៧ចំណុច ដែល​មនុស្សគ្រប់វ័យគួរស្វែងយល់អំពីចំណេះដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុ

ភ្នំពេញ – ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាចំណេះដឹង និងសមត្ថភាពក្នុងការយល់ដឹងអំពីដំណើរការរបស់សាច់ប្រាក់ និងរបៀបគ្រប់គ្រងសាច់ប្រាក់។ គោលដៅចម្បងរបស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺការអប់រំឱ្យមនុស្សចេះគ្រប់គ្រងថវិការបស់ខ្លួន និងយល់ពីសារៈសំខាន់នៃការសន្សំប្រាក់ និងការវិនិយោគដើម្បីទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុ និងជីវភាពធូរធារនាពេលអនាគត។

ខាងក្រោមនេះ ជាចំណេះដឹងផ្នែកហិរញ្ញវត្ថុមួយចំនួនដែលមនុស្សគ្រប់វ័យគួរស្វែងយល់ និងត្រូវប្រើប្រាស់ប្រាក់ជារៀងរាល់ថ្ងៃ ៖

១. គ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនយ៉ាងឈ្លាសវៃ និងមានប្រសិទ្ធភាព ៖ នៅពេលដែលអ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ អ្នកអាចយល់អំពីរបៀបគ្រប់គ្រងចំណូល និងចំណាយរបស់អ្នកក៏ដូចជាធ្វើយ៉ាងណាដើម្បីចៀសវាងការចំណាយហួសកម្រិតដែលអាចនាំឱ្យអ្នកជាប់ផុងក្នុងបំណុល។ ម្យ៉ាងវិញទៀត មុនពេលអ្នកធ្វើការចំណាយប្រាក់ទិញអ្វីមួយ អ្នកនឹងធ្វើការពិចារណាយ៉ាងម៉ត់ចត់ថា តើវាចាំបាច់ឬសំខាន់ដែរឬទេ និងថ្លឹងថ្លែងថា តើវាសមនឹងតម្លៃដែរឬទេ ប្រសិនបើទិញទំនិញនោះ? ដូចនេះ អ្នកអាចស្វែងរកវិធីសាស្រ្តដើម្បីបង្កើនចំណូលរបស់អ្នក ដូចជាការយកប្រាក់ទៅសន្សំយកការប្រាក់បន្ថែមនៅធនាគារ ការបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងការយកទៅវិនិយោគលើទីផ្សារភាគហ៊ុនជាដើម។

២. យល់អំពីភាពខុសគ្នា នៃតម្រូវការ និងចំណង់៖ តម្រូវការ សំដៅទៅលើវត្ថុ ឬទំនិញទាំងឡាយណាដែលចាំបាច់ចំពោះការរស់នៅប្រចាំថ្ងៃ ដូចជា អាហារ សម្លៀកបំពាក់ ជម្រក និងការថែទាំសុខភាពជាដើម។ ចំណែកឯចំណង់សំដៅទៅដល់វត្ថុ ឬ ទំនិញទាំងឡាយណាដែលមនុស្សចង់បានដើម្បីបំពេញចិត្តរបស់ខ្លួនឯង រួមមាន សម្ភារៈ និងយានជំនិះទំនើបៗជាដើម។ ដោយយល់ដឹងអំពីភាពផ្ទុយគ្នារវាងអ្វីដែលអ្នកត្រូវការ និងអ្នកដែលអ្នកចង់បាន អ្នកអាចធ្វើការគ្រប់គ្រងថវិការបស់អ្នកដោយចំណាយទៅតាមភាពចាំបាច់ និងចេះចាត់ចែងប្រាក់សម្រាប់សន្សំ និងវិនិយោគ។

៣. បង្កើនទម្លាប់សន្សំនៅក្នុងគ្រួសារ ៖ ប្រសិនបើអ្នករស់នៅជាមួយគ្រួសារ លោកអ្នកគួរតែចាត់ទុកផែនការហិរញ្ញវត្ថុជាផែនការរួមរបស់គ្រួសារ និងធ្វើការពិភាក្សាជាមួយដៃគូ និងកូនៗ ។ សកម្មភាពនេះ នឹងលើកទឹកចិត្តទៅដល់សមាជិកគ្រួសាររបស់អ្នកឱ្យមានចំណែកចូលរួមក្នុងផែនការរបស់គ្រួសារ និងរៀបចំផែនការសន្សំរួមគ្នា។ លើសពីនេះ នឹងបង្រៀនពីសារៈសំខាន់នៃការសន្សំទៅដល់កុមារ និងសមាជិកគ្រួសារផ្សេងៗ ដើម្បីជំរុញឱ្យពួកគេចេះធ្វើការសន្សំប្រាក់ដើម្បីអនាគតរបស់ពួកគេ។

៤. យល់ដឹងពីភាពខុសគ្នារវាងទ្រព្យសកម្ម និងបំណុល ៖ ទ្រព្យសកម្ម (Assets) សំដៅទៅដល់ទ្រព្យទាំងឡាយណាដែលអ្នកមាន ហើយអាចបម្លែងជាសាច់ប្រាក់បាន។ ឧទាហរណ៍ ភាគហ៊ុន ប័ណ្ណបំណុល គេហដ្ឋាន ដី ប្រាក់សន្សំជាដើម។ ចំណែក បំណុល (Liabilities) សំដៅទៅលើប្រាក់ដែលអ្នកជំពាក់អ្នកដទៃ រួមមាន បំណុលចរន្ត បំណុលរយៈពេលវែង កម្ចីឥណទាន កម្ចីបង់រំលស់ ចំណាយលើការប្រាក់ជាដើម។ មហាសេដ្ឋីជាច្រើនបានផ្ដល់ជាយោបល់ថា ទ្រព្យសកម្មដែលយើងមានគឺគួរតែអាចប្រើប្រាស់បានដើម្បីបង្កើនជាចំណូលបន្ថែមទៀត ប្រសើរជាងការបង្កើនទំហំបំណុលដែលនាំឱ្យអ្នកមានការចំណាយកាន់តែច្រើន។

៥. មានសមត្ថភាពក្នុងការរកចំណូលបន្ថែមតារយៈការវិនិយោគ៖ ការវិនិយោគសំដៅទៅលើការប្រើប្រាស់សាច់ប្រាក់ដើម្បីបង្កើតជាប្រាក់ចំណូលបន្ថែមនាពេលអនាគត ឬការយកលុយដើម្បីបង្កើតលុយ។ បន្ថែមពីនេះ អ្នកត្រូវស្វែងរកប្រភពចំណូលលើសពីមួយ ឬចំណូលអកម្មបន្ថែម។ តាមរយៈការស្គាល់ប្រភេទផ្សេងៗនៃការវិនិយោគ អ្នកនឹងមានសមត្ថភាពស្វែងយល់អំពីភាពចំណេញ និងហានិភ័យនៃការវិនិយោគទាំងនោះ ដែលនាំឱ្យអ្នកនឹងអាចធ្វើការបែងចែកការវិនិយោគរបស់អ្នកឱ្យមានប្រសិទ្ធភាព។

៦. ចេះកិតគូរពីចំណូលចំណាយ និងធ្វើផែនការចំណាយឱ្យស្របនឹងចំណូល៖ មូលដ្ឋានសំខាន់ក្នុងការរៀបចំផែនការថវិកា គឺ យល់ដឹងអំពីរគោលការណ៍នៃការចាយវាយ គឺការព្យាយាមចាយឱ្យ​តិចជាងចំណូលដែលរកបាន ។ វិធីមួយនៃការចាប់ផ្តើមរៀបចំផែនការថវិកា គឺអ្នកត្រូវកត់ត្រារៀបរាប់រាល់ចំណូលដែលរកបាន  ខ្ទង់ចំណាយ រួមទាំងបំណុលផងដែរ។ ការធ្វើបែបនេះ អាចជួយឱ្យ​លោកអ្នកអាចមើលដឹងពីចំណូលជាក់លាក់របស់អ្នកនៅអតីតកាលបាន។

៧. ចៀសផុតពីការធ្លាក់ខ្លួនទៅក្នុងបំណុល ៖ នៅពេលអ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ នឹងជួយឱ្យយើងមិនអាចចាយលើសពីអ្វីដែលរកបាននោះទេ ហើយយើងក៏មិនគួររបង្កើតបំណុលអាក្រក់ មានន័យថា ខ្ចីលុយទៅទិញសម្ភារៈ ដែលមិនផ្ដល់ផលចំណេញ។ ម៉្យាងវិញទៀត មិនត្រូវផ្ដល់អាទិភាពលើចំណង់ ធំជាងតម្រូវការ ព្រោះទាំងអស់នេះជាមាគ៌ានាំទៅរកបំណុល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។