ភ្នំពេញ – តាំងពីអតីតកាលរហូតមកដល់ពេលបច្ចុប្បន្ន គណិតវិទ្យាជាវិជ្ជាសំខាន់មួយកំពុងប្រើប្រាស់នៅក្នុងវិស័យវិទ្យាសាស្រ្ត និងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សជាតិ ។ រាល់ថ្ងៃគណិតវិទ្យាបានជួយសម្រួលដល់កិច្ចការជាច្រើន រាប់ទាំងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ ទំនាក់ទំនង ព្រមទាំងការអបរំជាដើម ។ ដើម្បីប្រើប្រាស់ចំណេះដឹងទាំងនេះឱ្យមានប្រសិទ្ធភាព មនុស្សចាំបាច់ត្រូវចេះមូលដ្ឋានគណិតវិទ្យាតាំងពីវ័យកុមារ ។ លោក សុខ វិចិត្រ នាយកសាលា IAMA Cambodia កំពុងបង្ហាត់កុមារឱ្យចេះគណនាលេខលឿនរហ័ស បាននិយាយថា ប្រសិនបើកុមារទទួលបានចំណេះដឹងគណិតវិទ្យាតាំងពីតូច នោះនឹងជួយជំរុញការគិតរបស់ពួកគេកាន់តែប្រសើរ ។

លោក សុខ វិចិត្រ នាយកសាលា IAMA Cambodia មានប្រសាសន៍ថា កុមារមានមូលដ្ឋានគិតលេខលឿនរហ័សទទួលបានផលចំណេញដោយផ្ទាល់ និងដោយប្រយោលពីការសិក្សារបស់ពួកគេ ។ ផលចំណេញដោយផ្ទាល់ ឬផលចំណេញដែលអាចមើលឃើញ គឺកុមារនឹងពូកែគិតលេខ ហើយអាចជួយឱ្យការសិក្សាគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងមុខវិទ្យានានាមានទំនាក់ទំនងគ្នាបានល្អ និងគណនាបានលឿនជាងគេ ។
លោក សុខ វិចិត្រ នាយកសាលា IAMA Cambodia
” ឧទាហរណ៍ពេលធ្វើប្រមាណវិធីណាមួយ កុមារគ្រាន់តែមើលតែលេខហ្នឹង គឺគាត់អាចសរសេរចម្លើយយកតែម្ដង ។ ដូច្នេះហើយក្មេងអាចចំណេញទាំងពេលវេលា និងបានពន្លឿនការគិតរបស់គាត់ឱ្យទៀតផង “

ដោយឡែកផលចំណេញដោយប្រយោល ឬផលចំណេញដែលមិនអាចមើលឃើញភ្លាមៗបាន គឺជួយបណ្តុះភាពជាអ្នកដឹកនាំដល់កុមារ ជួយឱ្យកុមារគិតបានរហ័ស ចេះជំនាញនិយាយស្ដីមានហេតុផល និងចេះរៀបចំផែនការជីវិតបានល្អជាមុន ឬក៏រៀបចំផែនការការងារផ្សេងៗជាដើម។ លោកបន្តថា ជាធម្មតាអ្នកដែលពូកែគណិតវិទ្យា ជាមនុស្សដែលមានរបស់សំខាន់មួយខុសពីមនុស្សទូទៅ នោះគឺមានការចងចាំល្អ និងចងចាំបានរយៈពេលវែង ហើយថែមទាំងអាចបញ្ចេញរាល់ការចងចាំទាំងឡាយមកវិញលឿនជាងមនុស្សធម្មតា ។
ត្រឡប់មកវិញ លោក សុខ វិចិត្រ ចង់ឱ្យឪពុកម្តាយទាំងឡាយព្យាយាមរិះរកវិធីយ៉ាងណាជួយជំរុញកូនឱ្យឆ្លាត ឱ្យពូកែ ដោយកុំបណ្តោយឱ្យកូនបាត់បង់ឱកាសទទួលបានការអប់រំៗ ប៉ុន្តែក៏កុំរំពឹងថា ទាល់តែកូនរៀនបានលេខ១ ទើបអាចក្លាយទៅជាមនុស្សឆ្លាត ។
លោក សុខ វិចិត្រ បានបញ្ជាក់ថា ពាក្យថាឆ្លាតនិងពូកែត្រង់ចំណុចនេះ សម្តៅដល់កុមារដែលមានការគិតលឿនរហ័ស អាចមើលឃើញបញ្ហាមុនគេ និងមើលឃើញដំណោះស្រាយមុនគេ ចេះវិភាគស៊ីជម្រៅលើបញ្ហា ចេះរៀបផែនការជីវិត ឬរៀបចំផែនការសម្រាប់ខ្លួនឯង ជាពិសេសនិយាយស្ដីមានហេតុផល ព្រមទាំងមានការចងចាំ ៕

លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2025
កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...
អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2025
តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...
អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/08/2023
កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/05/2024
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...
ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/11/2023
សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2024
ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/01/2025
ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...
អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/11/2023
ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...





























