ក្រសួងអប់រំបង្ហាញពីកម្មវិធីសិក្សាអនឡាញឥតគិតថ្លៃ ដល់សិស្សភៀសសឹក

ខណៈសាលា​រៀន​ចំនួនជាង៩រយ ស្ថិត​ក្នុង​ខេត្​តចំនួន៦ ក្នុង​ក្រុងស្រុក​ចំនួន២០បានបិទទ្វារ ដោយ​សារ​ការ​ប៉ះទង្គិច​គ្នា​រវាង​កងទ័ពកម្ពុជា និងថៃ នៅ​តាម​បណ្តោយព្រំដែន​ ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់ការ​សិក្សា​របស់សិស្សជាង២០ម៉ឺននាក់, ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំ​ដល់​សិស្ស​ភៀសសឹក​ទាំងអស់ អាច​ចុះឈ្មោះចូលរៀន​ជា​បណ្តោះអាសន្ន​នៅ​តាម​សាលារៀន​ ជិត​តំបន់ដែលពួកគេ​ស្នាក់នៅ ស្របគ្នានេះ ក្រសួងក៏បានណែនាំ​នូវ​កម្មវិធី​សិក្សា​អនឡាញ​ដោយ​ឥតគិតថ្លៃថែមទៀត។

បើតាម​ក្រសួងអប់រំ ថ្នាលអប់រំសាលាឌីជីថល sala.moeys.gov.kh ដែលបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ជំរុញការចែករំលែក និងប្រើប្រាស់មាតិកាអប់រំឌីជីថល ឱ្យកាន់តែសម្បូរបែបសម្រាប់បម្រើដល់ការរៀន និងបង្រៀនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដោយសេរី ឥតគិតថ្លៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា។ សិស្សានុសិស្សគ្រប់ កម្រិតថ្នាក់ដែលកំពុងរងគ្រោះពីសង្រ្គាម អាចចូលទៅសិក្សាដោយ ខ្លួនឯង ដោយស្វែងរកវគ្គសិក្សាទៅតាមកម្រិតថ្នាក់ តាមរយៈតំណ៖ https://sala.moeys.gov.kh/kh/courses ។

ជាមួយគ្នានេះ កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (ប៊ីប) beep.moeys.gov.kh ដែលកម្មវិធីនេះនឹងជួយឱ្យ​យុវជនកម្ពុជាបញ្ចប់​ការអប់រំមូលដ្ឋាន តាមរយៈការរៀនដោយខ្លួនឯង តាមប្រព័ន្ធពីរ​បញ្ចូលគ្នាដែលមានភាពបត់បែន និងទន់ភ្លន់។ សិស្សានុសិស្ស ដែលកំពុងរងគ្រោះពីសង្រ្គាម អាចចូលទៅសិក្សាដោយ​ខ្លួនឯង ដោយស្វែងរកវគ្គសិក្សាកម្រិតថ្នាក់អនុវិទ្យាល័យ តាមរយៈតំណ៖
https://beep.moeys.gov.kh/course/index.php?categoryid=8 ។

ដោយឡែកកម្មវិធីទូរសព្ទដៃ “សាលាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន” ហៅកាត់ថា Sala MIL App ជា​ឧបករណ៍ឌីជីថល ដែលត្រូវបានអភិវឌ្ឍឡើងក្នុងគោលដៅជំនួយដល់ការបង្រៀននិងរៀន ការស្វ័យសិក្សាលើបំណិន​ភាពជាពលរដ្ឋឌីជីថលសាកល ផ្តល់ចំណេះដឹងលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយសុវត្ថិភាព ភាពឆ្លាតវៃ និងទំនួល​ខុសត្រូវ ចេះទាញយកប្រយោជន៍ រក្សាសុវត្ថិភាព និងឯកជនភាព ជៀសវាងពីការបោក​បញ្ឆោតកេង​ប្រវ័ញ្ចផ្សេងៗនៅលើប្រព័ន្ធអនឡាញ។ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ដែលកំពុងរងគ្រោះពីសង្រ្គាម អាចចូលទៅស្វ័យសិក្សាដោយខ្លួនឯង តាមរយៈការទាញយកកម្មវិធីសម្រាប់ទូរសព្ទដៃតំណ៖ https://link.moeys.gov.kh/SALA-MIL ។

កម្មវិធីស្វ័យសិក្សា MoEYS E-Learning កម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកតាមទូរសព្ទនេះ ផ្ដល់ដល់គ្រូបង្រៀន និងសិស្សានុសិស្សនូវ វីដេអូសិក្សាពីថ្នាក់ទី១ដល់ថ្នាក់ទី១២ សៀវភៅសិក្សាអេឡិចត្រូនិក និងកម្មវិធីតេស្តសមត្ថភាពសិស្ស។ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ដែលកំពុងរងគ្រោះពីសង្រ្គាម អាចទាញយកកម្មវិធី MoEYS E-Learning ឥឡូវនេះតំណ៖ http://onelink.to/moeysapp ។

សម្រាប់កម្មវិធី «MoEYS EdTech App» គឺជាកម្មវិធីទូរស័ព្ទដៃ ផ្តល់នូវធនធាន និងឧបករណ៍ អប់រំដ៏សម្បូរបែបដែលជួយដល់ ការស្វ័យសិក្សារបស់សិស្សានុសិស្សពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ដោយប្រើបច្ចេកវិទ្យាទំនើប និងរួមទាំងមានការសម្រិតសម្រាំងតេស្តអនុវត្តសម្រាប់មុខវិជ្ជាសិក្សាទាំង១០ នៅកម្រិតមធ្យមសិក្សាចំណេះទូទៅ។ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ដែលកំពុងរងគ្រោះពីសង្រ្គាម អាចទាញយកកម្មវិធី “MoEYS EdTech” ឥឡូវនេះ ដើម្បីឱ្យការរៀនសូត្រនៅជាមួយសិស្សានុសិស្សគ្រប់ពេល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...