ឪពុកម្តាយអប់រំកូនដោយអហិង្សាស្មើនឹងការចូលរួមកាត់បន្ថយបញ្ហាសង្គម

ភ្នំពេញ – ឥរិយាបថរបស់អាណាព្យាបាលជះឥទ្ធិពលយ៉ាងខ្លាំងចំពោះក្មេងមានអាយុចាប់ពីសូន្យខែ រហូតដល់អាយុ​ ១៣ឆ្នាំទៅលើការបម្រែបម្រួលនិងការលូតលាស់របស់កុមារ ។ ការប្រើប្រាស់ពាក្យល្អៗ និងការអប់រំបែបអហិង្សាគឺជាកត្តាចាំបាច់ណាស់សម្រាប់ក្មេងក្នុងវ័យនេះ ហើយឪពុកម្តាយអប់រំកូនដោយអហិង្សាស្មើនឹងចូលរួមកាត់បន្ថយបន្ទុកឬបញ្ហានានាសង្គម។ លោកស្រី ឆែម ស៊ីណា មន្ត្រីអង្កេតនៃអង្គការកម្ពុជា ដើម្បីជួយស្ត្រីមានវិបត្តិប្រចាំខេត្តសៀមរាប (CWCC)​ និយាយក្នុងកម្មវិធីបញ្ឈប់អំពើហិង្សាលើកុមារដែលរៀបចំដោយអង្គការ Plan International នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ។

លោកស្រីបន្តថា ការប្រព្រឹត្តិសកម្មភាពគំរូ និងការអប់រំបែបវិជ្ជមានដោយផ្តើមពីឪពុកម្តាយ ឬអាណាព្យាបាល មិនត្រឹមតែធ្វើឱ្យក្នុងគ្រួសារមានសុភ័គមង្គល ប៉ុណ្ណោះទេ ទន្ទឹមគ្នានោះវាក៏បានជះឥទ្ធិពលទៅកាន់មជ្ឈដ្ឋានសង្គមខាងក្រៅផងដែរដូចជាសម្រាលបន្ទុកគ្រូបង្រៀន ជាបំណែកនៃដំណោះស្រាយបញ្ហាតាមរយៈការក្លាយជាមិត្តល្អ និងសកម្មភាពផ្សេងៗទៀត ។

លោកស្រីសង្កត់ធ្ងន់ថា

“ប្រទេសមានការរីកចម្រើនគឺផ្តើមចេញពីសង្គមគ្រួសាររបស់យើងជាមុនសិន ប្រសិនបើមើលថែទាំក្នុងគ្រួសារបានល្អ ដូច្នេះសង្គមជាតិយើងក៏មិនសូវមានបញ្ហាពាក់ព័ន្ធនឹងអំពើហិង្សា ឬការរំលោភបំពានផ្សេងៗ “

ករណីជាក់ស្ដែងពេលដែលក្មេងទៅរៀននៅសាលាដែលជាទីតាំងប្រជុំដោយភាពចម្រុះ និងមានក្មេងខុសគ្នាជាច្រើន នោះគេអាចពិបាកក្នុងការធ្វើទង្វើមិនគប្បី ​ ឬអំពើហិង្សាទៅកាន់នរណាម្នាក់ណាស់ប្រសិនបើក្មេងមានទម្លាប់រស់នៅជាមួយមនុស្សអហិង្សា ។  មួយវិញទៀតទោះបីជាគ្រូបានទទួលការបណ្តុះបណ្តាលផ្នែកគរុកោសល្យពិតមែន ប៉ុន្តែភាពអត់ធ្មត់នៅតែមានកម្រិត ដូចនេះហើយកាលដែលក្មេងមានឥរិយាបថល្អពីផ្ទះ អាចសម្រាល់បន្ទុកគ្រូយ៉ាងប្រសើរ ។ នេះជាការសង្កេតឃើញរបស់លោកស្រីផ្ទាល់ ។

យ៉ាងណាមិញ លោកស្រី បន្ថែមថា ត្រឹមតែមានទឹកចិត្តស្រឡាញ់កូន ឬបញ្ជូនកូនទៅរៀននៅឯសាលាតែមួយមុខនៅមិនទាន់គ្រប់គ្រាន់នោះទេ នៅមានរឿងរ៉ាវជាច្រើនទៀតដូចជា ការចំណាយពេលវេលាធ្វើសកម្មភាពបំណិនជីវិតជាមួយកូន ស្តាប់បញ្ហារបស់កូន និងការសួរនាំកូនពេលត្រឡប់មកពីសាលារៀនវិញជាដើម ។ ទាំងនេះសុទ្ធសឹងតែជាចំណុចសំខាន់ៗ និងជាកត្តានាំឱ្យកូនទទួលបាននូវភាពកក់ក្តៅពិតប្រាកដ និងក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅ ។




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

ឱ​កាស​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀមរាប ​នៅ​វិទ្យាស្ថាន​ ​NPIA​ ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2026

វិទ្យាស្ថាន​ជាតិពហុ​បច្ចេក​ទេស​អង្គរ (NPIA) នៃក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ ផ្ដល់ជូន​អាហា​រូបករណ៍​សម្រាប់​យុវ​ជន និង​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរា​បសរុបជាង១ពាន់នាក់ ផ្ដោត​លើជំនាញ​ចំនួន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..