ការមិនអើពើយកចិត្តទុកដាក់ចំពោះកុមារពីសំណាក់មនុស្សធំ ឪពុកម្តាយ អាណាព្យាបាល ឬអ្នកដែលពាក់ព័ន្ធនានា ដូចជាមិនបានផ្តល់ជំនួយនៅពេលកុមារជួបបញ្ហា ឬត្រូវការជំនួយជាដើម វាបង្ហាញថា អ្នកនោះកំពុងរួមចំណែកក្នុងការរំលោភបំពានលើកុមារហើយ ។ នេះបើតាមការលើកឡើងនៅក្នុងសៀវភៅ «ការចិញ្ចឹមកូនបែបវិជ្ជមាន» បោះពុម្ពផ្សាយដោយក្រសួងកិច្ចការនារី។
សៀវភៅនោះបានបញ្ជាក់ថា ការមិនអើពើយកចិត្តទុកដាក់ចំពោះកុមារ នឹងធ្វើឱ្យពួកគេលូតលាស់យឺត មិនហ៊ានសាកល្បងអ្វីថ្មីៗ ភ័យខ្លាច បាត់បង់ទំនុកចិត្ត គិតថាខ្លួនគ្មានតម្លៃ ខូចចិត្ត អស់សង្ឃឹម។ល។
តើចំណុចអ្វីខ្លះអាចឱ្យយើងកំណត់សម្គាល់បានថា វាជាចំណុចមិនអើពើ ?
ការមិនអើពើចំពោះកុមាររួមមាន ៖ កុមារមិនមានឱកាសចូលរៀន, មិនផ្តល់ភាពកក់ក្ដៅ, កុមារមិនបានទទួលការចាក់ថ្នាំបង្ការគ្រប់គ្រាន់, មិនបានចុះសំបុត្រកំណើត, ការបំបែកកូនចេញពីគ្រួសារ, ការផ្ដល់អាហារូបត្ថម្ភមិនបានគ្រប់គ្រាន់, សំលៀកបំពាក់មិនសមស្រនឹងរដូវកាល, ការស់នៅគ្មានអនាម័យ, មិនមានការថែទាំសុខភាពបានត្រឹមត្រូវ, ខ្វះការអប់រំ និងគ្មានសុវត្ថិភាព ។ល។

តើគួរឆ្លើយតបនិងបញ្ហានេះយ៉ាងដូចម្តេច?
ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំត្រូវយកចិត្តទុកដាក់ ជាពិសេសក្នុងការរៀបចំផ្ទះសម្បែង បរិស្ថានឱ្យមានសុវត្ថិភាព និងមើលថែកូន ឬកុមារតូចៗដើម្បីទប់ស្កាត់ពួកគេពីឥរិយាបទដែលបង្កគ្រោះថ្នាក់ ។
សូមរក្សាឱ្យកូន ឬកុមារស្ថិតនៅក្នុងគ្រួសារទោះបីជាគ្រួសារមានជីវភាពយ៉ាងណាក៏ដោយ ។ នៅក្នុងមណ្ឌលកុមារកំព្រា កុមារងាយនឹងរងអំពើហិង្សា ការមិនអើពើ ឬការរំលោភបំពាននានាពីសំណាក់កុមារទៅលើកុមារ ពីមនុស្សធំទៅលើកុមារ ។

ហើយប្រសិនបើកូនរបស់លោកអ្នកមានពិការភាព សូមលើទឹកចិត្តឱ្យមានការអភិវឌ្ឍច្រើនបំផុតតាមដែលលោកអ្នកអាចធ្វើបាន ដោយអនុញ្ញាតឱ្យកូន ឬកុមារបានលេងជាមួយកុមារដ៏ទៃទៀត, ឱ្យចូលរៀន និងស្វែងរកដំបូន្មានពីក្រុមជំនាញ ពីបុគ្គលិកបម្រើសេវាសុខាភិបាល និងសេវាសង្គមកិច្ចនៅក្នុងមូលដ្ឋាន៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និងបណ្ឌិត ពីរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2025
រដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៤០-៦០កន្លែង ដល់សិស្សនិស្សិត និងមន្រ្តីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/08/2023
កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/08/2025
តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/02/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/08/2025
ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2026
បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុងបើកទទួលពាក្យស្នើសុំពីនិស្សិតមកពីប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/10/2024
តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/01/2025
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។




































































