កម្មវិធីបច្ចេកវិទ្យាចំនួន៥ ជួយយុវជនក្នុងការស្វែងរកបុគ្គលិកលក្ខណៈខ្លួនឯង

ការស្វែងរកបុគ្គលិកលក្ខណៈខ្លួនឯង គឺជារឿងចាំបាច់ និងសំខាន់បំផុត ដើម្បីជួយតម្រង់ទិសយុវជន​ក្នុងការចាប់យកជំនាញសិក្សា និងអាជីពការងារស្របតាមទេពកោសល្យពីធម្មជាតិរបស់ខ្លួន។ ទន្ទឹមគ្នានេះ ការ​ដឹងពីបុគ្គលិកលក្ខខណៈ​ខ្លួនឯង ក៏ជួយឱ្យពួកគេ​អាច​ចេះសម្របខ្លួនជាមួយអ្នកដទៃ ក្នុងការបំពេញកិច្ច​ការងារប្រកបដោយប្រសិទ្ធភាព។

ដើម្បីស្វែង​រក​ឱ្យ​ឃើញ​នូវ​បុគ្គលិកលក្ខណៈ​ខ្លួនឯង គឺមានវិធីសាស្រ្តជាច្រើន ប៉ុន្តែនៅក្នុងអត្ថបទនេះ យើងនឹង​បង្ហាញពី​កម្មវិធីបច្ចេកវិទ្យាចំនួន៥ ដែលយុវជនអាច​សាកល្បង ដើម្បីស្វែង​រកខ្លួនឯង៖

ទី១. កម្មវិធីត្រីវិស័យ ៖ កម្មវិធីត្រីវិស័យ គឺជាកម្មវិធីទូរស័ព្ទដៃឆ្លាតវៃមួយដែលផ្ដល់ការប្រឹក្សាយោបល់ តម្រង់ទិសសិស្សានុសិស្សចាប់ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ ដើម្បីស្វែងយល់អំពីខ្លួនឯង សម្រាប់ជ្រើសរើសជំនាញវិជ្ជាជីវៈឱ្យបានត្រឹមត្រូវនាពេលអនាគត។ កម្មវិធីត្រីវិស័យនេះ មានផ្នែកសំខាន់ៗដូចជា ១. វាយតម្លៃមុខរបរ ២. ស្វែងយល់អំពីបុគ្គលិកលក្ខណៈ ៣. គ្រឹះស្ថានសិក្សា ៤. ប្រភេទការងារ ៥. វីដេអូមុខរបរ ៦. មជ្ឈមណ្ឌលការងារ។ ដូចនេះ សិស្សានុសិស្សអាចមើលពត៌មានអំពីសាលា និងលេខទំនាក់ទំនងរបស់សាលានីមួយៗបានយ៉ាងងាយស្រួល។

កម្មវិធីត្រីវិស័យ

ទី២. កម្មវិធីតេស្តវាយតម្លៃ DISC ៖ DISC គឺជាកម្មវិធីតេស្តវាយតម្លៃបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន។ អត្ថប្រយោជន៍របស់ DISC រួមមាន ការយល់ដឹងដោយខ្លួនឯង ការកសាងការអនុវត្តន៍ការងារ ការដោះស្រាយ និងទប់ស្កាត់ជម្លោះ ទទួលបានការប្ដេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការ។ លើសពីនេះ មានការធ្វើតេស្ត និងវគ្គបណ្តុះបណ្តាលអំពី DISC ជាច្រើនដែលមានទាំងនៅលើអ៊ីនធឺណិត និងពីគ្រូបណ្ដុះបណ្ដាល។ ក្នុងមួយឆ្នាំៗ មនុស្សជាង ១លាននាក់បានធ្វើតេស្តវាយតម្លៃ DISC។

ទី៣. Myers-Briggs (MBTI) ៖ ការធ្វើតេស្ត MBTI អាចបង្ហាញអំពីព័ត៌មានផ្ទាល់ខ្លួន ការទំនាក់ទំនងជាមួយអ្នកដទៃ និងវិធីសាស្រ្តអនុវត្តការងារ។ លើសពីនេះ ការវាយតម្លៃ MBTI តម្រូវឱ្យឆ្លងកាត់អ្នកគ្រប់គ្រងដែលមានការបញ្ជាក់នៅតាមស្ថាប័ន ប៉ុន្តែក៏មានការធ្វើតេស្តក្រៅផ្លូវការដោយឥតគិតថ្លៃតាមអ៊ីនធឺណិត។ ជារៀងរាល់ឆ្នាំ មានមនុស្សប្រមាណ ១.៥លាននាក់ ធ្វើតេស្ត MBTI ដើម្បីដឹងអំពីបុគ្គលិកលក្ខណៈរបស់ពួកគេ។

ទី៤. ការធ្វើតេស្ត Enneagram ៖ កម្មវិធីតេស្ត Enneagram ជាការចាត់ថ្នាក់មនុស្សទៅតាមបុគ្គលិកលក្ខណៈប្រាំបួនប្រភេទ ដោយផ្អែកលើ ការជំរុញទឹកចិត្ត និងការភ័យខ្លាចរបស់ពួកគេ។ បុគ្គលិកលក្ខណៈប្រាំបួនប្រភេទ រួមមាន អ្នកកែទម្រង់, អ្នកជំនួយ, អ្នកសម្រេចលទ្ធផល, បុគ្គលនិយម, អ្នកស៊ើបអង្កេត, អ្នកស្មោះត្រង់, អ្នកចូលចិត្តអាជីព, អ្នកប្រកួតប្រជែង និងអ្នកបង្កើតសន្តិភាព។ ការធ្វើតេស្ត Enneagram បង្ហាញការតម្រង់ទិសកាន់តែស៊ីជម្រៅនៅពីក្រោយប្រភេទបុគ្គលិកលក្ខណៈនីមួយៗ ដែលអាចរកបាននៅលើអ៊ីនធឺណិតដោយឥតគិតថ្លៃ។

ទី៥. Eysenck (EPQ) ៖ EPQ គឺជាកម្រងសំណួរបុគ្គលិកលក្ខណៈផ្ដោតបីចំណុចសំខាន់ រួមមាន កម្រិតផាសុកភាពនៅក្នុងស្ថានភាពសង្គម, ទំនោរពេលជួបប្រទះអារម្មណ៍អវិជ្ជមាន និងកម្រិតនៃភាពរំជើបរំជួលធៀបនឹងការគ្រប់គ្រងខ្លួនឯង។ ក្នុងនោះ ការឆ្លើយសំណួរនៅក្នុង EPQ ចំណាយពេលត្រឹមតែ ១៥នាទីប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យយើងរកឃើញនូវភាពខ្លាំងពីធម្មជាតិ ជាពិសេសសម្រាប់អ្នកដែលចង់ក្លាយជាសហគ្រិន និងពង្រីកអាជីវកម្មថ្មី។

គួរជម្រាបជូនថា បើតាមការចេញផ្សាយរបស់ The Daily Mississippian បានឱ្យដឹងថា មនុស្សប្រហែល ១០០លាននាក់ ធ្វើតេស្តបុគ្គលិកលក្ខណៈជារៀងរាល់ឆ្នាំ។ ការធ្វើតេស្តបុគ្គលិកលក្ខណៈ បានប្រើប្រាស់ក្នុងឧស្សាហកម្មជាច្រើន រួមមាន ការស្វែងរកបុគ្គលិក ការអភិវឌ្ឍន៍អាជីព ការប្រាស្រ័យទាក់ទងគ្នា និងការកំណត់អត្តសញ្ញាណបុគ្គលិក ដែលត្រូវការជំនួយ ឬមតិកែលម្អបន្ថែម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *