ត្រឹមអាយុ ១០ ឆ្នាំកុមារីវៀតណាមម្នាក់ ទទួលពិន្ទុ IELTS 8.5 ក្នុងការប្រឡងលើកដំបូងរបស់ខ្លួន

កុមារី ង្វៀន បាវអាន ដែលទើបតែមានអាយុ១០ឆ្នាំ មកពីសាលាបឋមសិក្សា ប៊ូយ វ៉ាន់បា ក្នុងទីក្រុងហូជីមិញទទួលបានពិន្ទុ IELTS សរុប 8.5 ក្នុងការប្រឡងលើកដំបូងរបស់នាង ទោះបីជានាងមិនដែលរៀន នៅមជ្ឈមណ្ឌលភាសាអង់គ្លេស ឬរៀនគួរបន្ថែមក៏ដោយ, នេះបើយោងតាមកាសែតវៀតណាម VN Express។

យោងតាមស្ថិតិ IELTS អ្នកប្រឡងភាគច្រើន នៅក្នុងប្រទេសវៀតណាម មានអាយុចន្លោះពី ១៦ ទៅ ២២ឆ្នាំ ហើយមានតែប្រហែល 1% ប៉ុណ្ណឹង ដែលទទួលបានពិន្ទុ 8.5 ឬខ្ពស់ជាងនេះ។

ចាប់ពីកម្រិត 8.0 ទៅ បេក្ខជន ត្រូវបានចាត់ទុកថា មានជំនាញខ្ពស់ សមត្ថភាពក្នុងការជជែកដេញដោលលក្ខណៈស្មុគស្មាញ និងផ្ដល់ហេតុផលលម្អិតជាភាសាអង់គ្លេស។

បាវ អាន និយាយថា ៖ «រាល់ពេលនិយាយអង់គ្លេស ខ្ញុំមានអារម្មណ៍ថាងាយស្រួល និងជាធម្មជាតិ។ ខ្ញុំមិនមានយុទ្ធសាស្ត្រ ឬពិន្ទុគោលដៅណាមួយឡើយ។ ខ្ញុំគ្រាន់តែចង់ដឹងថា សមត្ថភាពរបស់ខ្ញុំស្ថិតនៅកម្រិតណា។»

នាងបញ្ជាក់បន្ថែមថា នាងមិនមានវិធីសាស្ត្រពិសេសអ្វីនោះទេ, នៅសាលារៀន ក្រៅពីរៀន មេរៀនភាសាអង់គ្លេស ក្នុងសៀវភៅសិក្សាគោល នាងរៀនវគ្គបន្ថែមចំនួន២ ក្នុងមួយសប្ដាហ៍ជាមួយគ្រូជនជាតិដើម។ នាងបាននិយាយ អំឡុងពេលនេះថា «ពេលវេលាឆ្កួតៗ – Crazy time» ព្រោះនាងអាចនិយាយភាសាអង់គ្លេសបានដោយសេរីជាមួយមិត្តរួមថ្នាក់ និងគ្រូរបស់នាង។

លោកស្រី ថាញ់ ញ៉ាន វ័យ៣៨ឆ្នាំ ជាម្ដាយរបស់ បាវអាន និយាយថា នាងបានកើតនៅសហរដ្ឋអាមេរិក ហើយក្រុមគ្រួសាររបស់គាត់បាននិយាយភាសាវៀតណាមនៅផ្ទះ ដើម្បីជួយឱ្យនាងចេះនិយាយភាសាកំណើត ប៉ុន្តែក្នុងជីវិតរស់នៅប្រចាំថ្ងៃ គឺនាងប្រើប្រាស់ភាសាអង់គ្លេស ទាំងការអានសៀវភៅ មើលតុក្កតា និងមើលកម្មវិធីទូរទស្សន៍។

លោកស្រី បន្ថែមថា កុមារីអាន មានទេពកោសល្យពិសេស ផ្នែកភាសាតាំងពីតូចមកម្ល៉េះ។ ដោយលោកស្រីលោកឡើងថា «នៅពេលនាងមានអាយុប្រហែល ២ឆ្នាំកន្លះ នាងធ្វើឱ្យយើងភ្ញាក់ផ្អើល តាមរយៈការអានប្រយោគមួយចំនួន ក្នុងអត្ថបទកាសែត ពេលកំពុងអង្គុយជាមួយឪពុករបស់នាង។ នោះជាពេលដែលយើងបានដឹងថា នាងអាចអានភាសាអង់គ្លេសបាន។»

នៅពេលផ្លាស់មករស់នៅប្រទេសវៀតណាម នៅអាយុ៣ឆ្នាំ ឪពុករបស់នាង បានប្ដូរមកនិយាយភាសាអង់គ្លេសជាមួយនាង ដើម្បីធានាថា នាងនឹងមិនភ្លេចភាសាអង់គ្លេសនោះទេ។ សម្រាប់ឱកាសពិសេស ឪពុកម្ដាយរបស់នាងបានផ្ដល់រង្វាន់ដល់នាង គឺសៀវភៅ «ហារី ផតធ័រ» និងសៀវភៅជាភាសាអង់គ្លេសជាច្រើនទៀត។

បើតាមម្ដាយរបស់នាង អាន មានសមត្ថភាព អាន និងនិយាយភាសាអង់គ្លេស បានដោយងាយដូចភាសាវៀតណាមដែរ ​បើទោះបីជានាងមិនដែលទៅរៀននៅមជ្ឈមណ្ឌលភាសាអង់គ្លេស ឬជួលគ្រូមកបង្រៀនក៏ដោយ។ ប៉ុន្តែ ដោយសារនាងរៀនភាសាអង់គ្លេសភាគច្រើន ដោយខ្លួនឯង នាងមិនពូកែវេយ្យាករណ៍ ឬកំណត់កាលនោះទេ។ នាងគ្រាន់តែយល់ និងប្រើវា ដោយវិចារណញាណ។

ដំបូងឡើយ ឪពុកម្ដាយរបស់នាង មានគម្រោងចង់ឱ្យនាងធ្វើតេស្ត Cambridge Flyers (តេស្តភាសាសម្រាប់មនុស្សវ័យក្មេង) ដើម្បីពង្រឹងមសមត្ថភាពមុនដាក់ពាក្យចូលរៀន ថ្នាក់មធ្យមសិក្សា។ ប៉ុន្តែក្រោយមក ឪពុកម្ដាយរបស់នាង បានគិតថា ប្រសិនបើជ្រុលជាធ្វើតេស្តសមត្ថភាពភាសាអង់គ្លេសទៅហើយ គឺ កុមារីអាន គួរតែសាកល្បងធ្វើតេស្ត IELTS តែម្ដង។

ប្រហែល ៦សប្ដាហ៍មុនពេលធ្វើតេស្ត​ កុមារី អាន បានចាប់ផ្ដើម ងាយស្រួលសម្របខ្លួនជាមួយនឹងការធ្វើតេស្ត IELTS ក្រោមការណែនាំរបស់ឪពុកនាង ដោយធ្វើលំហាត់ចំនួន ៣ ទៅ ៤ជារៀងរាល់ថ្ងៃ។

សម្រាប់ កុមារី អាន គឺមានភាពជឿជាក់ខ្លាំងបំផុត លើការស្ដាប់ និងការនិយាយ។ ក្នុងការអាន នាងបានធ្វើសំណួរងាយជាមុនសិន ហើយបន្ទាប់មកធ្វើសំណួរលំបាក។

នៅក្នុងផ្នែកនិយាយ អាន បានពិភាក្សាអំពីម្ហូបបរទេស ដែលនាងចូលចិត្ត សកម្មភាពនាំចូល-នាំចេញ និងអ្វីដែលនាងចូលចិត្ត និងមិនចូលចិត្តអំពីទីក្រុង ដែលនាងរស់នៅ។ នាងបានពិពណ៌នាអំពីការញ៉ាំស៊ូស៊ីនៅប្រទេសវៀតណាម ដោយរំលឹកឡើងវិញនូវការតុកតែង និងការបង្ហាញរបស់ភោជនីយដ្ឋាន ដែលធ្វើឱ្យនាងមានអារម្មណ៍ដូចភាពរស់រវើកជាមួយនឹងអាគារខ្ពស់ៗ ភាពងាយស្រួលទំនើបៗ និងសាកលវិទ្យាល័យជាច្រើន។

នៅក្នុងការសរសេរ នាងត្រូវបានគេសួរថា តើការចេះភាសាសកលតែមួយនឹងមានប្រយោជន៍ដែរឬទេ? ទោះបីជានាងស្រឡាញ់ភាសាអង់គ្លេសក៏ដោយ នាងអះអាងថា វាមិនអាចទៅរួចនោះទេ។

កាលពីមួយឆ្នាំមុន កុមារី អាន បានចាប់ផ្ដើម រៀន ភាសាអាល្លឺម៉ង់ និងបារាំង ហើយបានចូលរួមវគ្គសិក្សាអនឡាញជាច្រើន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...