ក្រុមហ៊ុនមេតា ជំរុញឱ្យអូស្ត្រាលីពិចារណាអំពីការហាមឃាត់កុមារក្រោម ១៦ឆ្នាំប្រើបណ្ដាញសង្គម

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta បានជំរុញឱ្យប្រទេសអូស្ត្រាលីនៅថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ពិចារណាឡើងវិញនូវការហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំ ប្រើប្រាស់បណ្ដាញសង្គម ដំបូងគេលើពិភពលោក ខណៈរបាយការណ៍បានបង្ហាញថា មានគណនីជាង ៥៤៤,០០០ បានបិទ នៅក្រោមច្បាប់ថ្មីនេះ, នេះបើយោងតាម CNA។

ប្រទេសអូស្ត្រាលីបានទាមទារឱ្យវេទិកាធំៗ ដូចជា Meta, TikTok និង Youtube បញ្ឈប់អ្នកប្រើប្រាស់អនីតិជន ពីការកាន់កាប់គណនីចាប់តាំងពីច្បាប់នេះចូលជាធរមាននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំមុន។

ក្រុមហ៊ុននានា ប្រឈមមុខនឹងការពិន័យជាប្រាក់ចំនួន ៤៩,៥ លានដុល្លារអូស្ត្រាលី (៣៣ លានដុល្លារអាម៉េរិក) ប្រសិនបើពួកគេ មិនបានចាត់វិធានការសមហេតុផល ដើម្បីអនុវត្តតាមការទាមទារនេះ។

ក្រុមហ៊ុន Meta របស់មហាសេដ្ឋី Mark Zurkerberg បាននិយាយថា ខ្លួនបានលុបគណនីអនីតិជនចំនួន ៣៣១,០០០ ចេញពី Instagram, ១៧៣,០០០ ពី Facebook និង ៤០,០០០ ពី Threads ក្នុងសប្តាហ៍ដល់ថ្ងៃទី១១ ខែធ្នូ។ លើសពីនេះ ក្រុមហ៊ុនបានបន្ថែមថា ខ្លួនប្ដេជ្ញាអនុវត្តតាមច្បាប់។

ក្រុមហ៊ុននេះប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា « យើងសូមអំពាវនាវដល់រដ្ឋាភិបាលអូស្ត្រាលីឱ្យចូលរួមជាមួយឧស្សាហកម្ម ដោយស្ថាបនា ដើម្បីស្វែងរកមធ្យោបាយកាន់តែប្រសើរឡើង ដូចជា ការលើកទឹកចិត្តដល់ឧស្សាហកម្មទាំងអស់ឱ្យលើកកម្ពស់ស្ដង់ដា ក្នុងការផ្ដល់នូវបទពិសោធន៍អនឡាញ ដែលមានសុវត្ថិភាព រក្សា​ឯកជនភាព និងសមស្របតាមអាយុ ជំនួសឱ្យការហាមឃាត់ទាំងស្រុង។»

ក្រុមហ៊ុន Meta បានបន្តអំពាវនាវឱ្យកម្មវិធី App Store ត្រូវផ្ទៀងផ្ទាត់អាយុរបស់អ្នកប្រើប្រាស់ និងទទួលបានការយល់ព្រមពីឪពុកម្ដាយ មុនពេលអ្នកមានអាយុ ក្រោម ១៦ឆ្នាំ អាចទាញយកកម្មវិធីនេះបាន។

ក្រុមហ៊ុនបាននិយាយថា នេះជាមធ្យោបាយតែមួយគត់ ជៀសវាងការប្រណាំងប្រជែងគ្នា ដើម្បីបញ្ឈប់ក្មេងជំទង់ពីការទៅប្រើកម្មវិធីថ្មីៗ ដែលមិនមានការហាមឃាត់។

​Meta បានបន្ថែមថា ឪពុកម្ដាយ និងអ្នកជំនាញមានការព្រួយបារម្ភអំពីការហាមឃាត់ ក្រុមមនុស្សវ័យក្មេង ពីសហគមន៍អនឡាញ និងការជំរុញឱ្យយុវជនមួយចំនួនប្រើប្រាស់កម្មវិធី ដែលមិនសូវមានការគ្រប់គ្រង។

ចាប់តាំងពីមានការហាមឃាត់មក ក្រុមហ៊ុន ដែលមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ានេះ បាននិយាយថា ខ្លួនបានជួយបង្កើត OpenAge Initiative ជាក្រុមមិនស្វែងរកប្រាក់ចំណេញមួយ ដែលបានដាក់ឱ្យដំណើរការឧបករណ៍ផ្ទៀងផ្ទាត់អាយុមួយឈ្មោះថា Agekeys ដើម្បីប្រើប្រាស់ជាមួយវេទិកា ដែលចូលរួម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។