អាការៈឈឺក្បាលតែងតែកើតឡើងចំពោះស្រ្តីមានផ្ទៃពោះ អាចបណ្តាលមកពីការប្រែប្រួលអ័រម៉ូនក្នុងរាងកាយ បញ្ហាគ្រប់គ្រងរបបអាហារពុំត្រឹមត្រូវ ស្ត្រីទទួលទានដំណេកមិនបានគ្រប់គ្រាន់ និងមានហេតុផលជាច្រើនទៀត ។ ប្រសិនបើមានអាការៈឈឺក្បាលញឹកញាប់ វានឹងរំខានធ្ងន់ធ្ងរដល់សុខភាពម្តាយ និងទារកនៅក្នុងផ្ទៃ ។ ការរំខាននេះអាចបាត់ទៅវិញនៅពេលម្តាយប្រើប្រាស់ឱសថបំបាត់ការឈឺចាប់ ប៉ុន្តែការប្រើប្រាស់ឱសថក្នុងដំណាក់កាលនេះ គួរចាត់ជាជម្រើសចុងក្រោយបំផុតទើបប្រសើរ ។ អត្ថបទស្រាវជ្រាវមួយបានចុះដោយគេហទំព័រ Very Well Family បានបង្ហាញពីវិធីសាស្ត្របែបធម្មជាតិ ៤ចំណុចអាចជួយកាត់បន្ថយអាការៈឈឺក្បាលរបស់ស្ត្រីមានផ្ទៃពោះ ។

១. សម្រាកក្នុងគេងបន្ទប់គ្មានពន្លឺ ៖ បិទភ្លើងនិងបន្ថយសំឡេងទូរទស្សន៍ ប្រសិនបើអាចបិទទាំងអស់តែម្ដងមុននឹងគេង ។ បន្ទាប់មកប្រើកន្សែងត្រជាក់ ឬប្រើកន្សែងទឹកក្តៅតិចៗ ស្អំនៅត្រង់កន្លែងដែលអ្នកមានអារម្មណ៍ថាកំពុងឈឺ ដូចជានៅលើថ្ងាសជាដើម ។
២. ការត្រាំនៅក្នុងទឹក ៖ ប្រសិនអាការៈឈឺក្បាលមិនធ្ងន់ធ្ងរខ្លាំងពេកនោះទេ អ្នកអាចងូតទឹកត្រជាក់នៅទីតាំងដែលមានសុវត្ថិភាពសម្រាប់អ្នក ។ ពេលនោះអ្នកនឹងអាចរីករាយ ហើយអនុញ្ញាតឱ្យរាងកាយមានឱកាសត្រាំនៅក្នុងអាងស្តុកទឹកបានក្នុងរយៈពេលវែង រហូតដល់បានធូរស្រាលឡើងវិញ ។

៣. ម៉ាស្សាសុខភាពបែបធម្មជាតិ ៖ សេវាកម្មធម្មជាតិមាន ដូចជាម៉ាស្សា ការចាប់សរសៃ ឬក៏ការចាក់ម្ជុលវិទ្យាសាស្រ្តលើស្បែកដើម្បីជួយបំបាត់ការឈឺចាប់ ក៏អាចបំបាត់អាការៈឈឺក្បាលរបស់ស្ត្រី ។ ទន្ទឹមគ្នានេះ អ្នកត្រូវប្រាកដថាទីតាំងដែលអ្នកទៅទទួលសេវាកកម្មមានទទួលស្គាល់ពីអ្នកជំនាញ ឬមានអាជ្ញាប័ណ្ណត្រឹមត្រូវ ។ នៅពេលមានអាការៈឈឺក្បាលត្រូវពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញ ជាពិសេសពេលដែលអ្នកឈឺចាប់ខ្លាំងពិបាកទ្រាំ ។

៤. ពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតសុខភាពភ្នែក ៖ ពេលខ្លះអាការៈផ្សេងៗពេលមានផ្ទៃពោះក៏អាចប៉ះពាល់ដល់សុខភាពភ្នែកដែរ ដូចជា ភ្នែកស្ងួត ភ្នែកងាយស្រវាំងរាល់ពេលសម្លឹងទៅបរិយាកាសខាងក្រៅ ឬមើលហាក់មិនសូវច្បាស់ដូចមុន ។ អាការៈឈឺក្បាលពេលខ្លះអាចបណ្តាលមកពីភ្នែកមានបញ្ហាដោយការចុះខ្សោយនៃសារពាង្គកាយរបស់ស្រ្តីអំឡុងពេលមានផ្ទៃពោះ ។ ដូច្នេះហើយការទៅជួបគ្រូរពេទ្យដើម្បីពិនិត្យភ្នែក និងព្យាបាល ឬសុំយោបល់ក្នុងករណីភ្នែកមានបញ្ហា គឺប្រៀបដូចជាការដោះស្រាយបញ្ហាឈឺក្បាលដូច្នោះដែរ ។
បន្ថែមលើចំណុចសំខាន់ៗទាំងបួនខាងលើ ការយល់ពីប្រភេទនៃជំងឺ ឬបុព្វហេតុនៃអាការៈឈឺក្បាលឱ្យបានពិតប្រាកដ ជាវិធីសាស្រ្តមួយជួយការពារបានយ៉ាងល្អប្រសើរ ។ ករណីស្រ្តីមានផ្ទៃពោះបានរកឃើញខ្លួនឯងថា ការឈឺក្បាលបណ្តាលមកពីចំណុចណាមួយហើយ នោះការត្រៀមខ្លួន ឬការជ្រើសរើសវិធីនៃការព្យាបាលនឹងកាន់តែឆ្លើយតបយ៉ាងមានប្រសិទ្ធភាព ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តមសិក្សាចំនួន១២០កន្លែងនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/04/2023
រសួងអប់រំយុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេស ចំនួន៣៣០កន្លែងឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/10/2024
ជាឱកាសសម្រាប់យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ ឬគ្រួសារងាយរងហានិភ័យ និងសាធារណៈជនទូទៅ ដែលមានបំណងចង់ទទួលបានជំនាញមួយច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិស្សចូលរៀន...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2024
វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

៤គន្លឹះ អាចជួយអ្នកឱ្យទទួលបានអាហារូបករណ៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/04/2025
ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀមខ្លួនឱ្យរួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/04/2026
ឱកាសទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សាជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

អាហារូបករណ៍ថ្នាក់ភាសាចិន រយៈពេល១ឆ្នាំ នៅខេត្តជឺជាំង ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2026
ដោយសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្តជឺជាំង ទីក្រុងវិនចូវ ប្រទេសចិន សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ប្រកាសជ្រើសរើសនិស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សារយៈពេល ១ឆ្នាំ

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/02/2026
ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...



































































