និស្សិតខ្មែរកំពុងសិក្សានៅអូស្ត្រាលីត្រៀមខ្លួនទៅវត្តខ្មែរនៅ Melbourne ក្នុងថ្ងៃបុណ្យចូលឆ្នាំ

កញ្ញា សម្បត្តិ សុនិតា ជា​និស្សិត​ខ្មែរ​ដែលកំពុងសិក្សានៅប្រទេសអូស្រ្តាលី លើជំនាញវិទ្យាសាស្ត្រសុខាភិបាលបានប្រាប់ឱ្យដឹងថា នាឱកាសបុណ្យចូលឆ្នាំខ្មែរ គឺជាពេលវេលាដែលតែងតែបានជួបជុំឪពុកម្ដាយ សាច់ញាតិ មិត្តជិតឆ្ងាយនៅស្រុកកំណើត និងនាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃជុំគ្រួសារ តែឆ្នាំនេះ សុនិតា​ មិនបានជួបជុំក្រុមគ្រួសារដូចឆ្នាំមុនៗឡើយព្រោះកំពុងបន្តការសិក្សានៅប្រទេសអូស្ត្រាលី និងមិនទាន់មានឱកាសត្រឡប់មកលេងស្រុកកំណើតបាននៅឡើយ។ តែយ៉ាងណាក្នុងឱកាស​ពិធីបុណ្យចូលឆ្នាំខាងមុខនាង​មានគម្រោងជាមួយមិត្តភក្តិទៅវត្តខ្មែរ​ដែលស្ថិត​នៅ Melbourne ។

កញ្ញា សុនិតា បន្តថា ត្បិតមិនបានជួបជុំជាមួយគ្រួសារនៅប្រទេសកម្ពុជា ប៉ុន្តែកញ្ញា និងនិស្សិតខ្មែរដែលកំពុងសិក្សានៅទីនោះដទៃទៀត មានគម្រោងនាំយកនូវចង្ហាន់ និងតិយទានមួយចំនួនទៅប្រគេនព្រះសង្ឃនៅវត្តខ្មែរនាប្រទេសអូស្ត្រាលី ដែលហៅថា វត្តខ្មែរ-មែលប៊ន(Wat Khmer Melbourne) ដែលមានការរៀបចំនូវពិធីផ្សេងៗ។

កញ្ញា សម្បត្តិ សុនិតា ជា​និស្សិត​ខ្មែរ​ដែលកំពុងសិក្សានៅប្រទេសអូស្រ្តាលី

និស្សិតខ្មែររូបនេះបន្ថែមថា នៅថ្ងៃទី១៤ ខែមេសា ខាងមុននេះ កញ្ញា និងនិស្សិតខ្មែរមួយចំនួនទៀតនឹងទៅវត្តរយៈពេលមួយថ្ងៃពេញដើម្បីប្រគេនចង្ហាន់ និងចូលរួមលេងល្បែងកំសាន្ត កម្មវិធីរាំលេងកម្សាន្តជាមួយប្រជាជនខ្មែរដែលរស់នៅប្រទេសអូស្ត្រាលី ដែលមានការរៀបចំដោយព្រះសង្ឃនៅទីនោះ។

ពលរដ្ឋខ្មែរនៅប្រទេសអូស្រ្តាលីជួបជុំគ្នានៅវត្ត ខ្មែរ Melbourne

បើទោះបីជាបានទៅវត្ត និងជួបជុំមិត្តភក្តិ និងបងប្អូនខ្មែរនៅអូស្ត្រាលីក៏ពិតមែន ប៉ុន្តែមិនអាចធ្វើឱ្យកញ្ញាបាត់ឈប់នឹកផ្ទះ និងអ្នកផ្ទះនោះទេ ព្រោះរាល់ឆ្នាំតែងតែទៅវត្តជាមួយក្រុមគ្រួសារ ប៉ុន្តែក៏អាចបន្ថយភាពនឹកស្រុកកំណើតបានខ្លះៗដែរ។

ជាមួយគ្នានេះ កញ្ញា សម្បត្តិ សុនិតា សូមជូនពរដល់លោកឪពុក អ្នកម្ដាយ និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងនៅក្នុង និងក្រៅប្រទេសនាឱកាសចូលឆ្នាំថ្មី មានសុខភាពល្អ មានសិរីសួស្ដី និងជួបតែរឿងល្អៗក្នុងឆ្នាំថ្មី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2026

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​...

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...