ភ្នំពេញ – ឥរិយាបថរបស់អាណាព្យាបាលជះឥទ្ធិពលយ៉ាងខ្លាំងចំពោះក្មេងមានអាយុចាប់ពីសូន្យខែ រហូតដល់អាយុ ១៣ឆ្នាំទៅលើការបម្រែបម្រួលនិងការលូតលាស់របស់កុមារ ។ ការប្រើប្រាស់ពាក្យល្អៗ និងការអប់រំបែបអហិង្សាគឺជាកត្តាចាំបាច់ណាស់សម្រាប់ក្មេងក្នុងវ័យនេះ ហើយឪពុកម្តាយអប់រំកូនដោយអហិង្សាស្មើនឹងចូលរួមកាត់បន្ថយបន្ទុកឬបញ្ហានានាសង្គម។ លោកស្រី ឆែម ស៊ីណា មន្ត្រីអង្កេតនៃអង្គការកម្ពុជា ដើម្បីជួយស្ត្រីមានវិបត្តិប្រចាំខេត្តសៀមរាប (CWCC) និយាយក្នុងកម្មវិធីបញ្ឈប់អំពើហិង្សាលើកុមារដែលរៀបចំដោយអង្គការ Plan International នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ។

លោកស្រីបន្តថា ការប្រព្រឹត្តិសកម្មភាពគំរូ និងការអប់រំបែបវិជ្ជមានដោយផ្តើមពីឪពុកម្តាយ ឬអាណាព្យាបាល មិនត្រឹមតែធ្វើឱ្យក្នុងគ្រួសារមានសុភ័គមង្គល ប៉ុណ្ណោះទេ ទន្ទឹមគ្នានោះវាក៏បានជះឥទ្ធិពលទៅកាន់មជ្ឈដ្ឋានសង្គមខាងក្រៅផងដែរដូចជាសម្រាលបន្ទុកគ្រូបង្រៀន ជាបំណែកនៃដំណោះស្រាយបញ្ហាតាមរយៈការក្លាយជាមិត្តល្អ និងសកម្មភាពផ្សេងៗទៀត ។
លោកស្រីសង្កត់ធ្ងន់ថា
“ប្រទេសមានការរីកចម្រើនគឺផ្តើមចេញពីសង្គមគ្រួសាររបស់យើងជាមុនសិន ប្រសិនបើមើលថែទាំក្នុងគ្រួសារបានល្អ ដូច្នេះសង្គមជាតិយើងក៏មិនសូវមានបញ្ហាពាក់ព័ន្ធនឹងអំពើហិង្សា ឬការរំលោភបំពានផ្សេងៗ “
ករណីជាក់ស្ដែងពេលដែលក្មេងទៅរៀននៅសាលាដែលជាទីតាំងប្រជុំដោយភាពចម្រុះ និងមានក្មេងខុសគ្នាជាច្រើន នោះគេអាចពិបាកក្នុងការធ្វើទង្វើមិនគប្បី ឬអំពើហិង្សាទៅកាន់នរណាម្នាក់ណាស់ប្រសិនបើក្មេងមានទម្លាប់រស់នៅជាមួយមនុស្សអហិង្សា ។ មួយវិញទៀតទោះបីជាគ្រូបានទទួលការបណ្តុះបណ្តាលផ្នែកគរុកោសល្យពិតមែន ប៉ុន្តែភាពអត់ធ្មត់នៅតែមានកម្រិត ដូចនេះហើយកាលដែលក្មេងមានឥរិយាបថល្អពីផ្ទះ អាចសម្រាល់បន្ទុកគ្រូយ៉ាងប្រសើរ ។ នេះជាការសង្កេតឃើញរបស់លោកស្រីផ្ទាល់ ។

យ៉ាងណាមិញ លោកស្រី បន្ថែមថា ត្រឹមតែមានទឹកចិត្តស្រឡាញ់កូន ឬបញ្ជូនកូនទៅរៀននៅឯសាលាតែមួយមុខនៅមិនទាន់គ្រប់គ្រាន់នោះទេ នៅមានរឿងរ៉ាវជាច្រើនទៀតដូចជា ការចំណាយពេលវេលាធ្វើសកម្មភាពបំណិនជីវិតជាមួយកូន ស្តាប់បញ្ហារបស់កូន និងការសួរនាំកូនពេលត្រឡប់មកពីសាលារៀនវិញជាដើម ។ ទាំងនេះសុទ្ធសឹងតែជាចំណុចសំខាន់ៗ និងជាកត្តានាំឱ្យកូនទទួលបាននូវភាពកក់ក្តៅពិតប្រាកដ និងក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅ ។

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2026
ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)
ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2024
ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/12/2023
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សារបស់រដ្ឋស្ថិតក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសជ្រើសរើសសិស្សចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1)...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/06/2023
វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...
អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/07/2023
ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...
អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/04/2026
នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨




























