ភ្នំពេញ – ថ្លែងក្នុងសិក្ខាសាលាស្តីពី “ការផ្តល់មូលនិធិសម្រាប់ការអភិវឌ្ឍន៍ជំនាញក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ” កាលពីចុងសប្តាហ៍កន្លងទៅនេះ លោក គី សុខគីម ប្រធានសម្របសម្រួលគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង និងមូលនិធិអភិវឌ្ឍជំនាញ បានលើកឡើងថា ការវិនិយោគលើជំនាញ វាជាការវិនិយោគលើអនាគត មិនត្រឹមតែសម្រាប់បុគ្គលិក កម្មករទេ ប៉ុន្តែក៏ជាការវិនិយោគទៅលើអនាគតរោងចក្រសហគ្រាសផងដែរ។

លោកបានបញ្ជាក់ថា ជំនាញជាកត្តាគន្លឹះក្នុងការកំណត់ភាពប្រកួតប្រជែង ក៏ដូចជាបង្កើននូវតម្លៃបន្ថែមរបស់រោងចក្រសហគ្រាសផងដែរ។ ដូច្នេះការអភិវឌ្ឍន៍ជំនាញ ទាំងជំនាញទន់ និងជំនាញរឹង ជាកត្តាមិនអាចខ្វះបាន ។
“ខ្ញុំគិតថា បើយើងអាចជំរុញការអភិវឌ្ឍន៍ជំនាញនេះបាន យើងនឹងអាចកាន់ការងារបានខ្ពស់ជាងមុន ប្រាក់ខែល្អប្រសើរជាងមុន និងអាចឈានទៅជំនួសបុគ្គលិកបរទេសដែលធ្វើការនៅកម្ពុជា, ម្ខាងទៀតចំពោះក្រុមហ៊ុនក៏ចំណេញផងដែរ ចំណេញត្រង់ថា បុគ្គលិកខាងក្រុមហ៊ុនមិនចាំបាច់ប្រើប្រាស់បុគ្គលិក ពលកម្មជំនាញពីបរទេសច្រើន ដូច្នេះក៏កាត់បន្ថយចំណាយរបស់ពួកគាត់ផងដែរ”
លោក គី សុខគីម
លោក កាំង ម៉ូនីកា អគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ក៏បានលើកឡើងដែរថា មិនថានៅក្នុងសង្គមជាតិ ក្រុមហ៊ុន ឬនៅក្នុងក្រុមគ្រួសារ វាមិនអាចរីកចំរើន ឬអាចអភិវឌ្ឍន៍ទៅមុខបានទេ បើសិនជាធនធានមនុស្សនៅក្នុងសង្គម គ្រួសារ ឬក្រុមហ៊ុននោះ មិនមានការបណ្តុះបណ្តាល ។ លោកចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជារឿងសំខាន់។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)
“ប្រទេសដែលមានធនធានមនុស្សខ្លាំងដូចជាសឹង្ហបូរី អាល្លឺម៉ង់ជាដើម គឺគេមានការអភិវឌ្ឍន៍ខ្លាំង ទោះបីជាប្រទេសគេពុំមានធនធានធម្មជាតិអ្វីក៏ដោយ វាខុសពីប្រទេសដែលមានធនធានធម្មជាតិ ប៉ុន្តែខ្សោយធនធានមនុស្ស គឺនៅតែក្រ ។ អញ្ចឹងធនធានមនុស្សគឺពិតជារឿងសំខាន់មែនទែន”
លោក កាំង ម៉ូនីកា
គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដោយនៅក្នុងនោះចំណុចជាយុទ្ធសាស្រ្តទី១ ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ គឺបន្តពង្រឹងធនធានមនុស្ស ដើម្បីលើកកម្ពស់ផលិតភាពរោងចក្រ សហគ្រាស និងបង្កើតគន្លងអាជីពសម្រាប់កម្មករនិយោជិត។

តាមរបាយការណ៍របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា នៅចុងឆ្នាំ២០២១ កម្ពុជាមានរោងចក្រកាត់ដេរចំនួន ៧៤៧រោងចក្រ ក្នុងនោះមានកម្មករជាង ៥២ម៉ឺននាក់នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ខណៈវិស័យផលិតស្បែកជើងមានកម្មករជាង ១២ម៉ឺននាក់ និងវិស័យផលិតផលធ្វើដំណើរ មានកម្មករជាង១២ម៉ឺននាក់៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2023
ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធី MOFCOM
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2024
សម្រាប់ឆ្នាំ២០២៤នេះ កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍ជាច្រើនកន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សារយៈពេល១-២ឆ្នាំ និងថ្នាក់បណ្ឌិត សិក្សារយៈពេល៣ឆ្នាំ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/06/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/02/2025
តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

ឱកាសសម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹងកិច្ចការពាណិជ្ជកម្មនៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2024
ដើម្បីចូលរួមអបអរសាទរឆ្នាំ នៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន (CCYA) និងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ASCS)...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/12/2025
កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2025
ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រដោយធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍១០០%ចំនួន៨០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/11/2023
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2026
មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































