ម្ចាស់ពានអូស្ការ Michelle Yeoh ចាត់ទុកជ័យជម្នះផ្ទាល់ខ្លួនបន្តផ្តល់ក្តីសង្ឃឹមឱ្យស្ត្រីអាស៊ី

ម៉ាឡេស៊ី – លោកស្រី Michelle Yeoh តារាភាពយន្តជនជាតិម៉ាឡេស៊ីបានក្លាយជាតារាស្រីអាស៊ីដំបូងគេបង្អស់ដែលឈ្នះពានតារាស្រីល្អបំផុតនៅក្នុងព្រឹត្តឹការណ៍ Academy Awards ទទួលពាន Oscar តាមរយៈការសម្តែងជាតួអង្គ Evelyn Wang នៅក្នុងរឿង “Everything Everywhere All At Once” ។ ភាពយន្តនេះ បានឈ្នះពានសរុបចំនួន ៧ រួមទាំងពានរូបភាពល្អបំផុត (Best Picture) ។

តាមរយៈជ័យលាភីពាន Oscar ដែលលោកស្រីទទួលបាននេះ លោកស្រី Michelle Yeoh បានចាត់ទុកជ័យជម្នះអូស្ការរបស់ខ្លួនហាក់កំពុងផ្តល់ក្តីសង្ឃឹមឱ្យស្ត្រីនៅតំបន់អាស៊ី ។ តាមរយៈភាពយន្ត លោកស្រីមានបំណងលើកទឹកចិត្តឱ្យស្រ្តីគ្រប់រូបត្រូវមានស្មារតីប្រកួតប្រជែងជានិច្ច ដោយមិនបោះបង់ក្តីស្រមៃផ្ទាល់ខ្លួន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NowThis ។

តើលោកស្រី Michelle Yeoh មានប្រវត្តិយ៉ាងដូចម្តេច? លោកស្រី Michelle Yeoh ឬអាចហៅថា Michelle Khan មានឈ្មោះដើម Yeoh Choo Kheng កើតថ្ងៃទី ០៦ ខែសីហា ឆ្នាំ១៩៦២ ទីក្រុង Ipoh ប្រទេសម៉ាឡេស៊ី ។ អ្នកគាំទ្របានចាត់ទុកលោកស្រីជាតារាភាពយន្តស្រីដ៏អស្ចារ្យបំផុត ពិសេសជាតួសម្តែងនៅក្នុងភាពយន្តគ្រោះថ្នាក់ញឹកញាប់ រហូតទទួលបានពានរង្វាន់ Academy Award របស់អូស្ការ ឆ្នាំ២០២៣ ។

ដោយសារលោកស្រី Michelle Yeoh កើតនៅក្នុងគ្រួសារមានជីវភាពធូរធាក្នុងប្រទេសម៉ាឡេស៊ី លោកស្រី Yeoh បានចាប់ផ្តើមភ្ជាប់ខ្លួនជាពន្លកក្នុងវិស័យសិល្បៈតាំងពីវ័យកុមារ ដូចជា ការហាត់របាំបាឡេ លេងបាល់បោះ និងហែលទឹក ។ វ័យជំទង់នាងបានចូលរៀន Royal Academy of Dance នៅទីក្រុងឡុងដ៍ និងបានចូលរួមប្រឡងបវរកញ្ញាម៉ាឡេស៊ីនៅឆ្នាំ ១៩៨៣ ។

លោកស្រី Michelle Yeoh បាននិយាយថា

 “ពិតណាស់ ! ក្មេងៗដែលកំពុងសំឡឹងមើលមកខ្ញុំ នេះគឺជាសញ្ញាណបង្ហាញពីក្តីសង្ឃឹមនិងអាចទៅរួច ។ សមិទ្ធិផលដែលខ្ញុំទទួលបាននេះ បង្ហាញថា យើងត្រូវតែមានក្តីសុបិន្តឱ្យធំ និងធ្វើឱ្យសុបិន្តរបស់យើងក្លាយជាការពិត ! សម្រាប់ស្រ្តី សុំឱ្យកុំឱ្យនរណាម្នាក់បង្អាក់គោលដៅធំបំផុតរបស់យើង។” 

ក្នុងឆ្នាំ១៩៨៤ លោកស្រី Yeoh បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងខ្សែភាពយន្តប្រយុទ្ធ Mao tou ying yu xiao fei xiang (The Owl vs. Bumbo) ។ ថ្វីត្បិតតែជាតួរងក៏ដោយ ប៉ុន្តែលោកស្រីបានធ្វើ​ឱ្យអ្នកគាំទ្រភាពយន្តចាប់អារម្មណ៍ខ្លាំងបំផុតនៅក្នុងវគ្គប្រយុទ្ធ (ក្បាច់គុន) ក្បាច់រាំដ៏ប៉ិនប្រសប់ ព្រមទាំងសិល្បៈសំដែងរស់រវ៉ើក ។ លោ​កស្រីក៏បានចូលរួមសំដែងភាពយន្តជាបន្តបន្ទាប់រហូតមកទល់បច្ចុប្បន្ន ។ អ្វីដែលសាធារណជនកត់សម្គាល់ខ្លាំងបំផុតទៅលើលោកស្រី Yeoh គឺជាតារាភាព​យន្ត​ដែលតស៊ូហ្វឹកហាត់ ជាបុគ្គលមានសេចក្តីអត់ធ្មត់ ក្លាហាន ព្រមទាំងបង្ហាញជំហរលើកទឹកចិត្តដល់ស្ត្រីជានិច្ច ។

ម្ចាស់ពានរង្វាន់ Academy Award របស់អូស្ការ អាយុ ៦០ឆ្នាំរូបនេះ បានបញ្ជាក់បន្ថែមថា ៖ “ក្នុងនាមជាតារាសម្តែងខ្ញុំពិតជាស្រឡាញ់និងពេញចិត្តអ្វីដែលខ្ញុំអាចធ្វើបាន ! អាជីពនេះខ្ញុំពិតជាសំណាងណាស់ ព្រោះវាមិនមែនជាការងារទេ តែវាពិតជាចំណង់ចំណូលចិត្ត។”

សម្រាប់ភាពយន្តបែបកំប្លែង Sci-Fi “Everything Everywhere All at Once” ជាខ្សែភាពយន្តហូលីវូដដំបូងដែលលោកស្រី Michelle Yeoh ដើរតួជាតួឯកស្រី Evelyn Wang សម្ដែងជាម្ចាស់ហាងបោកអ៊ុតសម្លៀកបំពាក់ ប៉ុន្តែបានប្រែខ្លួនជាតួអង្គផ្សេងៗជាច្រើនដើម្បីជួយសង្គ្រោះមនុស្សដោយប្រើភាពឆ្លាតវៃ (បែបកំប្លែងៗ) ព្រមទាំងក្បាច់គុនដោះស្រាយបញ្ហា ។

គួរបញ្ជាក់ថា នៅក្នុងភាពយន្ត “Everything Everywhere All At Once” លោក Ke Huy Quan ឈ្នះពានជាតួសម្តែងរងប្រុសល្អបំផុត និងតារាសម្តែងស្រី កញ្ញា Stephanie Hsu ឈ្នះពានតួសម្តែងរងស្រីល្អជាងគេបំផុតនៅក្នុងកម្មវិធីប្រគល់ពានអូស្ការ កាលពីថ្ងៃចន្ទ ទី១៣ ខែមីនាថ្មីៗនេះ នៅទឹកដីសហរដ្ឋអាម៉េរិក ។ ខ្សែភាពយន្តពានអូស្ការខាងលើនេះ បានចូលរួមប្រជែងពានរង្វាន់អូស្ការឆ្នាំនេះក្នុងចំណោម ១១ពាន រួមមានពានរង្វាន់ Best Picture, ពានរង្វាន់ Best Editing , ពានរង្វាន់ Best Director និងពានរង្វាន់ Best Original Screenplay ជាដើម ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...