ភាពតាងតឹងរបស់កុមារបានរសាយ ហើយសកម្មភាពរីករាយកើតឡើងជារៀងរាល់ថ្ងៃនៅពេលដែលកុមារទទួលបានការអប់រំល្អពីម្តាយឪពុក ។ ការអបរំល្អមិនត្រឹមតែជះឥទ្ធិពលវិជ្ជមានទៅកាន់កុមារ និងសុភមង្គលគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជះឥទ្ធិពលដល់មជ្ឈដ្ឋាននានានៅក្នុងសង្គមផងដែរ ។ លើសពីការអបរំល្អពីម្តាយឪពុកជួយជំរុញឱ្យកុមារក្លាយជាមនុស្សមានទំនួលខុសត្រូវខ្ពស់ពេលដែលពួកគេចម្រើនវ័យទៅថ្ងៃមុខ ។ ខាងក្រោមនេះ ជាវិធីសាស្រ្តអប់រំកូន ៤ចំណុចដែលអាណាព្យាបាលអាចយកទៅអនុវត្ត ដើម្បីជំរុញភាពវិជ្ជមានដល់កូន ។

១. ព្យាយាមកាត់បន្ថយបរិយាកាសតានតឹងក្នុងផ្ទះ ៖ កុមារសប្បាយរីករាយ គិតវិជ្ជមាន គឺចាប់ផ្តើមតាមរយៈការកែច្នៃបញ្ហានីមួយៗនៅក្នុងផ្ទះឱ្យមានលក្ខណៈសាមញ្ញ និងរីករាយ ទោះបីជាលោកអ្នកកំពុងតែស្ថិតក្នុងស្ថានភាពតានតឹងក៏ដោយ ។ អាណាព្យាបាលអាចផ្តល់ស្នាមញញឹមប្រកបដោយថាមពលទៅកាន់កុមារ ព្រោះធ្វើបែបនេះនឹងធ្វើឱ្យកុមារកាន់តែមានភាពក្លាហាន ហើយរំលេចចេញទស្សៈវិស័យល្អៗ ឬផ្នត់គំនិតវិជ្ជមាន ព្រមទាំងអាចទាញខ្លួនគេឱ្យផុតពីគ្រោះភ័យពេលមានបញ្ហាណាមួយ។

២. ព្យាយាមយល់ចិត្តកុមារ ៖ ពេលកុមារមានអារម្មណ៍មិនសប្បាយ ឬក៏កំពុងទទួលរង់នៅភាពអាម៉ាស់ សូមព្យាយាមឈ្វេងយល់អំពីកុមារដោយយកចិត្តទុកដាក់ ។ អ្វីដែលគួរឱ្យកត់ចំណាំកាន់តែពិសេស ពេលដែលកុមារកំពុងតែធ្វើអ្វីមួយជាលើកដំបូង។ សូមកុំប្រើប្រយោគដែលបំភ័យស្មារតី ឬការមើលស្រាលកិច្ចការដែលកុមារកំពុងធ្វើថាជារឿងតូចតាចឱ្យសោះ ឧទាហរណ៍ដូចជា “កុំធ្វើវាអីប្រយ័ត្នមានបញ្ហាធំជាងនេះ” ។ ជំនួសឱ្យការប្រើពាក្យពេចន៍ទាំងនោះ ចាំបាច់ណាស់ក្នុងការរិះរកប្រយោគណាដែលធ្វើឱ្យកុមារស្ដាប់ហើយមានអារម្មណ៍ថា គេជាមនុស្សមានតម្លៃអាចធ្វើរឿងរ៉ាវផ្សេងៗបានដោយភាពប្រុងប្រយ័ត្ន តែមិនភ័យខ្លាច ។

៣. កត់សម្គាល់អាកប្បកិរិយាកុមារ ៖ វាជារឿងដ៏គួរឱ្យសោកស្ដាយណាស់ ប្រសិនបើលោកឪពុកអ្នកម្តាយ ឬអាណាព្យាបាលយល់ថា ការបង្ហាញក្ដីស្រឡាញ់ និងការលើកទឹកចិត្តបណ្តាលឱ្យកូនទំនើង ។ ពេលកុមារតូចទទួលការសរសើរ និងការលើកទឹកចិត្ត វាប្រៀបដូចជាតន្រ្តីដ៏ពិរោះរណ្តំចំពោះពួកគេ ។ កាលណាក្មេងមានអារម្មណ៍ល្អ ការប្រតិបត្តិសកម្មភាពនានានឹងផ្តល់ផលល្អដូចគ្នា ។
៤. ស្ដាប់កុមារដោយភាសាសុទ្ធចិត្ត៖ សូមកុំទាន់បង្ហាញពីអារម្មណ៍មិនពេញចិត្តពេលបានស្ដាប់ឮរឿងរ៉ាវដែលពួកគេបានប្រព្រឹត្តិឆ្គាំឆ្គងណាមួយ ឬក៏ឃើញកុមារកំពុងតែគិតនិងធ្វើអ្វីមួយដែលអ្នកយល់ថាជារឿងមិនត្រឹមត្រូវ ។ ជាការពិតណាស់ការបង្ហាញយោបល់ណែនាំក្នុងគោលបំណងចែករំលែកចំណេះដឹងមិនមែនជារឿងអាក្រក់នោះទេ ។ ប៉ុន្តែការស្ដាប់កុមាររៀបរាប់រឿងរ៉ាវដែលគេបានធ្វើខុសដោយគ្មានការស្ដីបន្ទោស និងមិនបង្ហាញកិរិយាខឹងសម្បារ គឺជាហេតុធ្វើឱ្យកុមារខ្លួនគេផ្ទាល់ពោពេញដោយទំនុកចិត្ត ព្រមទាំងគិតថា គេជាមនុស្សមានតម្លៃ បន្ទាប់មកកុមារនឹងក្លាយទៅជាមនុស្សចេះឱ្យតម្លៃទៅកាន់អ្នកដទៃដូចគ្នា ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/02/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសពីការជ្រើសរើសយុវជនឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ក្រោមគ្រោងកម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូតដល់ទៅចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី ផ្តល់ការសិក្សាជំនាញ១១ ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/11/2024
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី បានប្រកាសផ្តល់ការសិក្សាជំនាញចំនួន១១ ដោយឥតគិតថ្លៃ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក៏ដូចជាកម្មករនិយោជិកក្រៅប្រព័ន្ធ។

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈអាន ចនផន ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/03/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/08/2025
តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/09/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/06/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ជូនដល់កូនៗរបស់វីរៈកងទ័ពកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2025
វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានប្រកាសជូនដំណឹងដល់ក្រុមគ្រួសារវីរៈកងទ័ពកម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបុរណភាពទឹកដីថា វិទ្យាស្ថានបានសម្រេចផ្តល់ជូនអាហារូបករណ៍ ១០០%

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ RMUTP ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/01/2025
សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃព្រះរាជាណាចក្រថៃឡង់ដ៍ កំពុងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។


































































