បុគ្គលចង់សម្រេចគោលដៅអនាគតខ្លួនឯង មិនត្រូវទោទន់រួញរានឹងការសិក្សាជារៀងរាល់ថ្ងៃ

ឧបសគ្គក្នុងជីវិតរបស់មនុស្សម្នាក់ៗតែងតែជួបខុសៗគ្នាមិនថាការសិក្សា ឬការបំពេញការងារឡើយ ដូចនេះអ្នកត្រូវមានស្មារតីដាស់តឿនខ្លួនឯង និងសិក្សារៀនសូត្រជារៀងរាល់ថ្ងៃ គឺរៀនអ្វីៗដែលថ្មីសម្រាប់ខ្លួនឯង ។ ការរស់នៅដែលមានគោលដៅអនាគត រួមជាមួយការរៀនសូត្រជាអ្វីដែលបុគ្គលគ្រប់រូបត្រូវមាន និងចែករំលែកទៅវិញទៅមកដោយមិនអាត្មានិយម ។ នេះជាការលើកឡើងរបស់ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី នៅក្នុងសិក្ខាសាលា «កុំរស់ជាមួយរសជាតិជីវិត រស់ជាមួយការរៀបចំជីវិត» កាលពីពេលថ្មីៗនេះ។


អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា ធ្វើជាមនុស្សត្រូវមានការជ្រោមជ្រែងខ្លួនឯង និងអ្នកដទៃដើម្បីភាពរីកចម្រើនរួមទៅកាន់ប្រទេសជាតិ និងអ្នកជុំវិញខ្លួន ។​ អ្នកឧកញ៉ា វេជ្ជបណ្ឌិតបន្ថែមថា អ្នកត្រូវរស់នៅដោយមានផែនការជីវិត​ ត្រូវមានការរៀបចំ ចេះរៀបចំផែនការជីវិតឱ្យបានល្អ និងមានការកត់ត្រា មើលពីអនាគត និងគោលដៅរបស់ខ្លួនឯង ។ នៅពេលដែលយើងធ្វើការកត់ត្រាច្រើន នោះយើងកាន់តែស្រាវជ្រាវ កាន់តែអាន និងសិក្សាពីវប្បធម៌ សង្គមធម៌ បញ្ហាក្នុងប្រទេស និងក្នុងពិភពលោក ។

អ្នកឧកញ៉ាបណ្ឌិតបន្តថា ការរៀនសូត្រ និងយល់ដឹងច្រើនធ្វើឱ្យអ្នកក្លាយជាធនធានសកម្មក្នុងការជួយប្រទេសឱ្យមានភាពរីកចម្រើន និងជាបុគ្គលគម្រូសម្រាប់គ្រួសារ និងកូនៗនៅពេលអនាគតផងដែរ ។

«​ ការកត់ត្រាការងារប្រចាំថ្ងៃ ធ្វើឱ្យអ្នករីកចម្រើនចំណេះដឹងយ៉ាងទូលំទូលាយកាន់តែប្រសើរ និងបំពេញការងារផ្សេៗបានទាន់ពេលវេលា »

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

ជាមួយគ្នានេះ ឯកឧត្តម វ៉េង សេរីវុឌ្ឍ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងជាអ្នកនិពន្ធសៀវភៅគ្មាននរណាកើតមកក្រទេ បានលើកឡើងថា អ្វីដែលជីវិតយើងបានឆ្លងកាត់ជាច្រើន មិនថាជារឿងបែបណាសុទ្ធតែជាតម្លៃសម្រាប់សិក្សាពីមជ្ឈដ្ឋានជុំវិញខ្លួន ដើម្បីពង្រឹងខ្លួនឯង និងអភិវឌ្ឍខ្លួនឯងឱ្យបានល្អរហូតគេទទួលស្គាល់សមត្ថភាពរបស់អ្នក ។

ឯកឧត្តមបន្ថែមថា ព្រោះតែការខិតខំរៀនសូត្រ និងមិនត្រាំចិត្តជាមួយអ្វីដែលគេមើលស្រាលពីសមត្ថភាព ទើបធ្វើឱ្យឯកឧត្តមសម្រេចបានសមទ្ធិផលជាច្រើនក្នុងជីវិត ហើយនេះហើយជារស់ជាតិជីវិត តែយើងត្រូវចេះរស់នៅជាមួយការរៀបចំជីវិត ។

« ខ្ញុំដឹងគេដើរជៀសខ្ញុំ ខ្ញុំដឹងគេមើលស្រាលខ្ញុំ ប៉ុន្តែខ្ញុំមិនដែលទន់ទោ ព្រោះខ្ញុំមានស្មារតីលើខ្លួនឯង និងខិតខំឱ្យអស់ពីសមត្ថភាព»

ឯកឧត្តម វ៉េង សេរីវុឌ្ឍ

គួរបញ្ជាក់ដែរថា សិក្ខាសាលា «កុំរស់ជាមួយរស់ជាតិជីវិត រស់ជាមួយការរៀបចំជីវិត » បានរៀបចំធ្វើឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់លោកបណ្ឌិត សេង ប៊ុនធឿន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង, ព្រះសង្ឃ សិស្សានុសិស្ស និងសាធារណជនជាងប្រាំរយនាក់ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ(CKCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។