WE Forum ៖ ប្រព័ន្ធ​អប់រំ ត្រូវ​បញ្ចូល​អក្ខរកម្ម​បញ្ញា​សិប្បនិម្មិត (AI) ទៅ​ក្នុង​កម្មវិធី​សិក្សា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

បញ្ញា​សិប្បនិម្មិត (AI) មិនគ្រាន់​តែ​ជាបច្ចេកវិទ្យា ដែល​ឈានមុខ​គេ​ក្នុង​ពេល​បច្ចុប្បន្ន​ប៉ុណ្ណោះទេ ប៉ុន្តែ​បច្ចេកវិទ្យា​នេះ ក៏កំពុង​តែជំរុញ​ឱ្យមាន​ការ​ផ្លាស់ប្ដូរ របៀបរស់នៅ ធ្វើការ និង​សិក្សា​រៀនសូត្រ​ផងដែរ។

របាយការណ៍​ស្ដីពី​អនាគត​ការងារ​ឆ្នាំ​២០២៥ របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក បាន​គូស​បញ្ជាក់​ថា AI ត្រូវ​បាន​គេ​រំពឹងថា នឹង​មាន​ឥទ្ធិពល​ទៅលើ​ស្ទើរ​គ្រប់​ឧស្សាហកម្ម​ទាំងអស់ ដោយ​នាំឱ្យ​មានការ​ផ្លាស់ប្ដូរ​ជំនាញ ដែល​ជា​តម្រូវ​ការ​នៅទូទាំង​ទីផ្សារ​ការងារ​សកល។

ឥទ្ធិពល​ដ៏សំខាន់​របស់ AI ស្ថិត​នៅ​លើ​របៀប​ប្រើប្រាស់ ដំណើរការ និង​ការស្នើ​សុំព័ត៌មាន​ប្រកប​ដោយ​ប្រសិទ្ធភាព។ ជុំវិញ​បញ្ហា​នេះ វេទិកា​សេដ្ឋកិច្ច​ពិភពលោក បាន​បញ្ជាក់​ថា ការ​កំណត់​ឡើងវិញ​អំពី​មូលដ្ឋាន​នៃ​ការអប់រំ និង​វិធីដែល​យើង​ទទួល​បាន​ចំណេះដឹង អំពី AI ពិតជា​សំខាន់​ណាស់។

តាម​រយៈ​ទស្សនៈ​នេះ អក្ខរកម្ម AI មិនមែន​គ្រាន់តែ ល្អសម្រាប់​អ្នក​ជំនាញ​ផ្នែក​ព័ត៌មានវិទ្យា​ប៉ុណ្ណោះទេ ប៉ុន្តែវា​ក៏មាន​សារៈសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​បញ្ញា​របស់​មនុស្ស និង​មាន​ឥទ្ធិពល​យ៉ាងខ្លាំង លើ​វិស័យ​អប់រំ។

ដោយ​សារ​តែឧបករណ៍ AI ជំនាន់ថ្មី បាន​បញ្ចូល​នៅ​គ្រប់​ទីកន្លែង​ក្នុង​សាលារៀន កន្លែង​ធ្វើការ និង​ជីវិត​ឌីជីថល​ប្រចាំថ្ងៃ វាជា​រឿង​សំខាន់ ក្នុង​ការ​បង្កើត​ទម្លាប់​ប្រើប្រាស់​ប្រកប​ដោយការ​ទទួល​ខុសត្រូវ​តាំង​ពីក្មេង សម្រាប់​កុមារ​សម័យទំនើប។ អ្នកសិក្សា​មិន​ត្រឹមតែ​ប្រើ AI ប៉ុណ្ណោះ​ទេ ពួកគេ​ក៏​កំពុង​ធ្វើការ​ពិសោធន៍​ជាមួយ​វា, ជាញឹកញាប់​ពួកគេ​ប្រើដោយ​គ្មាន​ការណែនាំ​ជាផ្លូវការ អំពី​ដែន​កំណត់ និង​ហានិភ័យ​របស់​បច្ចេកវិទ្យា​នេះ​ឡើយ។

ជាក់ស្ដែង បើតាម​ការស្រាវជ្រាវ​បាន​បង្ហាញ​ថា បច្ចុប្បន្ន GenZ ជាង​ពាក់កណ្ដាល គឺទទួល​ពិន្ទុ​មិនល្អ​នោះទេ លើការ​វាយតម្លៃ​អំពីកម្រិត​នៃការ​យល់ដឹង​អំពី AI និង​ការ​ប្រើប្រាស់ AI ប្រកប​ដោយ​ប្រសិទ្ធភាព និង​ទំនួល​ខុសត្រូវ​ខ្ពស់។

វេទិកា​អនាគត​ទីផ្សារ​ការងារ​ឆ្នាំ​២០២៥ បង្ហាញ​ថា គម្រោង​ជិត ៤០ភាគរយ នៃ​ជំនាញដែល​ជា​តម្រូវ​ការ​សម្រាប់​កម្លាំង​ពលកម្ម​សកល​នឹងផ្លាស់ប្ដូរ​ក្នុង​រយៈពេល ៥ឆ្នាំខាងមុខ។

ហេតុនេះ ដើម្បី​រៀបចំ​ធនធាន​មនុស្ស​សម្រាប់​ថ្ងៃអនាគត​ឱ្យ​បានល្អ ប្រព័ន្ធអប់រំ ត្រូវ​បង្រៀន​សិស្ស​ឱ្យយល់​ពីអ្វី​ដែល​លើស​ពី​កម្មវិធីសិក្សា​បែប​ប្រពៃណី តាម​រយៈការ​រួមបញ្ចូល​ជំនាញ AI ជាក់លាក់ ដូចជា algorithmic thinking, វិស្វកម្ម prompt និង​ការ​យល់ដឹង​ពីភាព​លំអៀង​នៅក្នុង​ប្រព័ន្ធ​ទិន្នន័យ។

ប៉ុន្តែ​លើសពី​ចំណេះដឹង​ផ្នែក​បច្ចេកទេស អ្នកសិក្សា​នឹង​ត្រូវការ​ជំនាញ​របស់​មនុស្ស ដែល AI មិន​អាច​ជំនួស​បាន ដូចជា​ការ​យល់ចិត្ត ការវិនិច្ឆ័យ ហេតុផល​សីលធម៌ និង​ការ​សហការ​ផងដែរ។

នៅពេល​ដែល​ល្បឿន​នៃការ​ច្នៃប្រឌិត និង​ការ​បង្កើតថ្មី ក្នុង​វិស័យ AI កើន​ឡើង កាន់តែ​ខ្លាំង​ឡើង ទំនួស​ខុស​ត្រូវ​ក្នុង​ការ​បណ្ដុះបណ្ដាល និង​រៀបចំ​មនុស្ស​វ័យក្មេង មិនមែន​អាស្រ័យ​លើតែ​ក្រុមហ៊ុន​បច្ចេកវិទ្យា ឬ​អ្នក​បង្កើត​គោល​នយោបាយ​នោះទេ ប៉ុន្តែ​វាស្ថិតនៅ​លើ​យើង​ទាំងអស់គ្នា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...