CEO ក្រុមហ៊ុន Open AI ៖ Gen Y និង Gen Z ប្រើ ChatGPT ប្រៀប​ដូចជា​ទីប្រឹក្សា​សម្រាប់​ការ​រស់នៅ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

នៅពេល​ដែល ChatGPT កាន់​តែ​ទំនើប ករណី​ប្រើប្រាស់​ជាក់ស្ដែង ក៏មាន​ការ​កើន​ឡើង​គួរឱ្យ​កត់សម្គាល់។ លទ្ធផល​បាន​បង្ហាញ​ថា នៅក្នុង​ជំនាន់​ខុសគ្នា អ្នក​ប្រើប្រាស់​ក៏​ប្រើ​បច្ចេកវិទ្យា​នេះ តាម​របៀប​ខុសៗ​គ្នា​ដែរ, នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ OpenAI លោក Altman ។

Altman បាន​និយាយ​នៅ​ក្នុង​ព្រឹត្តិការណ៍ AI Ascent របស់ Sequoia Capital កាល​ពី​ថ្មីៗនេះ​ថា មនុស្ស​ជំនាន់ Y និង​ជំនាន់ Z ប្រើ​បច្ចេកវិទ្យា ChatGPT ជំនួស Google ។ ប្រហែល​ជាមនុស្ស​ក្នុងវ័យ ២០ និង៣០ឆ្នាំ ប្រើវា​ដូចជា​អ្នក​ប្រឹក្សាជីវិត ដោយ​ឡែក​សម្រាប់​និស្សិត ក្រៅពី​ប្រើជា​អ្នកប្រឹក្សា​ជីវិត ពួកគេ​ប្រើវា​ជាប្រព័ន្ធប្រតិបត្តិការ​មួយ សម្រាប់​ការ​សិក្សា។

ក្រុមហ៊ុន Venture-capital Sequoia បាន​វិនិយោគ​លើក​ដំបូង​នៅ​ OpenAI ក្នុង​ឆ្នាំ​២០២១ នៅពេល​ដែល​ក្រុមហ៊ុន​នេះ​មាន​តម្លៃ ១៤​ពាន់​លាន​ដុល្លារ។ បច្ចុប្បន្ន OpenAI មាន​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ និង​ក្លាយ​ជា​មូលនិធិ​ទឹកប្រាក់​ឯកជន ដ៏ធំ​បំផុត​មិនធ្លាប់​មាន​ពី​មុន​មក។ Sequoia ក៏បាន​វិនិយោគ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ផ្សេង​ទៀត​ដូច​ជា Nvidia, Reddit, Instacart, YouTube, Apple, Dropbox, Airbnb និង Doordash ផងដែរ។

Altman ​និយាយ​ថា មនុស្ស​វ័យ​ក្មេងប្រើ ChatGPT ស្រដៀង​ទៅនឹង​របៀប​ដែល​ពួកគេ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ។ ពួកគេ​មាន​វិធីស្មុគស្មាញ​ក្នុង​ការ​ដំឡើង​វា និង​ភ្ជាប់វា​ទៅ​ឯកសារ ដើម្បី​ងាយស្រួល​ចងចាំ និង​រក្សាទុក។ លើស​ពីនេះ មុននឹង​សម្រេច​ចិត្ត រឿងអ្វីមួយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ជីវិត អ្នក​ប្រើប្រាស់​វ័យក្មេង​កម្រ​នឹង​សម្រេច​ចិត្ត​ដោយ​មិន​សួរ ChatGPT ណាស់។

របាយការណ៍​បង្ហាញ​ថា មនុស្ស​ចាប់​ផ្ដើម​ប្រើ ChatGPT ក្នុង​គោលបំណង​ជាច្រើន រាប់ចាប់​តាំងពី​ការផ្ដល់​យោបល់​ក្នុង​បញ្ហា​ទំនាក់ទំនង រហូត​ដល់​សំណួរ​ទាក់ទង​នឹង​អាជីវកម្ម និង​សុខាភិបាល។ ខណៈ​អ្នកផ្សេង​ទៀត ប្រើវា​ជំនួស​ការ​ប្រឹក្សាយោបល់​ផ្លូវចិត្ត ដោយ​ការ​និយាយ។

យ៉ាងណា​ក៏ដោយ អ្នកជំនាញ​នៅ​ក្នុង​វិស័យ​ជាច្រើន ជំរុញឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​នៅពេល​ប្រើប្រាស់ ChatGPT ជាពិសេស​ទាក់ទង​នឹង​បញ្ហា​សុវត្ថិភាព និង​ការ​ផ្ទៀងផ្ទាត់​ចម្លើយ​បន្ថែម​ជាមួយ​អ្នកជំនាញ ព្រម​ទាំង​ការ​ពិចារណា​ប្រកប​ដោយ​ក្រមសីលធម៌ និង​ការ​ការពារ ដើម្បី​ធានាថា អ្នកប្រើប្រាស់​យល់ពី​ដែន​កំណត់ និង​ទទួល​បាន​ការ​ផ្ដល់​យោបល់​ដែល​ត្រឹមត្រូវ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ! អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់ជូន ១០កន្លែង នៅសាកលវិទ្យាល័យ លីមកុកវីង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2026

អាហារូបករណ៍ថ្នាក់ជាតិកម្រិតបរិញ្ញាបត្រ ចំនួន ១០កន្លែង សិក្សានៅសាកលវិទ្យាល័យ លីមកុកវីង (Limkokwing University) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។