ភ្នំពេញ – បច្ចុប្បន្ននៅកម្ពុជាមានសាកលវិទ្យាល័យកម្រិតឧត្តមសិក្សាទាំងរដ្ឋនិងឯកជនប្រមាណជាជាង ១០០គ្រឹះស្ថានសិក្សា។ លោក សោម រតនា សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា មុននឹងសម្រេចចិត្តជ្រើសរើសសាកលវិទ្យាល័យដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា សិស្សគួរតែមើលទៅលើលក្ខណៈសម្បត្តិគ្រឹះស្ថានសិក្សាចំនួន ៣ រួមមាន ចំណាត់ថ្នាក់សាកលវិទ្យាល័យ ទំនាក់ទំនងរបស់សាកលវិទ្យាល័យ និងលទ្ធភាពគាំទ្រនិស្សិតពីសាកលវិទ្យាល័យ ។

១.ចំណាត់ថ្នាក់សាកលវិទ្យាល័យ ៖ តើគ្រឹះស្ថានសិក្សានោះ មានលំដាប់យ៉ាងដូចម្តេច ? ជាលំដាប់អន្តរជាតិ ឬជាលំដាប់ជាតិ ។ ហើយយើងក៏ត្រូវមើលទៀតថា តើសាកលវិទ្យាល័យហ្នឹងមានដៃគូអន្តរជាតិកម្រិតណា?
២. ទំនាក់ទំនងរបស់សាកលវិទ្យាល័យ ៖ យើងក៏ត្រូវមើលដែរថា គ្រឹះស្ថានហ្នឹងមានទំនាក់ទំនងជាមួយសាកលវិទ្យាល័យផ្សេងៗដែរឬទេ? តើសាកលវិទ្យាល័យមានទំនាក់ទំនងជាមួយគ្រឹះស្ថាប័នរដ្ឋរបៀបម៉េច? ដឹងព័ត៌មាច្បាស់ចៀសវាងរៀនបានត្រឹមឆ្នាំទី២ សាកលវិទ្យាល័យនោះបិទទ្វារ តើប្អូនៗត្រូវទៅណា?
៣. លទ្ធភាពគាំទ្រនិស្សិតពីសាកលវិទ្យាល័យ ៖ តើសាកលវិទ្យាល័យនោះមានបណ្ណាល័យឬអត់? គ្រូបង្រៀនកម្រិតណា? ប្រព័ន្ធគ្រប់គ្រងយ៉ាដូចម្តេចដែរ? លោកថា ចំណុចនេះសិស្សត្រូវពិចារណាឱ្យបានច្បាស់ មុននឹងសម្រេចចិត្តជ្រើសរើសគ្រឹះស្ថានសិក្សាណាមួយ ។
លោក សោម រតនា បានបញ្ជាក់ថា រឿងដែលសំខាន់បំផុតក្នុងដំណាក់កាលជ្រើសរើសសាកលវិទ្យាល័យ គឺសិស្សត្រូវមើលថា តើមានបុគ្គលជោគជ័យណាខ្លះដែលចេញពីសាកលវិទ្យាល័យ។ ត្រង់នេះ លោកចាត់ទុកថា ជារឿងសំខាន់ព្រោះសាកលវិទ្យាល័យមួយខ្លាំង គឺជាសាកលវិទ្យាល័យដែលបង្ហាញថា សិស្សដែលបញ្ចប់ពីសាកលវិទ្យាល័យនោះមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការដឹកនាំ ការគ្រប់គ្រងការងារ មានន័យថា គេអាចយកអ្វីដែលគេបានរៀននៅសាកលវិទ្យាល័យ យកទៅអនុវត្តនៅក្នុងសង្គមជាក់ស្តែងបានដោយជោគជ័យ ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងការងារផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅសិក្សានៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/04/2024
តាមរយៈកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ផ្តល់ការសិក្សាជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/09/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ប្រកាសជ្រើសរើសយុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែងដោយឥតគិតថ្លៃ។

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/04/2026
ជាឱកាសសម្រាប់និស្សិតទាំងពីរភេទដែលកំពុងសិក្សាជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសមន្រ្តីហាត់ការមកបម្រើការងារចំនួន ៨រូប ក្នុងនោះជំនាញនីតិសាស្រ្ត...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2025
សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សា...

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2025
ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

ក្រសួងអប់រំផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/04/2024
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤ សាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិត...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/07/2024
ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។





































































