វិធីជួយកុមារឱ្យមានអារម្មណ៍ស្ងប់

កុមារអាយុចន្លោះពី៣ ទៅ៨ឆ្នាំ គឺជាវ័យមួយដែលត្រូវការថែទាំសុខភាពផ្លូវចិត្ត ពីសំណាក់អាណាព្យាបាល ប៉ុន្តែជាមួយគ្នានោះក្មេងចាប់ពីអាយុប្រហែល២ឆ្នាំទៅ ពួកគេហាក់ចាប់ផ្តើមមានអារម្មណ៍ប្រែប្រួលជាញឹកញាប់ដូចជា ការខកចិត្ត ឆាប់មានកំហឹង ឆាប់ទទួលរងភាពអាម៉ាស់ និងអារម្មណ៍រំភើបឡើងចុះជាដើម។​ ភាពចម្រុះនៃអារម្មណ៍ទាំងនេះ បាន​ជំរុញពួកគេកើតមាននូវអារម្មណ៍លើសលប់ និងមានសម្ពាធបន្ថែម, ដូច្នេះ តើឪពុកម្តាយ​គួរ​ធ្វើយ៉ាងណា ដើម្បីជួយ​ពួកគេ?

តាមរយៈ Raisingchildren បានបង្ហាញគន្លឹះមួយចំនួន ដើម្បីជួយកុមារ ឱ្យមានអារម្មណ៍ស្ងប់ និងមានរៀបរាប់លម្អិតនៅខាងក្រោម ៖

ការសង្កេត និងកត់សម្គាល់រាល់អារម្មណ៍របស់កុមារ ៖ ប្រសិនបើអារម្មណ៍ប្រែប្រួលចាប់ផ្តើមកើតមាន គឺជាពេលដែលត្រូវការកត់សម្គាល់បន្ថែម និងបន្តតាមដានឱ្យបានជាប់ជាប្រចាំអំពីអាកប្បកិរិយា ពិនិត្យរាល់ការប្រើប្រាស់ភាសាកាយវិកា ការស្តាប់ ដើម្បីរកឱ្យឃើញនូវ​ភាពប្រែប្រួលដូចជា តើពួកគេមានគេចចេញនៅពេលអាណាព្យាបាលនិយាយដែរឬទេ? ឬ តើកុមារចាប់ផ្តើមស្តីបន្ទោសត្រឡប់មកវិញក្នុងសម្លេងលឺៗឬអត់? នេះជាពេលដែលត្រូវប្រើប្រាស់ភាសាលួងលោមទៅកាន់ពួកគេ។

សុខៗនៅស្ងៀម មិននិយាយស្តី ៖ កត់សម្គាល់ពីភាពខុសប្លែកដូចជា សុខៗកុមារក៏ចាប់ផ្តើមមានភាពស្ងាត់ស្ងៀម ឬក៏ការប្រើពេលក្នុងការឆ្លើយតបមកវិញហាក់យឺតយ៉ាវខ្លាំង។ អ្វីដែលជួយពួកគេឱ្យមានស្មារតីត្រឡប់មកបច្ចុប្បន្នភាពវិញ គឺតាមរយៈការរាប់លេខ ឬសកម្មភាពអប់រំចិត្តដទៃទៀត។

បន្តគាំទ្រទោះបីជាពួកគេចិត្តស្ងប់ហើយក៏ដោយ ៖ រៀងរាល់ពេលដែលក្មេងៗ មានអារម្មណ៍អន់ចិត្ត ឬកំពុងពិបាកចិត្តខ្លាំង អ្វីដែលអាណាព្យាបាលអាចធ្វើបាន គឺការផ្តល់ពេលវេលាដើម្បីគ្រប់គ្រងអារម្មណ៍ ដូចជាទុកពេលឱ្យស្រែក ឬការបញ្ចេញកាយវិការមួយចំនួនដែលជាផ្នែកមួយអាចបន្ធូរអារម្មណ៍ក្នុងរយៈពេលខ្លី បន្ទាប់មកទើបត្រឡប់ទៅនិយាយជាមួយពួកគេវិញ ដោយភាសាមួយចំនួនដូចជា ដឹងថាកូនខឹង ប៉ុន្តែប្រាប់បានអត់ថា ឥឡូវកូនមានអារម្មណ៍បែបណា? ឬបើពុំដូច្នោះទេ ទុកឱ្យកុមារនិយាយជាមួយមនុស្សដែលគេយល់ថាមានអារម្មណ៍ផាសុកភាព ដោយឡែកសកម្មភាពដែលប្រើប្រាស់ក្នុងការរំងាប់ចិត្តរបស់ក្មេង មិនថាសមាធិ និងការផ្តល់យោបល់ឬសាកសួរ គឺត្រូវការឱ្យអាណាព្យាបាល ទុកចន្លោះឱ្យកុមារបន្តិចសិន មុននឹងនិយាយជាមួយក្មេងៗ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...


អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *