សិក្ខាសាលា “Winning University Life” តម្រង់​ទិស​យុវជនរើស​ជំនាញ​សិក្សា​ត្រឹម​ត្រូវ​នឹងប្រារព្ធនៅថ្ងៃទី២៧ ខែកុម្ភៈ

ភ្នំពេញ – សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (PUC) សហការជាមួយវិទ្យាស្ថានមគ្គុទេសនៃសាកលវិទ្យាល័យបញ្ញាសា្រស្តកម្ពុជា រួមជាមួយ “The way of life Cambodia” និង “Buddhism for Education Association” នឹងរៀបចំសិក្ខាសាលា “Winning University Life” នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ខា​ង​មុខ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងជួយពង្រីកចំណេះដឹង តម្រង់ទិសដល់យុវជនកម្ពុជាទើបតែបញ្ចប់ថ្នាក់ទី១២ ឱ្យទទួលបាន​ចំណេះ​ដឹង​បន្ត​ការ​សិ​ក្សា​នៅសាកលវិទ្យាល័យប្រកបដោយគុណភាព ចំណេះដឹងពិតប្រាកដ និងជោគជ័យក្រោយពេលបញ្ចប់ការសិក្សា ។

លោក ង៉ែត ឆៃយ៉ា ស្ថាបនិកកម្មវិធី Winning University Life មានប្រសាសន៍ថា កម្មវិធីនេះរៀបចំ​ឡើង​ដើម្បី​ជួយ​ដោះស្រា​យ​បញ្ហា​រប​ស់​យុវជ​ន​កម្ពុជា​ដែ​ល​ទើប​បញ្ចប់ថ្នាក់វិទ្យាល័យ ឬកំពុងត្រៀមចូលថ្នាក់សាកលវិទ្យាល័យពិបាកក្នុងការជ្រើសរើសជំនាញសិក្សានៅសាកលវិទ្យាល័យ ។ លោក ង៉ែត ឆៃយ៉ា បន្តថា យុវជន​កម្ពុជាភាគច្រើនមានបញ្ហាជ្រើសរើសជំនាញសិក្សាបន្ត ព្រោះមិនទាន់យល់ច្បាស់អំពីតម្រូវការទីផ្សារការងារពិតប្រាកដ មិនស្គាល់ពីគោលបំណង ឬទិស​ដៅ​ជីវិតច្បាស់លាស់ និងបង្ហាញ​ពី​ភាពខុសគ្នារវាងជាក់ស្តែងនៃការសិក្សាក្នុងវិទ្យាល័យ និងនៅសាកលវិទ្យាល័យ ។

លោក ង៉ែត ឆៃយ៉ា ស្ថាបនិកកម្មវិធី Winning University Life

“យុវជនកម្ពុជាកន្លងទៅមានបញ្ហាពិបាក​ជ្រើសរើសជំនាញសិក្សាបន្តនៅសាកលវិទ្យាល័យ ទើប​យើង​បង្កើត​កម្មវិធីនេះ​ឡើយ​ដើម្បីរួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​រប​ស់​យុវជនកម្ពុជាដែលជាសរសរទ្រូងជំនាន់ថ្មីរបស់យើង”

ស្ថាបនិកកម្មវិធី Winning University Life បញ្ជាក់បន្ថែមថា សិស្សានុសិស្សដែលចូលរួមកម្មវិធីនេះ នឹងទទួលបានចំណេះដឹង​ទាក់ទង​នឹងការ​បន្តដំណើរ​ជីវិត​សិក្សានៅ​ក្នុងសាកលវិទ្យាល័យប្រកបដោយភាពជោគជ័យ រួមមាន គន្លឹះក្នុងការរៀបចំផែនការជីវិត ការជ្រើសរើសមុខជំនាញក្នុងការសិក្សា និងគន្លឹះក្នុង​ការគ្រប់​គ្រង​និង​ដឹកនាំខ្លួនឯង ។

តាមការបញ្ជាក់របស់លោក ង៉ែត ឆៃយ៉ា វាគ្មិនកិត្តិយសដែលចូលរួមក្នុងកម្មវិធីជាអ្នកពោរពេញទៅដោយចំណេះដឹង បទពិសោធន៍ និងជំនាញពិតប្រាកដ ដូចជា លោ​កតាបណ្ឌិត កុល ផេង បិតាស្ថាបនិកនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា, ព្រះអង្គគ្រូ គូ សុភាព ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសិល្បៈអក្សរ និងមនុស្ស​សា​​ស្ត្រនៃ PUC ។ ឯកឧត្ដម វ៉េង សិរីវុឌ្ឍ ប្រធានក្រុមប្រឹក្សាភិបាល និងជាអ្នកនិពន្ធសៀវភៅ “គ្មាននរណាម្នាក់កើតមកក្រ”, ឯកឧត្ដម តាំង រតនា អគ្គលេខា​ធិ​កា​រ​ក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សា PUC-ELI Advisory Board, វេជ្ជបណ្ឌិត Fil B. Tabayoyong, Jr., M.D., Ph.Ds. អនុប្រធានជាន់ខ្ពស់ PUC, លោក ង៉ែត សុខឡា អ្នកដឹកនាំប្រតិបត្តិឆ្នើម និងអ្នកស្រី នុត ក្លារ៉ា នាយិកាប្រតិបត្តិនៃ AMS 3E ។

គួរជម្រាបជូនថា សិក្ខាសាលា “Winning University Life” នឹងប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ចាប់ពី ១:០០ ដល់ ៤:៣០ នាទី រសៀល នៅភោជនីយដ្ឋានទន្លេបាសាក់ II ឬស្វែងរកទីតាំងតាមតំណភ្ជាប់ https://goo.gl/maps/tPzZgNbmRe6EuCzA6 ។ សំបុត្រចូលរួមតម្លៃ ២.៥ដុល្លារ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ០៧៧ ៣២ ៥២ ១៤ និង ០៩៦ ៥៦៥ ៦៦៣ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...