ទីក្រុងប៉ារីស ប្រើប្រព័ន្ធបម្លែងទឹកទន្លេផ្តល់ភាពត្រជាក់ដល់អគារ ជំនួសឱ្យ​ម៉ាស៊ីនត្រជាក់

ទីក្រុងប៉ារីស គ្រោងនឹងពង្រីកប្រព័ន្ធបំលែងទឹកទន្លេជាម៉ាស៊ីនត្រជាក់ក្នុងទីក្រុង (urban cooling system) ដោយទាញយកទឹកពីទឹកទន្លេ Seine ខណៈដែលទីក្រុងនេះកំពុងកើនឡើងនូវតម្រូវការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ស្របពេលមានការទប់ស្កាត់ការបញ្ចេញកាបូន។ នេះជាការលើកឡើង របស់លោកស្រី Raphaelle Nayral អគ្គលេខាធិការ Paris Fraicheur ដែលជាក្រុមហ៊ុនថាមពលមួយរបស់បារាំង។  

បច្ចុប្បន្ន ប្រព័ន្ធបម្លែងទឹកទន្លេជាម៉ាស៊ីនត្រជាក់ដ៏ធំបំផុតក្នុងទ្វីបអឺរ៉ុបកំពុងពង្រាយស្ទើរពេញទីក្រុងប៉ារីស រួមទាំងអគារ ដែលនឹងប្រើសម្រាប់កីឡាអូឡាំពិកទីក្រុងប៉ារីសនារដូវក្ដៅខាងមុខផងដែរ។ លោកស្រី Nayral បានបញ្ជាក់ថា ប្រព័ន្ធបម្លែងទឹកទន្លេជាម៉ាស៊ីនត្រជាក់ ត្រូវបានដំណើរការដោយ Paris Fraicheur ដែលគ្រប់គ្រងដោយក្រុមហ៊ុនថាមពលបារាំង Engie ចំនួន ៨៥ ភាគរយ និងក្រុមហ៊ុនដឹងជញ្ជូន RATP ចំនួន ១៥ ភាគរយ។

ទន្លេ Siene នៃទីក្រុងប៉ារីស។ ប្រភព៖ WE Forum

លោកស្រី អគ្គលេខាធិការ បានសង្កត់ធ្ងន់ថា «បច្ចេកវិទ្យាប្រព័ន្ធបម្លែងទឹកទន្លេជាម៉ាស៊ីនត្រជាក់ នឹងទាញយកទឹកពីទន្លេ ដើម្បីប្រើជំនួសម៉ាស៊ីនត្រជាក់ក្នុងអាគារ។ ហេតុនេះ យើងអាចគ្រប់គ្រងកម្រិតនៃការបំភាយកាបូនរបស់ម៉ាស៊ីនត្រជាក់នៅទីក្រុងប៉ារីស។»

លោកស្រីបន្តថា បើតាមផែនការ គេនឹងអភិវឌ្ឍប្រព័ន្ធនេះទៅកាន់ភាគខាងត្បូងនៃទីក្រុង ដោយបំពាក់បច្ចេកវិទ្យានេះ នៅតាមមន្ទីរពេទ្យ មជ្ឈមណ្ឌលថែទាំមនុស្សចាស់ និងផ្ទះសម្រាប់អ្នកចូលនិវត្តន៍។ លើសពីនេះ គេមានគោលដៅ ពង្រីកបណ្ដាញនេះឱ្យបានបីដងនាពេលបច្ចុប្បន្ន ប្រហែល២៥០គីឡូម៉ែត្រ ពីទីក្រុងប៉ារីស នៅឆ្នាំ ២០៤២។

លោក Ghislain Tezenas Du Montcel ម្ចាស់អគារការិយាល័យ ដែលបានប្រើប្រាស់ប្រព័ន្ធនេះ បាននិយាយថា «ប្រព័ន្ធថ្មីនេះមាននិរន្តរភាពជាងការប្រើម៉ាស៊ីនត្រជាក់ ហើយថែមទាំងផ្តល់អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុទៀតផង។»

ទីក្រុងប៉ារីស គ្រោងនឹងពង្រីកប្រព័ន្ធបំលែងទឹកទន្លេជាម៉ាស៊ីនត្រជាក់ (urban cooling system) ដោយទាញយកទឹកពីទឹកទន្លេ Seine ខណៈដែលទីក្រុងនេះកំពុងកើនឡើងនូវតម្រូវការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ស្របពេលមានការទប់ស្កាត់ការបញ្ចេញកាបូន។
ប្រព័ន្ធបំលែងទឹកទន្លេជាម៉ាស៊ីនត្រជាក់ ។ ប្រភព៖ Reuters

ចំណែកលោក Tezenas du Montcel បានលើកឡើងថា «ដោយសារតម្លៃអគ្គិសនីបានកើនឡើង យើងគិតថា ការប្រើប្រព័ន្ធបម្លែងទឹកទន្លេជាម៉ាស៊ីនត្រជាក់ អាចសន្សំសំចៃបានច្រើន»។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងនៅតំបន់អឺរ៉ុបជាច្រើន បានឡើងកម្ដៅគួរឱ្យកត់សម្គាល់ ខណៈកាលពីខែកក្កដា ឆ្នាំ ២០២២ សីតុណ្ហភាពបានឡើងរហូតដល់ ៤៣អង្សាសេ (១០៩ អង្សាហ្វារិនហៃ) ក្នុងទីក្រុងប៉ារីស៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...