ភ្នំពេញ – ផ្អែកតាមឯកសារស្តីពីយុទ្ធសាស្ត្រចិញ្ចឹមកូនបែបវិជ្ជមានរបស់ក្រសួងកិច្ចការនារី បានបង្ហាញថា ប្រភេទទាំងបួននៃពិការភាពរបស់កុមារអាចកើតឡើងផ្សេងៗគ្នា ។ ប្រភេទពិការភាពខ្លះអាចកើតមានមុនកំណើត (ក្នុងពេលមានផ្ទៃពោះ) កំឡុងពេលកើត (សម្រាល) ហើយខ្លះទៀតអាចកើតមានក្រោយពីកំណើត។ កុមារមួយចំនួនអាចកើតមកមានពិការភាពតែមួយប្រភេទ តែកុមារមួយចំនួនទៀតអាចមានច្រើនជាងមួយប្រភេទ ។ ខាងក្រោមនេះជាប្រភេទពិការភាពផ្សេងៗគ្នាដែលអាចកើតមានលើកុមារមួយចំនួន ។

ថ្លង់ ឬខ្សោយការស្តាប់៖ កុមារអាចមានអវៈយវៈ និងសតិបញ្ញាល្អ ប៉ុន្តែកុមារខ្សោយការស្តាប់ (មិនអាចស្តាប់បាន ឬស្តាប់បាន ) ។ ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំ អាចកត់សម្គាល់ប្រធានពិការភាពនេះនៅពេលដែលកុមារមានអាយុក្រោមបីឆ្នាំដូចជា កូន ឬកុមារមិនងាកមិនភ្ញាក់នៅពេលហៅឈ្មោះ ឬមានសំឡេងខ្លាំងៗ ។ ការជួយអន្តរាគមន៍ទាន់ពេលវេលាដល់កូន ឬកុមារដែលថ្លង់ ឬខ្សោយការស្តាប់ នោះអាចឱ្យពួកគេមានឱកាសរៀនភាសាបានល្អដូចកុមារដទៃទៀតដែរ ។ ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំអាចជួយជំរុញឱ្យកុមារធ្វើសកម្មភាពផ្សេងៗ និយាយភាសាកាយវិការ លេងជាមួយកូនដោយប្រើសម្ភារៈមានសំឡេង ។
ខ្សោយសតិបញ្ញា៖ គឺកើតមានតាមកម្រិត ។ កុមារមួយចំនួនមានបញ្ហាខ្សោយសតិបញ្ញាប្រភេទស្រាល ។ ពួកគាត់អាចទៅរៀនបានយ៉ាងហោចណាស់បានចប់បឋមសិក្សា ហើយពួកគេក៏អាចមើលថែខ្លួនឯងបានដូចជា ការស្លៀកពាក់ ងូតទឹកគេង និងហូបចុកជាដើម ។ មានកុមារមួយចំនួនទៀតមានបញ្ហាខ្សោយសតិបញ្ញាប្រភេទធ្ងន់ធ្ងរ ។ ពួកគេមិនអាចមើលថែទាំខ្លួនឯងបាន មិនចេះនិយាយ ហើយត្រូវការអ្នកជួយមើលថែទាំជាពិសេសដូចជា ការបន្ទោរបង់ ការបញ្ចុកអាហារ ការស្លៀកពាក់ និងការរស់នៅប្រចាំថ្ងៃជាដើម ។ កុមារទាំងនេះក៏ត្រូវការការពារជាពិសេសថែមទៀតពីការមិនអើពើ ឬការរំលោភបំពានផ្សេងៗ ។
ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំអាចស្វែងរកសេវាការថែទាំកុមារប្រភេទនេះ ពីសេវាសង្គមកិច្ចដែលមាននៅមូលដ្ឋាន ឬទៅទទួលសេវាពីមជ្ឈមណ្ឌលសុខភាពផ្លូវចិត្ត ដែលមានទីតាំងនៅក្នុងមន្ទីរពេទ្យ បង្អែកជ័យជំនះ ខេត្តកណ្តាល ។

ខ្សោយកាយសម្បទា ឬរាងកាយ៖ កុមារមួយចំនួនទៀតមានសតិបញ្ញាធម្មតា ឬស្ទើរតែធម្មតា តែពួកគេមានបញ្ហាក្នុងការធ្វើចលនា ឬបន្លាស់ទី ។ ពួកគេអាចដើរបានដោយមានការជួយ ឬឧបករណ៍ជំនួយដូចជា ឈើច្រត់ ឬរទេះរុញ ។ ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំអាចស្វែងរកសេវាការថែទាំកុមារប្រភេទនេះ ពីសេវាសង្គមកិច្ចដែលមាននៅមូលដ្ឋាន ឬទៅទទួលសេវាពីមជ្ឈមណ្ឌលសុខភាពផ្លូវចិត្ត ដែលមានទីតាំងនៅក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល មជ្ឈមណ្ឌលស្តារនីតិសម្បទាបន្ទាយព្រាប ឬនៅគៀនឃ្លាំងក្នុងរាជធានីភ្នំពេញ និងមជ្ឈមណ្ឌល ស្តារនីតិសម្បទានៅតាមខេត្ត ។
ពិការភ្នែក ឬខ្សោយគំហើញ៖ អាស្រ័យតាមកម្រិតនៃពិការភាព ហើយកុមារទាំងនេះ អាចមានសតិបញ្ញាធម្មតាដូចកុមារដទៃទៀតដែរ ។ កុមារខ្លះអាចមើលឃើញដោយលំបាក ហើយកុមារមួយចំនួនទៀតមិនអាចមើលឃើញទាំងស្រុងទេ ។ ឪពុកម្តាយអាណាព្យាបាល ឬអ្នកថែទាំអាចកត់សម្គាល់កូន ឬកុមារដែលមានបញ្ហាភ្នែកតាំងពីតូចតាមរយៈសកម្មភាពទារកដូចជា មិនសូវមានចលនា មិនងើបក មិនឈោងចាប់របស់របរលេង មិនលូន ឬវារ ទារកលេងកម្សាន្តតិចតួច នៅតែម្នាក់ឯងច្រើន ឬមិនសូវបានចូលរួមសកម្មភាពសង្គមពេលគេមានវ័យធំឡើង ។
អ្នកថែទាំអាចជួយកូន ឬកុមារតាំងពីពួកគេនៅជាទារក ដោយលេង និយាយ និងចូលរួមសកម្មភាពប្រចាំថ្ងៃ ឬនៅក្នុងសង្គម ។ ពួកគេត្រូវការតំហែទាំ និងការគាំទ្រពីសេវាសង្គមកិច្ចដែលមាននៅមូលដ្ឋាន និងមជ្ឈមណ្ឌលស្តារនីតិសម្បទានានា ។
ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំ គួរផ្តល់ការថែទាំជាពិសេសដើម្បីការពារកុមារដែលមានពិការភាព ពីការរំលោភបំពានគ្រប់ប្រភេទ ។ កុមារទាំងនោះនឹងទទួលបានគ្រប់យ៉ាងដូចកុមារទូទៅដែរដូចជា ចុះបញ្ជីកំណើត សៀវភៅគ្រួសារ និងចុះឈ្មោះចូលរៀន ។ ពួកគេ នឹងទទួលបានការគាំទ្រឱ្យបានចូលរៀននៅសាលាមត្តេយ្យ យ៉ាងហោចណាស់មួយឆ្នាំមុនចុះឈ្មោះចូលរៀននៅសាលាបឋមសិក្សា ហើយនៅបន្តការគាំទ្រ និងលើកទឹកចិត្តពួកគាត់ឱ្យបន្តរៀនរហូតបញ្ចប់អនុវិទ្យាល័យ វិទ្យាល័យ ឬមហាវិទ្យាល័យដូចកុមារទូទៅដែរ ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2023
វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/06/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/06/2026
សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/09/2026
សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយកំពុងស្វែងរកការបន្តការសិក្សា ពេលនេះកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2025
ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/05/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែងដោយឥតគិថ្លៃ ។...

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើការសិក្សាជំនាញចំនួន១១ដោយឥតបង់ថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2025
ក្រោមគម្រោងកម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ បានប្រកាសផ្តល់អាហារូបករណ៍ទៅលើការសិក្សាជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏ដូចជាយុវជន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅរាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្សនិទ្ទេស A, B និង C
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/12/2024
រាជបណ្ឌិតសភាកម្ពុជា បានប្រកាសពីការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រក្នុងឆ្នាំសិក្សា២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាននិទ្ទេស A, B និង C សម្រាប់ការសិក្សារយៈពេល៤ឆ្នាំ។


































































