សាកលវិទ្យាល័យហាវឺត បង្កើតថ្នាក់បរិញ្ញាបត្រជំនាញទន់ ខណៈជំនាញនេះ កាន់តែមានសារៈសំខាន់

យោងតាមការចុះផ្សាយរបស់ CNBC បានបង្ហាញថា នៅក្នុងពិភពអាជីវកម្មដែលកំពុងមានការរីកចម្រើន និងវិវត្តន៍យ៉ាងឆាប់រហ័ស អ្នកគ្រប់គ្រងពិតជាត្រូវការក្រុមការងារ ដែលមានផ្នត់គំនិតអភិវឌ្ឍខ្លួនជាប្រចាំ។ ផ្នត់គំនិតអភិវឌ្ឍខ្លួន ឬផ្នត់គំនិតរីកចម្រើន គឺជាគំនិតដែលចង់បន្តអភិវឌ្ឍសមត្ថភាព ទេពកោសល្យ និងចំណេះដឹងឱ្យសមស្របតាមកាលៈទេសៈ តាមរយៈការសិក្សាបទពិសោធន៍ថ្មីៗ ។ ហេតុផលនេះ បាននាំឱ្យសាកលវិទ្យាល័យ Harvard បានបង្កើតសញ្ញាបត្រជំនាញទន់ថ្មី ដែលសិក្សាអំពីការអភិវឌ្ឍផ្នត់គំនិត។

ជំនាញនេះបង្កើតឡើង ដើម្បីជំរុញការរៀនសូត្រ និងអភិវឌ្ឍខ្លួនជាប្រចាំ ជាពិសេសសម្រាប់អ្នកជំនាញវ័យក្មេងក្នុងសម័យបច្ចុប្បន្ន ដែលពួកគេងាយប្រឈមនឹងការបាត់បង់ការងាររនៅថ្ងៃណាមួយ។ ជាក់ស្ដែង LinkedIn កាលពីពេលថ្មីៗនេះ បានកំណត់អត្តសញ្ញាណការងារ ដែលមានការកើនឡើងយ៉ាងឆាប់រហ័សក្នុងឆ្នាំ២០២៤ ហើយការងារភាគច្រើន មិនមានកាលពី២០ឆ្នាំមុននោះទេ។

ការបង្កើតផ្នត់គំនិតរីកចម្រើនពាក់ព័ន្ធនឹងការកំណត់គោលដៅប្រកួតប្រជែងសម្រាប់ខ្លួនឯង ហ៊ានប្រឈមមុខនឹងហានិភ័យ បើកចិត្តទទួលយកមតិកែលម្អ និងការបង្វឹកពីអ្នកដទៃ។ នេះជាការលើកឡើង របស់លោក Shekhinah Bass ប្រធានយុទ្ធសាស្ត្រទេពកោសល្យរបស់ Goldman Sachs ។

ផ្នត់គំនិតរីកចម្រើន គឺចាំបាច់ណាស់ ក្នុងការសម្រេចគោលដៅ អភិវឌ្ឍជំនាញ ការចាប់យកឱកាសសិក្សា និងបង្កើតការផ្លាស់ប្ដូរជាវិជ្ជមានក្នុងជីវិត នេះបើយោងតាមការស្រាវជ្រាវរបស់អ្នកចិត្តសាស្ត្រ ជនជាតិអាមេរិក Angela Duckworth ។

សម្រាប់ជំនាញ ឬបុគ្គលិក ដែលកំពុងស្វែងរកការងារ កំពុងស្ថិតក្នុងដំណាក់កាលសម្ភាសន៍ដើម្បីមានភាគរយខ្ពស់ជាប់ការងារ អ្នកអាចបង្ហាញផ្នត់គំនិតអភិវឌ្ឍខ្លួនរបស់អ្នកក្នុងកិច្ចសម្ភាសន៍ ដូចជា មានចិត្តចង់រៀនចង់សូត្រ មានឆន្ទៈធ្វើការជាមួយអ្នកគ្រប់គ្រង និងចេះធ្វើការងារជាក្រុម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។