គ្មានផែនការជីវិតអាចមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរកើតឡើងចំពោះយុវជន

ភ្នំពេញ – នៅពេលដែលយុវជនមិនមានផែនការសម្រាប់ខ្លួនឯងច្បាស់លាស់ នោះពួកគេអាច​បញ្ហាមួយចំនួន ដូចជា តានតឹងចិត្ត (ស្រ្តេស) បញ្ហាការគេង ថប់បារម្ភ ធ្លាក់ទឹកចិត្ត និងបញ្ហាផ្លូវចិត្តផ្សេងទៀត។ នេះជាការបញ្ជាក់របស់ លោក កៅសេង សុធីរៈ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកចិត្តវិទ្យាគ្លីនិក និងប្រឹក្សាសុខភាព​ផ្លូវចិត្ត។

១. ការថប់បារម្ភនិងធ្លាក់ទឹកចិត្ត ៖ ការថប់បារម្ភអាចបណ្តាលមកពីសម្ពាធនៃទម្លាប់គ្រប់គ្រងពេលវេលាមិនល្អ។ ពេលវេលាកំណត់មកដល់ដែលមិនទាន់សម្រេចការ​ងារឬមិនទាន់បំពេញ អាចធ្វើឱ្យអ្នកព្រួយបារម្ភ។ នៅពេលដែលសម្ពាធនេះបន្តកើនឡើង វានាំទៅរកភាពទុក្ខព្រួយ និងផលវិបាកអវិជ្ជមានកាន់តែច្រើន។ ការមិនពេញចិត្ត និងអតុល្យភាពក្នុងជីវិតនេះអាចនាំឱ្យមានការធ្លាក់ទឹកចិត្ត ជាពិសេសនៅពេលដែលអ្នកមានអារម្មណ៍ថាអ្នកមិនមានពេលសម្រាក។

២. តំណឹងចិត្ត ៖ អាស្រ័យទៅលើបន្ទុក និងភាពញឹកញាប់ភាពតានតឹងចិត្តអាចមានទំាងវិជ្ជមាននិងអវិជ្ជមាន ទៅលើការងារនិងសុខមាលភាពរបស់អ្នក។ របៀបដែលអ្នកជ្រើសរើសដើម្បីគ្រប់គ្រង់ពេលវេលាវាអាច កាត់បន្ថយឬបន្ថែមនូវភាពតានតឹងកាន់តែធ្ងន់ធ្ងរ។ តំណឹងចិត្តវិជ្ជមាន ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា “តំណឹងចិត្ត​ដែល​មាន​សុខភាព​ល្អ” ដែល​បង្កើត​ឱ្យ​មាន​អារម្មណ៍​វិជ្ជមាន​ទូទៅ ភាព​រំភើប និង​ការ​ពេញ​ចិត្ត​នៅ​ពេល​ដែល​កិច្ចការ ឬ​គម្រោង​ត្រូវ​បាន​សម្រេច។

តំណឹងចិត្តអវិជ្ជមាន គឺជាមូលហេតុចម្បងនៃការមិនពេញចិត្តការងារដោយសារតែការគ្រប់គ្រងពេលវេលាមិនត្រឹមត្រូវ ឬដោយសារតែអ្នកមិនបានរៀបចំផែនការសម្រាប់ខ្លួនឯង និងកត្តាពាក់ព័ន្ធ។

៣. ពិបាកនៅក្នុងការគេង ៖ ប្រសិនបើការងារអ្នកគកាន់តែច្រើនអ្នកអាចនិងចំណាយពេលជាច្រើនដើម្បីធ្វើវា ជាហេតុធ្វើឱ្យអ្នកបាត់បង់ម៉ោងសម្រាប់គេង។ នៅពេលដែលពិបាកគេងបុគ្គលមួយចំនួនអាចប្រើគ្រឿងស្រវឹងដើម្បីឱ្យគេងលក់ ហើយក៏អាចនាំឱ្យមានបញ្ហាផ្សេងៗទៅដល់សុខភាពផងដែរ។

៤. គ្មានថាមពលក្នុងខ្លួន (Burnout) ៖ ប្រសិនបើអ្នកបានខំធ្វើការយ៉ាងខ្លាំងដើម្បីអោយមានតុល្យភាពនៅក្នុងជីវិតដូចជា ការងារ ទំនាក់ទំនងសង្គម ការសម្រាក ការថែទាំខ្លួនឯង និងការគេង អ្នកអាចនឹងមានអារម្មណ៍ធុញទ្រាន់។ Burnout អាចលេចឡើងដូចជា៖ អស់កម្លាំង (កាត់បន្ថយការបំពេញកិច្ចការ) ងាយរងគ្រោះដោយជំងឺផ្សេង មានការគិតវិជ្ជមានច្រើនទៅលើការងារនិងជីវិតរស់នៅប្រចាំថ្ងៃ និងមិនមានភាពពេញចិត្តទៅលើការងារ។

ជារួមមក លោក កៅសេង សុធីរៈ បានបញ្ជាក់បន្ថែមថា យុវជនគ្រប់រូបគួរតែចំណាយពេលវេលាដើម្បីរៀបចំផែនការ ឬគោលដៅជីវិត ដោយចេះរៀបចំពេលវេលាឱ្យបានល្អដើម្បីជៀសវានាំឱ្យខ្លួនឯងឈានទៅដល់បញ្ហា ឬរណ្ដៅនៃជីវិតដែលនាំឱ្យប៉ះពាល់ខ្លាំងទៅដល់សុខភាពផ្លូវកាយ និងសុខភាពផ្លូវ។ ហេតុនេះអ្នកគួរត្រៀមខ្លួន​ និងកែច្នៃពេលវេលានៃជីវិតខ្លួនឱ្យបានល្អសម្រាប់ពេលសេចក្ដីសុខ និងតុល្យភាពជីវិតក្នុងពេលបច្ចុប្បន្ន រួមទាំងពេលអនាគតផងដែរ។



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2026

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ប្រកាស​ជ្រើសរើស​ ​យុវជន​ ​យុវ​នា​រី​ ​កម្ម​ករ ​កម្មការិនី ​និង​ជន​ចំណាកស្រុក​ ​ដែល​មកពី​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រង​ហានិភ័យ