យុវតី វុទ្ធី វ៉ារី បច្ចុប្បន្នកំពុងរៀនជំនាញសាឡន ឬក៏សំអាងការ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់អង្គការដើម្បីភាពញញឹម នៃកុមារ (PSE)។ វ៉ារី និយាយថា នាងចូលចិត្តជំនាញមួយនេះណាស់ ព្រោះតែជំនាញនេះ ធ្វើឱ្យរូបនាងទទួលបានអារម្មណ៍ល្អក្រោយពេលនាងជួយឱ្យអ្នកដទៃមានភាពស្រស់ស្អាត ។
បើនិយាយអំពីការសិក្សាវិញ យុវតី វុទ្ធី វ៉ារី នាងបានបញ្ចប់ការសិក្សាចំណេះទូទៅត្រឹមកម្រិតថ្នាក់ទី៩ប៉ុណ្ណោះ ដោយសារតែបញ្ហាជីវភាព។ ទោះជា វ៉ារី មិនអាចបន្តការសិក្សាចំណេះទូទៅបន្តទៀតក្តី ប៉ុន្តែត្រឹមការសិក្សាថ្នាក់ទី៩នេះ ក៏អាចចូលសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈបានហើយ ។ សម្រាប់ការសិក្សាជំនាញសាឡននៅអង្គការ PSE យុវតី វុទ្ធី វ៉ារី ត្រូវប្រើរយៈពេលសិក្សាចំនួន៣ឆ្នាំ ហើយពេលនេះ នាងក៏ជិតបញ្ចប់ការសិក្សាផងដែរ។
យុវតី វុទ្ធី វ៉ារី
“ខ្ញុំសប្បាយចិត្តដែលទទួលបានឱកាសរៀនជំនាញសាឡន ព្រោះធ្វើឱ្យខ្ញុំបានយល់ពីអាជីពសាឡនច្រើនជាងមុន និងក្លាយជាបំណែកមួយជួយសម្រាលបន្ទុកគ្រួសារតាមរយៈការមានមានជំនាញច្បាស់លាល់ ដែលអាចរកចំណូលបានទៅថ្ងៃអនាគត និងស្របតាមក្ដីស្រមៃរបស់ខ្ញុំទៀត”

យុវតីមកពីខេត្តត្បូងឃ្មុំរូបនេះបន្តថា ត្បិតថានាងចាប់ជំនាញសាឡន តែមិនមែនមានន័យថា នាងចូលចិត្តតែងខ្លួននោះទេ ប៉ុន្តែនាងមានចំណង់ចំណូលចិត្តតែងខ្លួនឱ្យអ្នកដទៃ និងចូលចិត្តបង្កើតភាពស្រស់ស្អាត ច្នៃប្រតិដ្ឋ ហើយនាងតែងចង់ឃើញភាពស្រស់ស្អាតរបស់អ្នកដទៃដោយ ស្នាដៃនាងផ្ទាល់ ដែលទាំងនេះជាមូលហេតុដែល វ៉ារី ជ្រើសរើសជំនាញមួយនេះ ខណៈនៅក្នុងសាលាមានជំនាញរហូតដល់ទៅ១៨សម្រាប់សិស្សជ្រើសរើស។
យុវតី វុទ្ធី វ៉ារី
“ភាពស្រស់ស្អាតរបស់អ្នកដទៃ ដែលរៀបចំចេញពីស្នាដៃខ្ញុំ គឺជាចំណុចមួយបង្កើននូវភាពរីករាយ និងសេចក្ដីសុខផ្លូវចិត្តដល់ខ្ញុំ នេះជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលខ្ញុំសម្រេចចិត្តរៀនសាឡន”
យ៉ាងណាក៏ដោយ សម្រាប់ការជ្រើសរើសជំនាញសាឡនរបស់ វ៉ារី ក៏ធ្លាប់ត្រូវបានរិះគន់ពីអ្នកភូមិនៅឯស្រុកកំណើតផងដែរ ដោយវាក៏បានបង្អាក់ទឹកចិត្តរបស់នាង ហើយពេលខ្លះ វ៉ារី ក៏ចង់ផ្លាស់ប្តូរជំនាញសិក្សាទៀតផង ប៉ុន្តែបន្ទាប់ពីនឹកដល់ក្ដីស្រមៃរបស់ខ្លួនឡើងវិញ ទើបធ្វើឱ្យ វ៉ារី កាន់តែមានចំណង់ចំណូលចិត្តចំពោះជំនាញថែមទៀត ហើយបច្ចុប្បន្ននាងក៏បានរៀនបន្ថែមនូវជំនាញភាសាអង់គ្លេស កុំព្យូទ័រ និងមានវគ្គជំនាញទន់(Soft skill) ផងដែរ ដើម្បីជាទុនសម្រាប់ការអភិវឌ្ឍន៍ជំនាញសាឡនទៅថ្ងៃអនាគត។

បន្ទាប់ពីចប់ការសិក្សានៅរយៈពេលដ៏ខ្លីខាងមុខនេះ វ៉ារី មានបំណងសន្សំបទពិសោធន៍បន្ថែមតាមរយៈការធ្វើការនៅតាមហាងសាឡននានា និងការងារស្ម័គ្រចិត្ត ។ ហើយនៅថ្ងៃអនាគតនាងចង់មានទីតាំងសាឡនផ្ទាល់ខ្លួន និងចង់ក្លាយជាអ្នកដែលជំនាញផ្នែកសាឡននេះ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/06/2023
កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2025
កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/10/2025
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/11/2025
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បានប្រកាសផ្តល់អាហារូបករណ៍ ៥០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/04/2026
ឱកាសទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សាជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2025
និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

ឡាវ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥ កន្លែង ដល់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/07/2026
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១៥ កន្លែង ដល់និស្សិតកម្ពុជា ទៅសិក្សាលើ ៧មុខជំនាញខុសៗគ្នាក្នុងឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































