វិធី​បង្ការ​ការ​កើត​ជំងឺ​ពង​បែក​ដៃ ​ជើង ​និង​មាត់ ​លើ​កុមារ​តូច​ៗ​

​ក្រសួង​សុខាភិបាល​កម្ពុជា​ ​បាន​ឱ្យ​ដឹង​ថា​ ​ខ្លួន​កត់សម្គាល់​ឃើញ​មាន​ករណី​កើនឡើង​នៃ ​«​ជំងឺ​ពង​បែក​ដៃ ​ជើង​ ​និង​មាត់​» ​ជាពិសេស​លើ​ទារក និង​កុមារ​តូច​ៗ​ដែល​មាន​អាយុ​ក្រោម​ ៥​ ​ឆ្នាំ ​ដែល​តម្រូវឱ្យ​មាន​ការ​ពិនិត្យ​ព្យាបាល​សមស្រប​តាម​មូលដ្ឋាន​សុខាភិបាល​។

​តើ​ជំងឺ​ពង​បែក​ដៃ ​ជើង​ ​និង​មាត់ ជា​អ្វី​?​

​ជំងឺ​ពង​បែក​ដៃ ​ជើង​ ​និង​មាត់ ​គឺ​ជា​ជំងឺ​ឆ្លង​ដែល​បង្កឡើង​ដោយ​ពួកវីរុស​អង់តេរ៉ូវីរុស​ ​(​Enteroviruses​)​ ​ដែល​ជា​ញឹកញាប់​បំផុត​គឺ​ពួកវីរុស​កុក​សាក់​គី ​(​Coxsackievirus​)​។ ​ជំងឺ​នេះ​ច្រើន​កើត​មាន​លើ​ទារក និង​កុមារ​ ​ប៉ុន្តែ​ក៏​អាច​កើត​លើ​មនុស្ស​ពេញ​វ័យ​ផងដែរ​។

​របៀប​ចម្លង​

​ជំងឺ​នេះ​អាច​ឆ្លង​យ៉ាង​លឿន​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ ​តាមរយៈ​៖
​-​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​ទឹក​សំបោរ ​ស្លេស្ម​ផ្លូវ​ដង្ហើម​ ​(​ទឹកមាត់ កំហាក ​និង​សំបោរ​)​
​-​ទឹក​ចេញពី​ពង​បែក
​-​លា​មក​របស់​អ្នក​ជំងឺ​

​អ្នក​ជំងឺ​អាច​ចម្លង​ខ្លាំង​បំផុត​ក្នុង​អំឡុង​សប្តាហ៍​ទី​មួយ​នៃ​ការ​ចាប់ផ្តើម​មាន​រោគសញ្ញា​។ ​ជំងឺ​នេះ​មិន​ឆ្លង​ពី​មនុស្ស​ទៅ​សត្វ​ ​ឬ​ពី​សត្វ​មក​មនុស្ស​ឡើយ​។

​រោគ​សញ្ញា​សំខាន់​ៗ​ដែល​ត្រូវតាម​ដាន​

​រោគ​សញ្ញា​ទូទៅ​៖​ ​មាន​ក្តៅ​ខ្លួន​,​ ​មាន​ដំបៅ​ក្នុង​មាត់​,​ ​និង​មាន​ពង​កន្ទួល​ក្រហម​នៅលើ​បាត​ដៃ បាត​ជើង ​និង​កំប៉េះ​គូទ​។​

​ការ​វិវត្ត​នៃ​ជំងឺ​៖​ ​ភាគ​ច្រើន​មាន​ស្ថានភាព​ស្រាល ​និង​តែងតែ​ជា​សះស្បើយ​ក្នុង​រយៈពេល​ពី​ ៧ ​ទៅ​ ​១០ ​ថ្ងៃ​។​ ​អ្នក​ជំងឺ​អាច​ត្រូវការ​ថ្នាំ​បញ្ចុះ​កម្តៅ ​និង​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដែល​បណ្តាល​មកពី​ពង​បែក​ក្នុង​មាត់​ តែ​ដាច់ខាត​មិន​ត្រូវ​ប្រើ​ថ្នាំ​ អាស្ពីរីន ​(​Aspirin​)​ ​ដើម្បី​បញ្ចុះ​កម្តៅ​ឡើយ​។

​សញ្ញា​គ្រោះថ្នាក់​ដែល​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​៖ ​ក្នុង​ករណី​ខ្លះ​ ​ជំងឺ​នេះ​អាច​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ រួម​មាន​ ​រោគសញ្ញា​ប្រព័ន្ធ​ប្រសាទ ​(​សន្លឹម​ ​ប្រកាច់​ ​ឬ​កន្ត្រាក់​ដៃ​ជើង​)​ ​និង​ ​រោគ​សញ្ញា​ផ្លូវដង្ហើម​ ​(​ពិបាក​ដកដង្ហើម​ ​ហត់​)​។ ​ប្រសិនបើ​កុមារ​មាន​សញ្ញា​ទាំងនេះ​ ត្រូវ​ប្រញាប់​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ ​ឬ​មន្ទីរពេទ្យ​ដែល​នៅជិត​បំផុត​ជា​បន្ទាន់​ ​ជៀស​វាង​ការ​ពន្យារ​ពេល​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​។​

​វិធានការ​បង្ការ ​និង​ការ​ថែទាំ​

​ដើម្បី​ការពារ​កូន​ៗ ​និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ ​ក្រសួង​សុខាភិបាល​បាន​ណែនាំ​វិធានការ​សំខាន់​ៗ​ដូច​ខាង​ក្រោម​៖​

​1​.​ ​អនាម័យ​ដៃ​៖​ លាង​សម្អាត​ដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ ​និង​ទឹក​ស្អាត ​ឬ​ជាមួយ​អាល់​កុលជែល ​ជាពិសេស​ក្រោយ​ប៉ះពាល់​ពង​បែក ​ឬ​ដំបៅ​,​ ​មុនពេល​រៀបចំ​អាហារ​,​ ​មុនពេល​បរិភោគ​,​ ​មុន​បញ្ចុក​ចំណី​ដល់​កុមារ​,​ ​ក្រោយ​ប្រើ​បន្ទប់ទឹក​ ​និង​ក្រោយ​ផ្លាស់ប្តូរ​កន្ទប​កុមារ​។
​2​.​ ​អនាម័យ​បរិស្ថាន​៖​ លាង​សម្អាត​ផ្ទៃ​ ​និង​របស់​របរ​ប្រើប្រាស់ ​ក៏​ដូចជា​ប្រដាប់ប្រដា​ក្មេង​លេង​ដែល​ប្រឡាក់ ដោយ​ទឹក ​និង​សាប៊ូ​ឱ្យ​បាន​ស្អាត​។​
3​.​ ​ជៀសវាង​ការ​ប៉ះពាល់​ជិត​ស្និទ្ធ​៖​ ​ជៀសវាង​ការ​ថើប អោប ​ឬ​ប្រើប្រាស់​សម្ភារ​សម្រាប់​បរិភោគ​រួមគ្នា​ជាមួយ​កុមារ​ដែល​មាន​ជំងឺ​។ ​ប្រើប្រាស់​ស្លាបព្រា ​ចាន ​និង​កែវ​ដាច់ដោយឡែក​សម្រាប់​កុមារ​ម្នាក់​ៗ​។​
4.​ ការ​ឱ្យ​កុមារ​សម្រាក​នៅ​ផ្ទះ​៖ ​នៅពេល​កុមារ​មាន​ជំងឺ​ ត្រូវ​ឱ្យ​សម្រាក​នៅ​ផ្ទះ​ ​កុំ​ទៅ​សាលារៀន​ ​ឬ​មណ្ឌល​ទារកដ្ឋាន​ ​និង​កុំ​ទៅ​កន្លែង​ជួបជុំ​មនុស្ស​ច្រើន ​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​។
5​.​ ​អាហារូបត្ថម្ភ​៖​ ​ផ្តល់​អាហារ​សម្បូរ​ជីវជាតិ​ ​និង​ផ្តល់​ទឹក​ឱ្យ​កុមារ​ផឹក​ឱ្យ​បាន​ច្រើន​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...