វិធីសាស្រ្តក្នុងការជួយកូនឱ្យមានគោលដៅការងារ ឬអាជីពនៅថ្ងៃអនាគត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ការជួយកុមារ​ស្វែង​រក​ចំណង់ចំណូលចិត្ត និង​ជំនាញរបស់ពួកគេ គឺជា​ជំហាន​សំខាន់​ក្នុងការ​អភិវឌ្ឍន៍​អត្តចរិត និង​ភាពជោគជ័យរបស់ពួកគេ​នៅថ្ងៃអនាគត។ ក្នុងនាមជាឪពុកម្តាយ អ្នកអាចអនុវត្តវិធីសាស្រ្តខាងក្រោមនេះ ដើម្បីជួយកូនក្នុងការ​ស្វែង​រកអ្វីដែលពួកគេចង់ធ្វើ និង​សម្រេចគោលដៅនោះដោយមិនចំណាយពេលខុស។

១. យល់ដឹងពីសមត្ថភាព និងចំណង់ចំណូលចិត្តរបស់កូន​​ ៖ លើកទឹកចិត្ត​ ឬនាំកូន​​ចូលរួម​កម្មវិធីផ្សេងៗ​ដូចជា​ការងារស្ម័គ្រចិត្ត ក៏ដូចជា​កម្មវិធីសិល្បៈជាដើម ដើម្បី​ឱ្យ​ពួកគេ​ទទួលបានបទពិសោធន៍​ និង​រកមើលនូវអ្វី​ដែលពួកគេ​ចូលចិត្ត។ ជាមួយគ្នានេះ ឪពុកម្តាយ​អាចសង្កេតមើលដែរថា តើកូនរបស់អ្នកផ្តោត​អារម្មណ៍​ទៅលើអ្វី ហើយ​អ្វីដែលពួកគេ​សប្បាយចិត្ត និង​អ្វីដែលពួកគេ​មិនចូលចិត្ត។ ពេលខ្លះ​អាច​សួរពួកគេ​អំពី​ដែលពួកគេ​ចូលចិត្ត ឬចង់រៀនខ្លាំងបំផុត ឬអ្នកអាចប្រើតេស្តអាជីពដើម្បីឱ្យកូនរបស់អ្នកស្វែងយល់ពីអ្វីដែលពួកគេចូលចិត្ត និងអាជីពណាដែលអាចសាកសមនឹងពួកគេ។

២. ផ្តល់បទពិសោធន៍ជាក់ស្តែង ៖ អាចនាំកូនចូលរួម​កម្មវិធីពិពណ៌ការងារ ឬពិពណ៌ជំនាញ ដើម្បី​ឱ្យ​កូនពិនិត្យមើលពីអាជីពដែលពួកគេចាប់អារម្មណ៍។ ដំណើរការនេះ អាចជួយ​ឱ្យ​កូនរបស់អ្នក​ស្វែង​យល់ពីវិស័យ និង​អាជីពផ្សេងៗ។

៣. និយាយអំពីជម្រើសការងារ និងមនុស្សគំរូ ៖ ពិភាក្សា​ជាមួយកូនពីជម្រើសអាជីពនានា និង​អ្វី​ដែលត្រូវ​ការ​ក្នុងការងារនីមួយៗ ក៏​ដូចជា​គុណតម្លៃនៃអាជីពទាំងនោះ ។ ភ្ជាប់គ្នានេះ ក៏អាចជជែកអំពីអ្នកដែលជោគជ័យ​ក្នុងអាជីព និង​ការ​សិក្សា​អំពីការងារ​របស់ពួកគេ ដែលវាអាច​ជួយ​កូន​របស់អ្នក​បង្កើតគោលដៅ​កាន់តែល្អ។

៤. កំណត់គោលដៅ ៖ នៅពេល​កូនដឹងថា ការងារអ្វី​ដែលពួកគេ​ស្រឡាញ់ហើយ ឪពុកម្តាយ​គួរ​ជួយ​ឱ្យកូនចេះរៀបចំជំហានត្រូវ​ដើរ ដើម្បី​មានផែនការ​ច្បាស់លាស់​ក្នុងការ​សម្រេចគោលដៅ ដូចជាស្រាវជ្រាវអំពីសាលា​ដែលផ្តល់ការបណ្តុះបណ្តាល​ដែលសមនឹងអាជីពរបស់ពួកគេចង់ទទួលបាន និងតម្រូវការនៃការអប់រំសម្រាប់អាជីពនោះជាដើម។

៥. អត់ធ្មត់ និងជួយកូនជានិច្ច ៖ ជាឪពុកម្តាយ ត្រូវចាំថា នេះជាផ្លូវជីវិតរបស់កូន មិនមែនរបស់អ្នកទេ។ ដូចនេះអ្វីដែលអ្នកអាចធ្វើបានគឺចាំជួយកូន តែមិនមែនបញ្ជាកូនឱ្យ​បំពេញក្តីស្រមៃអ្នកឡើយ។ ជួយកូនជាគំនិត ជួយកូនលើការសិក្សា និងគិតពីសុខភាពផ្លូវចិត្តកូន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2026

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2026

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍​ ​អ.ម​.​ត​ ​៦០​កន្លែង​ ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​(​RUFA​)​ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2026

អាហារូបករណ៍​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​នឹង​ផ្តល់​ជូន​ ​៦០​កន្លែង​...