ក្រុមហ៊ុនវេសឡាញ បង្កើតបណ្តាញសាលារៀនសហគមន៍២១ ក្នុងបេសកកម្មស្រុក១ សាលា១

ភ្នំពេញ – ក្រុមហ៊ុនវេសឡញ អេឌ្យូខេសិន គ្រុប បានប្រកាសបង្កើតបណ្តាញសាលារៀនថ្មីមានឈ្មោះថា សាលារៀនសហគមន៍២១” នៅតាមគ្រប់ស្រុក ចំនួនប្រាំគោលដៅ ចាប់ផ្តើមពីឆ្នាំ ២០២២ខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍសហគ្រិនភាពនិងសេដ្ឋកិច្ចសហគមន៍សម្រាប់ប្រជាជននៅទីជនបទ ។

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប បានឱ្យដឹងថា សាលារៀនសហគមន៍២១ ដែលទើបតែបង្កើតថ្មីនេះនឹងអភិវឌ្ឍអ្នកដឹកនាំជំនាន់ថ្មីសម្រាប់សហគមន៍ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍសហគ្រិនភាពនិងសេដ្ឋកិច្ចសហគមន៍ក្នុងប្រទេសកម្ពុជា ។

– ឧកញ៉ា ប៉ិច បូឡែន

“ក្រុមហ៊ុនវេសឡាញ ស្វាគមន៍បងប្អូនទាំងអស់ដែលស្រលាញ់ការងារអប់រំ និងចង់ចូលរួមសហការជាមួយក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប ដើម្បីនាំសាលារៀនសហគមន៍២១ ដល់ឃុំ ស្រុករបស់បងប្អូន”

ទីតាំងទាំងប្រាំដំបូងនៃបណ្តាញសាលារៀនសហគមន៍២១ នឹងចាប់កំណើតនៅ ១. ស្រុកព្រៃឈរ ខេត្តកំពង់ចាម  ២. ស្រុកស្អាង ខេត្តកណ្តាល ៣. ស្រុកល្វាឯម ខេត្តកណ្តាល ៤. សង្កាត់ក្រាំងធ្នុង ខណ្ឌពោធិ៍សែនជ័យ ៥. ផ្លូវ៤២ ខណ្ឌកំបូល ។

សាលារៀនសហគមន៍២១ មានបេសកម្មផ្តល់ជូនកម្មវិធីអប់រំទូទៅភាសាខ្មែរ ដល់សិស្សានុសិស្សចាប់ពីថ្នាក់មត្តេយ្យដល់កម្រិតបឋមសិក្សា តាមរយៈប្រព័ន្ធអប់រំជាតិ ដែលមានគុណភាព កម្មវិធីភាសាអង់គ្លេស ជំនាញសតវត្សទី២១ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈនៅកម្រិតវិទ្យាល័យ ក្នុងតម្លៃសមរម្យ និងផ្តល់ជូនសិស្សនូវបរិយាកាសសិក្សាប្រកបដោយភាពរីករាយ និងផាសុកភាព ។

ទន្ទឹមគ្នានេះ សាលារៀនសហគមន៍២១ នឹងផ្តល់បំណិនទំនួលខុសត្រូវ និងភាពជាអ្នកដឹកនាំ ព្រមទាំងមានប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការសិក្សាសម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងឪពុកម្តាយ ។ លើសពីនេះ នឹងបញ្ចូលកម្មវិធីសិក្សាបន្ថែមមានដូនជា កម្មវិធីបណ្តុះបណ្តលផ្នែកហិរញ្ញវត្ថុ (MoneyTree) កម្មវិធីទម្លាប់ល្អទាំង៧  (7 Habits of Highly Effective People) កម្មវិធីវិទ្យាសាស្រ្ត (STEAM) រួមនឹងកម្មវិធីបន្ថែមដទៃទៀត ។

ឧកញ៉ា ប៉ិច បូឡែន បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនវេសឡញ អេឌ្យូខេសិន គ្រុប សម្រេចជ្រើសរើសតែប្រាំទីតាំងដំបូងគេសម្រាប់ប្រតិបត្តិការក្នុងឆ្នាំ២០២២ ហើយនឹងបន្តបើកប្រតិបត្តិការបន្ថែមទៀតនៅឆ្នាំបន្ទាប់ខាងមុខ ។ លោកបានបង្ហើបថាសាលារៀនសហគមន៍២១ មួយខ្នង ត្រូវចំណាយទឹកប្រាក់ប្រហែលដប់ម៉ឺនដុល្លារអាមេរិក។

ឧកញ៉ា ប៉ិច បូឡែន ៖

“ម្ចាស់ទទួលសិទ្ធិអាជីវកម្ម (Franchiser) មុននឹងដំណើរការសាលារៀនបាន ទាល់តែបានឆ្លង់កាត់ការជជែកពិភាក្សាវាយតម្លៃពីចក្ខុវិស័យនិងក្តីស្រលាញ់ការអប់រំ មានឆន្ទៈចូលរួមអភិវឌ្ឍស្រុកកំណើតខ្លួន យល់ព្រមគោរពតាមបទដ្ឋានគុណភាពរបស់ WEG និងត្រូវចូលរៀនវគ្គបណ្តុះបណ្តាលគ្រប់គ្រងសាលារៀន ដែលរៀបចំឡើងដោយវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ រយៈពេល៣ខែសិន ទើបបានចាប់ផ្តើមដំណើរការសាលារៀន”

សូមជម្រាបថា ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប (WEG) គឺជាបណ្តាញគ្រឹះស្ថានអប់រំដែលបង្កើតឡើងនៅឆ្នាំ២០០៨ ហើយរហូតដល់ពេលបច្ចុប្បន្ននេះមានសាលារៀនវ៉េស្ទឡាញន៍ ១០សាខា, សាលារៀនណត្សឡាញន៍ ១សាខា, សាលាអន្តរជាតិ អេបផលទ្រី ១សាខា, សាលាអន្តរជាតិ ហ្វររ៉េសហៀល ២សាខា, សាលាភាសាអង់គ្លេស លីឌឺលែន ១សាខា, និងវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ១សាខា ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...