មន្រ្តី CMH ៖ ដើម្បី​បង្ការ​យុវជន​កុំឱ្យ​ប្រើប្រាស់​បារី​អេឡិចត្រូនិក ចាំបាច់​ត្រូវ​ការ​វិធាន​ការ​អប់រំ និង​វិធានការ​ច្បាប់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ផលប៉ះពាល់ នៃ​ការ​ប្រើប្រាស់​បារី​អេឡិចត្រូនិច នៅ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃកុមារ (PSE) លោក សុង ឌៀរ៉ាក់ មន្រ្តី​ជាន់ខ្ពស់ នៃអង្គការ​ចលនា​ដើម្បី​សុខភាពកម្ពុជា (CMH) លើក​ឡើងថា ដើម្បី​ជួយ​បង្ការ​យុវជន​កុំឱ្យប្រើប្រាស់​បារី​អេឡិចត្រូនិក​មានប្រសិទ្ធភាព គឺ​ចាំបាច់​ណាស់​ត្រូវការ​វិធាន​ការអប់រំ និង​វិធាន​ការច្បាប់។

លោក សុង ឌៀរ៉ាក់ បន្ថែមថា ការ​បង្ការ​យុវជន​កុំឱ្យប្រើប្រាស់​បារីអេឡិចត្រូនិក ឬវេប ឱ្យមាន​ប្រសិទ្ធភាព ទាមទារ​ឱ្យមាន​ការ​ចូលរួម​ពីគ្រប់​ភាគី​ពាក់ព័ន្ធ គឺ​អាណា​ព្យាបាល​ត្រូវអប់រំកូន ក្រសួង​នីមួយៗ​ត្រូវមាន​វិធានការ​ទប់ស្កាត់ ជាពិសេស​វិធានការ​ច្បាប់​ត្រូវ​តែមាន។ លោក​បន្តថា ការអប់រំ​ជារឿងល្អ ប៉ុន្តែការអប់រំ​តែមួយមុខ​មិនអាច​ទប់ស្កាត់​ក្មេងមិន​ឱ្យប្រើប្រាស់​បារីអេឡិចត្រូនិក ឬវេប បាន​ទាំងស្រុង​ទេ គឺត្រូវការ​វិធានការ​ច្បាប់ ដូចជា ត្រូវ​បិទអ្នក​លក់​បារីអេឡិចត្រូនិក​គ្រប់ប្រភេទ បិទការ​លក់តាម​អនឡាញ ដាក់​ទោសទណ្ឌ​ចំពោះ​អ្នកនាំចូល និង​អ្នក​ចែកចាយ។ នេះមាន​ន័យ​ថា ប្រសិន​បើគ្មាន​អ្នកនាំចូល និងអ្នក​ចែក​ចាយលក់ ក៏គ្មាន​អ្នកទិញ​មក​ប្រើដែរ។

លោក សុង ឌៀរ៉ាក់ មន្រ្តីជាន់ខ្ពស់នៃអង្គការចលនាដើម្បីសុខភាពកម្ពុជា

“យើងឃើញ​មាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​មកជា​ហូរហែរ ប៉ុន្តែនៅ​តែ​បន្តមាន ដោយសារ​មិនទាន់​មាន​ច្បាប់​ដាក់​ទោស​ទណ្ឌ អ្នក​នាំចូល អ្នក​ចែកចាយ​លក់ ដោយ​បាន​ត្រឹម​ហៅ​មកអប់រំ តែក្រោយ​មកក៏បន្ត​សកម្មភាព​លក់ដដែល។ ប្រសិន​បិទ​គណនីយ​ហ្វេសប៊ុក​មួយ នឹង​បង្កើត​ថ្មី​បន្ថែម។ នេះដោយសារ​មិនមាន​ទោសទណ្ឌ​ដាក់​ពិន័យ ទើប​ចេះ​តែ​បន្តលក់”

បើតាមសម្ព័ន្ធ​ត្រួតពិនិត្យ​ថ្នាំជក់​អាស៊ីអាគ្នេយ៍ (SEATCA) បាន​បង្ហាញ​ថា កុមារ និង​យុវជន​ងាយនឹង​ទទួល​រងផល​ប៉ះពាល់​ដែល​បណ្តាល​មកពីការ​ឃោសនា ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំជក់ ដែល​ធ្វើឱ្យពួក​គេ​មាន​អាកប្បកិរិយា​ទោរទន់​ចង់ជក់​បារី​ច្រើនឡើង ហើយ​គិតថា ការប្រើប្រាស់​ថ្នាំជក់​ជារឿង​ធម្មតា មិនមាន​ផល​ប៉ះពាល់​អ្វីទាំង​អស់។ ផ្ទុយ​ទៅវិញ មាន​ភស្តុតាង​ជាច្រើន​បាន​បង្ហាញថា ការ​ប្រើប្រាស់​បារីអេឡិចត្រូនិក​បាន​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ ដូចជា ធ្វើឱ្យ​ញៀន កើត​ជំងឺ​មហារីក​សួត រលាក​សួត ជំងឺ​ផ្លូវដង្ហើម ជំងឺបេះដូង ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល និង​អាច​បាត់បង​ជីវិត។ ចំណែក​ឯអ្នកស្រូប​ចំហាយបារី​អេឡិចត្រូនិក​ដោយ​ប្រយោល​ពីគេ ក៏អាច​មាន​ផលប៉ះពាល់​កើត​ជំងឺដូច​អ្នក​ជក់ដែរ។ មិន​តែ​ប៉ុណ្ណោះ វាក៏​ជាកត្តា​ជំរុញ​ឱ្យកុមារ និង​យុវជន​ឈាន​ទៅ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ផ្សេងៗ។

កញ្ញា លុច រក្សា ជាគ្រូបង្គោលបង្រៀនមុខវិជ្ជាបំណិនជីវិត នៃអង្គការដើម្បីស្នាមញញឹមកុមារ (PSE)

កញ្ញា លុច រក្សា ជាគ្រូ​បង្គោល​បង្រៀន​មុខវិជ្ជា​បំណិនជីវិត នៃ​អង្គការ​ដើម្បី​ស្នាម​ញញឹម​កុមារ (PSE) លើក​ឡើង​ថា បច្ចុប្បន្ន បារីអេឡិចត្រូនិក ឬវេប ត្រូវ​បាន​ឧស្សាហកម្ម​ថ្នាំជក់​បង្កើត​មកឱ្យ​មានរូបភាព​ទាក់ទាញ​ក្មេងៗ ដែល​ជាវ័យមួយ​មិនទាន់​មាន​ការគិតពិចារណា​ច្បាស់​លាស់​ សាកល្បង​ទិញយក​ទៅប្រើប្រាស់​ដោយ​មិនបាន​ដឹង​ពី​ផល​ប៉ះពាល់​ដល់​សុខភាព។ កញ្ញា លុច រក្សា បន្តថា ការ​ផ្សព្វផ្សាយ​ពីផល​ប៉ះពាល់​នៃការប្រើប្រាស់​បារីអេឡិចត្រូនិក តាមរយៈ​សិក្ខា​សាលា​នៅ​អង្គការ PSE ពិតជាល្អ ព្រោះក្រៅពីគ្រូជួយអប់រំណែនាំសិស្សក្នុងថ្នាក់ ក៏មានដៃគូសហការពីអង្គការ CMH មក​ជួយចែករំលែក​ដល់​សិស្សទៀត គឺធ្វើឱ្យ​សិស្សកាន់​តែ​យល់​បាន​ច្បាស់ និង​ទប់ស្កាត់​សិស្ស​មិនឱ្យ​ប្រើប្រាស់​បារីអេឡិចត្រូនិក​បាន​ទាន់​ពេលវេលា។

“ខ្ញុំមាន​អារម្មណ៍​សប្បាយចិត្ត ដោយសារ​មានការចូលរួម​ផ្សព្វផ្សាយ​ពីផលប៉ះពាល់ នៃការ​ប្រើប្រាស់​បារីអេឡិចត្រូនិក ដើម្បី​ឱ្យសិស្ស​បានយល់ និង​ជៀសវាង​ការប្រើប្រាស់​បារីអេឡិចត្រូនិក​នៅ​ពេល​ខាងមុខ”

វើយ ដាវី ជាសិស្សថ្នាក់ពន្លឿន ឆ្នាំទី៤ នៃ​វិទ្យាស្ថាន PSE បាន​និយាយថា បន្ទាប់ពី​បានចូល​រួមស្ដាប់​ការផ្សព្វផ្សាយ​ពីផលប៉ះពាល់​នៃការ​ប្រើប្រាស់​បារីអេឡិច​ត្រូនិក និង​ឃើញការ​សម្ដែង​រឿងខ្លីស្ដីពី​ផល​ប៉ះពាល់​នៃបារី​អេឡិចត្រូនិក និងមូលហេតុដែល​នាំឱ្យកុមារ និង​យុវជន​ចាប់ផ្ដើម​ប្រើប្រាស់​បារីអេឡិចត្រូនិក នាង​យល់ថា វាពិត​ជាធ្វើ​ឱ្យ​នាង​ដឹង​ពីផល​ប៉ះពាល់​នៃការ​ប្រើប្រាស់​បារីអេឡិចត្រូនិក និង​ជៀសវាង​មិន​ប្រើប្រាស់​ជា​ដាច់ខាត ព្រោះ​វាប៉ះពាល់​ដល់​សុខភាព ប៉ះពាល់​ការ​សិក្សា គ្មាន​អ្នក​ចូលចិត្ត បាត់បង់​កិត្តិយស ពិបាក​រក​ការងារ​ធ្វើ និង​ធ្វើឱ្យ​គ្រួសារ​ជួប​ការ​លំបាក។ ដាវី បន្តថា រូបគេនឹង​យក​ចំណេះដឹងដែល​ទទួលបាន​រៀន​នេះ ទៅ​ប្រាប់ដល់​មិត្តភក្ដិ​ផ្សេងទៀត​កុំឱ្យប្រើប្រាស់​បារីអេឡិចត្រូនិក ហើយ​ត្រូវ​ខំប្រឹងប្រែង​រៀនសូត្រ​ដើម្បី​អនាគត​ល្អ។

ទិវាពិភពលោក​គ្មាន​ថ្នាំជក់ឆ្នាំ២០២៥នេះ គ្រោង​នឹង​ធ្វើនៅ​ថ្ងៃទី៣១ ឧសភា ខាងមុខ ក្រោម​ប្រធានបទ “លាតត្រដាង​ល្បិច​កលបិទបាំងការ​ពិត​នៃផលិត​ផលថ្នាំជក់ និង​ផលិតផលនីកូទីន”។ ទិវានេះ ផ្តោត​លើការ​ចូលរួម​ផ្សព្វផ្សាយ​ឱ្យទូលំទូលាយ​ដល់​សាធារណជន​ទូទៅ​ឱ្យ​យល់ដឹង អំពី​ល្បិចកល​របស់​ឧស្សាហករ​ថ្នាំជក់ ដែល​ព្យាយាម​បិទបាំង​ពីគ្រោះថ្នាក់​នៃ​ផលិតផល​របស់ខ្លួន តាមរយៈ​ការផលិត​បារីអេឡិចត្រូនិក ដូច​ទៅ​នឹង​ភេសជ្ជៈ ទឹកដោះគោ ស្ករគ្រាប់ តុក្កតា និង​របស់​ប្រើប្រាស់​ដែល​ទាក់ទាញ​ផ្សេងៗ ហើយ​បាន​បន្ថែម​សារធាតុ​ផ្តល់​រសជាតិ ផ្តល់ក្លិន និង​សារធាតុ​នីកូទីន​ទៅ​ក្នុង​បារី​អេឡិចត្រូនិក ដែល​ធ្វើឱ្យ​អ្នក​ប្រើប្រាស់​ញៀន ពិបាក​ក្នុង​ការផ្តាច់។ តាម​រយៈការ​លាតត្រដាង​យុទ្ធសាស្ត្រ​ទាំងនេះ នឹង​ជួយ​បំភ្លឺ​ដល់​ប្រជាជនទូទៅ ឱ្យបាន​ដឹងអំពី​គ្រោះថ្នាក់​នៃផលិតផល​ទាំងនេះ និង​អាច​ចូលរួម​កាត់​បន្ថយ​ផល​ប៉ះពាល់សុខភាព និង​បង្ការ​អ្នកស្លាប់​ដោយ​សារ​ការ​ប្រើប្រាស់បារីអេឡិចត្រូនិក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *