បរទេស – ក្នុងមួយឆ្នាំៗ ការបំពុលខ្យល់បានសម្លាប់មនុស្សប្រហែល ៧ លាននាក់ និងបានកាត់បន្ថយអាយុសង្ឃឹមរស់លើសពី ២ ឆ្នាំ។ ឧស្ម័នទាំងនោះត្រូវបានបញ្ចេញពីចង្ក្រាន ប្រេងកាត ឡានម៉ាស៊ូត ប្រេងឥន្ធនៈ ស្ថានីយ៍ថាមពលប្រើធ្យូងថ្ម ភ្លើងឆេះព្រៃ ការដុតកាកសំណល់ និង អ្វីៗជាច្រើនទៀត។ ការបំពុលទាំងនេះវាបានធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្សដូចជា ជំងឺសួត បេះដូង ជំងឺមហារីក និង ជំងឺហឺត ហើយវាក៏ធ្វើឱ្យកើតជំងឺវង្វេង ធ្លាក់ទឹកចិត្ត ប៉ះពាល់ដល់ការអភិវឌ្ឍន៍ខួរក្បាល ការកើតមិនគ្រប់ខែ ការរលូតកូន និងការគ្មានកូនផងដែរ។
ដូចនេះ ដើម្បីការពារខ្យល់ក្នុងបរិយាកាសកុំឱ្យមានការបំពុលតទៅទៀត អ្នកបរិស្ថានបានរកឃើញថា ប្រទេសទាំងអស់នៅលើពិភពលោកគួរធ្វើការផ្លាស់ប្តូរចំណុចធំៗចំនួន៣ ក្នុងនោះរួមមាន ៖
១. អនុវត្តនូវគោលការណ៍រក្សាគុណភាពខ្យល់ជាសកល ៖ យោងតាម គោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក (WHO)បានបង្ហាញថា ការកាត់បន្ថយការបំពុលដែលបញ្ចេញចេញពីការដុតឥន្ធនៈហ្វូស៊ីល និង ឈើ អាចកាត់បន្ថយការស្លាប់បាន ៨០ ភាគរយ ដែលស្មើរនឹង ៣.៣ លាននាក់។ ប្រសិនបើគោលការណ៍នេះត្រូវបានអនុវត្ត វានឹងជួយកាត់បន្ថយករណីជំងឺដាច់សរសៃឈាមបេះដូងចំនួន ៣០០០ ករណីជារៀងរាល់ឆ្នាំ និងផ្តល់អត្ថប្រយោជន៍ជាទឹកប្រាក់ចំនួន ៣៨០ពាន់លានផោននៅចន្លោះឆ្នាំ២០១៨ និង២០៣៤ ។

២. ផ្សព្វផ្សាយ និង លើកកម្ពស់ការយល់ដឹងពីការបំពុលខ្យល់ ៖ មេដឹកនាំក្នុងប្រទេសនីមួយៗគួរតែលើកកម្ពស់ការយល់ដឹងទៅលើចំណុចដូចជា ផលគ្រោះថ្នាក់នៃការបំពុលបរិយាកាស, អត្ថប្រយោជន៍នៃខ្យល់ស្អាត, ដំណោះស្រាយចំពោះបញ្ហា ផ្នែកថែទាំសុខភាព និង សង្គមទាំងមូល។ ជាពិសេស ខាងផ្នែកសុខាភិបាលអាចជួយផ្សព្វផ្សាយការយល់ដឹងជាសាធារណៈ និងឆន្ទៈក្នុងការដោះស្រាយការបំពុលបរិយាកាស។ វេជ្ជបណ្ឌិត និង គិលានុបដ្ឋាយិកាអាចជូនដំណឹងដល់អ្នកជំងឺអំពីបញ្ហាបរិស្ថាន និងវិធីកាត់បន្ថយការប៉ះពាល់។ ផែនការនេះតម្រូវឱ្យមានយុទ្ធនាការសុខភាពសាធារណៈ ដែលគាំទ្រដោយរដ្ឋាភិបាលយ៉ាងទូលំទូលាយក្នុងការបង្កើនការត្រួតពិនិត្យនៃកម្រិតគុណភាពខ្យល់។

៣. ការគិតពីសុខភាពជាអាទិភាព ៖ រដ្ឋាភិបាលនៃប្រទេសនីមួយៗគួរតែគិតគូរពីសុខភាពជាចម្បង ។ ការប្រយុទ្ធដើម្បីខ្យល់ស្អាត អាចពន្លឿនការកាត់បន្ថយការបំភាយ និងផ្តល់យុត្តិធម៌សម្រាប់សហគមន៍ដែលងាយរងគ្រោះបំផុត។ ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ងាយរងគ្រោះបំផុតពីខ្យល់កខ្វក់ ដែលស្មើនឹង ៩១ ភាគរយនៃការស្លាប់មុនអាយុ។ ការប្រើថាមពលព្រះអាទិត្យ និង ខ្យល់ អាចនឹងកាត់បន្ថយទាំងការបំពុលបរិយាកាស ព្រមទាំងជួយសម្រួលថ្លៃថាមពលរបស់ពលរដ្ឋបានផងដែរ។ នៅក្នុងផ្ទះ និង អាជីវកម្មផ្សេងៗ ការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ ជំនួសឱ្យជីវម៉ាសដែលដុតឈើ ក៏អាចជួយកាត់បន្ថយការបំពុលខ្យល់បានផងដែរ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/06/2025
កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/06/2023
ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2023
វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជនដោយឥតគិតថ្...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សាជំនាញឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/07/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានប្រកាសផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលចង់ទទួលបានជំនាញ ដើម្បីប្រកបរបរចិញ្ចឹមជីវិត និងធ្វើការងារនៅតាមសហគ្រាសឧស្សាហកម្មនានា។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/09/2023
ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/03/2026
សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រគ្រូបង្រៀន...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































