ការសិក្សា និងអាជីព ៖ WE Forum បង្ហាញវិធីកសាងកម្លាំងពលកម្ម ដែលស្របនឹងតម្រូវការទីផ្សារការងារថ្ងៃអនាគត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការសិក្សាតាមបែបប្រពៃណី ដែលតម្រូវឱ្យរៀនរយៈពេល ៤ឆ្នាំ ដើម្បីទទួលបានជំនាញ និងសញ្ញាបត្រ ដែលគេចាត់ទុកថា ជាផ្លូវឆ្ពោះទៅរកភាពជោគជ័យ កំពុងតែត្រូវបានគិតឡើងវិញ នៅក្នុងយុគសម័យ ដែលគ្រប់គ្រងដោយបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាកុំព្យូទ័រកង់ទិច (Quantum Computing) និងបច្ចេកវិទ្យាប្រកបដោយនិរន្តរភាព។

របាយការណ៍អនាគតនៃការងាររបស់វេទិកាសេដ្ឋកិច្ចពិភពលោក ព្យាករណ៍ថា ៦៥ភាគរយ នៃកុមារដែលចូលរៀននៅបឋមសិក្សាថ្ងៃនេះ នឹងធ្វើការនៅក្នុងការងារ ដែលមិនទាន់មានក្នុងពេលបច្ចុប្បន្ន។ នៅសហរដ្ឋអាមេរិក ការស្ទង់មតិរបស់ Gallup ដែលរាយការណ៍ដោយ Harvard Business Review ក្នុងឆ្នាំ២០២៣ បាននិយាយថា យុវជនជំនាន់ក្រោយ មានការថយចុះចំណាប់អារម្មណ៍លើការសិក្សា ដើម្បីបានសញ្ញាបត្រ តាមរបៀបប្រពៃណី។ និន្នាការនេះ កំពុងលេចឡើងកាន់តែច្រើននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាក់ស្ដែងនៅប្រទេសម៉ាឡេស៊ី យុវជនជាច្រើនកំពុងងាកមកចាប់អារម្មណ៍អាជីពក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលអាចផ្ដល់នូវភាពឯករាជ្យផ្នែកហិរញ្ញវត្ថុ និងភាពជោគជ័យក្នុងវិស័យឌីជីថលបានឆាប់រហ័ស។

ក្រុមហ៊ុនជុំវិញពិភពលោកកំពុងសម្របទៅនឹងការផ្លាស់ប្ដូរនេះ ដោយឱ្យតម្លៃខ្ពស់លើជំនាញច្រើនជាងសញ្ញាបត្រ នៅពេលដែលនិយាយអំពីការអភិវឌ្ឍកម្លាំងពលកម្ម។ គំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុន ដូចជា កម្មវិធីហ្វឹកហ្វឺនការងាររបស់ក្រុមហ៊ុន google (Google’s apprenticeship programme) ផ្ដល់អាទិភាពជាចម្បងលើការសិក្សាជាក់ស្ដែងពីការងារ បទពិសោធន៍ និងស្នាដៃបុគ្គល ដែលអាចអនុញ្ញាតឱ្យអ្នកដែលមិនបានសិក្សាតាមរបៀបប្រពៃណី អាចចូលរួមក្នុងកម្មវិធីនេះ ដើម្បីធានាថា ពួកគេមានឱកាសទទួលបានតួនាទីធំៗក្នុងក្រុមហ៊ុនកំពូលៗដូចជា Amazon និង Microsoft ជាដើម។

ការត្រៀមសម្រាប់អនាគតនេះ ទាមទារលើសពីជំនាញបច្ចេកទេស ប៉ុន្តែវាទាមទារឱ្យអ្នកធ្វើការមានសមត្ថភាពសម្របខ្លួនបានល្អ មានចំណេះដឹងឌីជីថល និងមានទម្លាប់សិក្សាពេញមួយជីវិត។ ប្រព័ន្ធអប់រំរបស់សិង្ហបុរី បានផ្ដល់នូវគម្រូដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍកម្លាំងពលកម្មប្រភេទនេះ ដោយធ្វើឱ្យមានតុល្យភាពក្នុងការបណ្ដុះបណ្ដាលបច្ចេកទេស ជាមួយនឹងសមត្ថភាពធ្វើការជាមួយមនុស្សដែលមានវប្បធម៌ខុសគ្នា។ និស្សិតបញ្ចប់ការសិក្សាអាចទទួលបានអត្ថប្រយោជន៍ពីអត្រាការងារខ្ពស់ និងការត្រៀមខ្លួន ដើម្បីធ្វើការឱ្យបានល្អបំផុតក្នុងបរិយាកាសសកល។

ការផ្លាស់ប្តូរនេះ បញ្ជាក់ពីតម្រូវការសម្រាប់ប្រព័ន្ធអប់រំ ដែលត្រូវវិវឌ្ឍស្របនឹងតម្រូវការកម្លាំងពលកម្មនាពេលអនាគត។ តាមរយៈការបញ្ចូលវិធីសាស្ត្រសម្របខ្លួន ជំនាញទំនាក់ទំនងឆ្លងវប្បធម៌ និងភាពស្ទាត់ជំនាញផ្នែកឌីជីថល ទៅក្នុងកម្មវិធីសិក្សា អាចបង្កើតកម្លាំងពលកម្ម ដែលត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលទៅក្នុងបរិបទសេដ្ឋកិច្ច ប្រែប្រួលយ៉ាងឆាប់រហ័ស។

ការគិតឡើងវិញអំពីការអប់រំក្នុងសម័យកាលបដិវត្តន៍ឧស្សាហកម្ម ៤.០

ខណៈពេលដែលបដិវត្តន៍ឌីជីថលសកលផ្លាស់ប្ដូររបៀបធ្វើការក្នុងឧស្សាហកម្មជាច្រើន គម្រូនៃការអប់រំថ្មីមានសារៈសំខាន់ណាស់ ក្នុងការបិទគម្លាតជំនាញសកល ដែលកាន់តែរីកធំឡើង។ ពី Silicon Valley ក្នុងរដ្ឋកាលីហ្វ័រញ៉ា រហូតដល់តំបន់បច្ចេកវិទ្យា ដែលកំពុងរីកចម្រើនក្នុងប្រទេសនីហ្សេរីយ៉ា វេទិកាបណ្ដាញសង្គម ដូចជា TikTok, YouTube និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានបង្កើតឱកាសជាច្រើនសម្រាប់មនុស្ស ហើយការអប់រំបែបប្រពៃណី កំពុងតែប្រឈមនឹងឧបសគ្គក្នុងការដោះស្រាយបញ្ហានេះ។

នៅប្រទេសម៉ាលី ក្នុងទ្វីបអាហ្វ្រិកខាងលិច សាលា Kabakoo Academies កំពុងប្រើ AI និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីអភិវឌ្ឍជំនាញយុវជន។ ជាលទ្ធផលអាចបង្កើនប្រាក់ចំណូល ៤៤ភាគរយ សម្រាប់អ្នកចូលរួម ដែលកំពុងបំពេញការងារក្រៅផ្លូវការជាង ៨០ភាគរយ។ ស្រដៀងគ្នានេះដែរ ប្រទេសកូរ៉េខាងត្បូង កំពុងបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងកម្មវិធីសិក្សាថ្នាក់ជាតិរបស់ខ្លួន ក្នុងគោលបំណងបំពាក់បច្ចេកវិទ្យាដែលកំពុងរីកចម្រើនដល់គ្រូ និងសិស្សត្រឹមឆ្នាំ ២០២៥។

ចំពោះប្រព័ន្ធអប់រំពីរបស់ប្រទេសអាល្លឺម៉ង់ ដែលបញ្ចូលគ្នានូវកម្មវិធីសិក្សាបែបហាត់ការ និងការសិក្សាដែលមានស្ដង់ខ្ពស់ បានក្លាយជាគម្រូសកល សម្រាប់ការអភិវឌ្ឍកម្លាំងពលកម្ម។ ប្រព័ន្ធអប់រំនេះសម្រេចបានអត្រាការងារ ៩២ភាគរយ ក្នុងចំណោមនិស្សិតដែលបានបញ្ចប់ការសិក្សា។ ទន្ទឹមនឹងនេះ ក្រសួងអប់រំម៉ាឡេស៊ី គ្រោងនឹងពង្រីកគំនិតផ្តួចផ្ដើមថ្នាក់រៀនកូនកាត់របស់ខ្លួនទៅកាន់សាលារៀនចំនួន ៤០០បន្ថែមទៀតនៅឆ្នាំ២០២៥ ជាមួយនឹងលទ្ធផលបឋមបានបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នៃអត្រាការងារ។

ទន្ទឹមនឹងនេះ កិច្ចសហការរវាងស្ថាប័នអប់រំ និងក្រុមហ៊ុន គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាព សម្រាប់អភិវឌ្ឍកម្លាំងពលកម្ម។ ភាពជាដៃគូនេះ គឺដើម្បីរួមបញ្ចូលការអប់រំទ្រឹស្តីជាមួយនឹងបទពិសោធន៍ការងារជាក់ស្ដែង ក្នុងគោលបំណងធានាថា សិស្ស និងបុគ្គលិករក្សាបាននូវការសម្របតាមតម្រូវការក្នុងឧស្សាហកម្ម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....