លោកជំទាវ​​ គឹម​ សេដ្ឋានី ៖ ការអប់រំវិជ្ជាជីវៈ នឹងជំរុញការអភិវឌ្ឍក្នុងតំបន់ ដោយបើកឱកាសដល់យុវជនរកឃើញជំនាញដែលខ្លួនស្រលាញ់ ដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ថ្លែងក្នុងវេទិកាអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈអាស៊ី ក្នុង​ពិព័រណ៍បរិក្ខារ​អប់រំ​ពិភពលោក​ ឆ្នាំ​២០២៥​ និង​សន្និសីទ​ឌីជីថល​ សម្រាប់​ការ​អប់រំ​នៅ​អាស៊ី​ នៅ​ប្រទេស​ចិន កាលពីពេលថ្មីៗនេះ លោកជំទាវ​បណ្ឌិត​ គឹម​ សេដ្ឋានី​ រដ្ឋលេខាធិការ​ប្រចាំ​ការ​ ក្រសួងអប់រំ​ យុវជន​ និង​កីឡា​ លើកឡើងថា ការអប់រំវិជ្ជាជីវៈ នឹងជំរុញការអភិវឌ្ឍក្នុងតំបន់ដែលបើកឱកាសកាន់តែសម្បូរបែប និងទូលំទូលាយដល់យុវជនគ្រប់រូបក្នុងតំបន់អាស៊ីឱ្យរកឃើញនូវជំនាញដែលខ្លួនស្រលាញ់ដើម្បីឈោងចាប់អនាគតដ៏ភ្លឺស្វាង និងសម្រេចក្តីស្រមៃរបស់ខ្លួន។

លោកជំទាវ​បណ្ឌិត​ គឹម​ សេដ្ឋានី មានប្រសាសន៍ថា បច្ចុប្បន្នប្រទេសក្នុងតំបន់អាស៊ី កំពុងស្ថិតក្នុងដំណាក់កាលនៃការធ្វើសមាហរណកម្មស៊ីជម្រៅ នៃបរិវត្តកម្មឧស្សាហកម្ម និងការអភិវឌ្ឍន៍វិស័យអប់រំ ហើយការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) បានក្លាយជាកម្លាំងស្នូលសម្រាប់បណ្តាប្រទេសនានា ដើម្បីបណ្ដុះបណ្ដាលអ្នកដែលមានជំនាញ និងលើកកម្ពស់បរិវត្តកម្មសេដ្ឋកិច្ច។

តាម​រយៈ​វេទិកាអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈអាស៊ី រដ្ឋលេខាធិការ​ប្រចាំ​ការ​ក្រសួងអប់រំកម្ពុជា ​ជឿជាក់យ៉ាងមុតមាំថា នឹងអាចជំរុញបណ្តាប្រទេសក្នុងតំបន់ជាច្រើន ចាប់យកឱកាសចុះកិច្ចព្រមព្រៀងអនុវត្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែច្រើនបន្ថែមទៀតក្នុងវិស័យអប់រំវិជ្ជាជីវៈ ដើម្បីរួមគ្នាសម្រេចបានឱ្យបាននូវចក្ខុវិស័យ “ទ្វីបអាស៊ីដែលមានជំនាញ – Skilled Asia”។

បើតាម​លោកជំទាវ​ គឹម​ សេដ្ឋានី សម្រាប់កម្ពុជា ដើម្បីឆ្លើយតបនឹងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងយុទ្ធសាស្ត្របញ្ចកោណ ក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធ កំពុងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីកសាងប្រព័ន្ធសេដ្ឋកិច្ចដែលប្រកបដោយបរិយាបន្ន ឌីជីថល ដោយផ្អែកលើចំណេះដឹង និងជំនាញច្បាស់លាស់ ហើយការអប់រំវិជ្ជាជីវៈ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ឈានទៅសម្រេចបាននូវគោលដៅនេះ។

រដ្ឋលេខាធិការ​ប្រចាំ​ការ​ក្រសួងអប់រំ លើកឡើងថា កម្ពុជានិងចិន បានកសាងមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំវិជ្ជាជីវៈ ដែលក្នុងនោះរួមមាន កិច្ចសហប្រតិបត្តិការអភិវឌ្ឍសៀវភៅសិក្សា និងកម្មវិធីសិក្សា ការផ្លាស់ប្តូរគ្រូ-សិស្ស និងទិដ្ឋភាពផ្សេងទៀត, បានបណ្តុះក្រុមអ្នកមានជំនាញសម្រាប់ប្រទេសកម្ពុជា ដែលសម្របតាមតម្រូវការនៃឧស្សាហកម្មក្នុងស្រុក។ ជាមួយ​គ្នានេះ លោកជំទាវ​បណ្ឌិត​ គឹម​ សេដ្ឋានី រំពឹងទុកថា កិច្ចសហប្រតិបត្តិការលើវិស័យអប់រំវិជ្ជាជីវៈរវាងកម្ពុជា និងចិន នឹងបន្តពង្រឹង និងពង្រីកគ្រូបង្រៀន និងនិស្សិតកម្ពុជាកាន់តែច្រើនឱ្យមានឱកាសបានចូលរួមក្នុងសកម្មភាពផ្លាស់ប្តូរការអប់រំវិជ្ជាជីវៈក្នុងតំបន់ រៀនសូត្របទពិសោធកម្រិតខ្ពស់ និងពង្រីកទស្សនៈវិស័យអន្តរជាតិរបស់ពួកគេឱ្យបានកាន់តែទូលំទូលាយ។

គួរជំរាបជូនថា មូលបទស្នូល នៃវេទិកានេះគឺ “ការរួមគ្នាកសាង ទ្វីបអាស៊ីដែលមានជំនាញ ៖ ឱកាស និងបញ្ហាប្រឈមក្នុងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ” (Co-building a ‘Skilled Asia’: Opportunities and Challenges in Technical and Vocational Education) ដោយបានគូសរំលេចយ៉ាងច្បាស់ពីតម្រូវការរួម និងភាពចាំបាច់នៃការអភិវឌ្ឍវិស័យអប់រំវិជ្ជាជីវៈនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។