ភ្នំពេញ – ឯកអគ្គរាជទូតមួយថ្ងៃ កញ្ញា ហ្គិច លីម ទទួលតួនាទីរបស់ឯកអគ្គរាជទូតពីលោកជំទាវ ធីណា រ៉េដស ដែលជាឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា និងកញ្ញា ការី ទទួលតួនាទីឯកអគ្គរដ្ឋទូតរបស់ លោកជំទាវ Devyani Khobragade ជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា កាលពីថ្ងៃពុធកន្លងទៅ។ យុវនារីទាំងពីររូបនេះ ក៏បានធ្វើជាសហប្រធាននៃកិច្ចពិភាក្សា ស្តីពី “ការងារដែលស្ត្រីចង់បាននៅឆ្នាំ២០៣០” ដោយមានការចូលរួមពី លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវ ជា សេរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា និងនាយិកាប្រចាំប្រទេសរបស់អង្គការភ្លែនអន្ដរជាតិកម្ពុជា។

កញ្ញា ហ្គិច លីម ជានិស្សិត ទទួលតួនាទីជាឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និយាយថា នាងចាប់អារម្មណ៍លើការពង្រឹងអំណាចរបស់ក្មេងស្រី ហើយគិតថាក្មេងស្រីត្រូវបានគេដាក់សម្ពាធឱ្យចូលទៅក្នុងសកម្មភាពផ្លូវភេទនៅក្មេងវ័យ មិនទទួលបានការលើកទឹកចិត្តឱ្យបន្តការសិក្សា និងចាប់យកអាជីពក្នុង វិស័យ STEM ហើយបង្វែរឱ្យផ្តោតលើចំណុចដែលមិនចាំបាច់នៃរូបរាងកាយ ដូចជាស្បែកសជាដើម។
យុវតីវ័យ ១៧ឆ្នាំ កញ្ញា ហ្គិច លីម និយាយថា នាងមានក្ដីសុបិន្តចង់និយាយទៅកាន់ស្ត្រីដែលទទួលបានជោគជ័យខ្ពស់ និងស្វែងរកផ្លូវដែលនាំពួកគាត់ទៅកន្លែងដែលពួកគេទទួលបានជោគជ័យ។ ទន្ទឹមគ្នានេះ នាងចង់ដឹងពីរបៀបដែលស្រ្តីអាចដោះស្រាយជាមួយនឹងការរើសអើងដែលពួកគាត់បានប្រឈម។
“ខ្ញុំក៏ចង់ឱ្យក្មេងស្រីធម្មតាជាច្រើនរូបផ្សេងទៀត មើលឃើញនូវអ្វីដែលអស្ចារ្យកំពុងរង់ចាំ ប្រសិនបើពួកគេហ៊ានដើរចេញពីកន្លែងដែលងាយស្រួលដូចជារូបខ្ញុំបានធ្វើ”
កញ្ញា ហ្គិច លីម

លោកជំទាវ ធីណា រ៉េដស ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាមានប្រសាសន៍ថា វិសមភាពយេនឌ័រត្រូវបានពង្រឹង ជាពិសេសចំពោះស្ត្រី និងកុមារី ដែលប្រឈមមុខនឹងការរើសអើង ដោយសារតែអាយុ សាសនា ពិការភាព ភេទ ពូជសាសន៍ ឬភាពខុសគ្នាផ្សេងទៀតរបស់ពួកគេ។ ឯកអគ្គរាជទូត ធីណាបានបន្តថា នៅពេលមានការវិនិយោគលើស្ត្រី ជាអ្នកបម្រើរការផ្សេងៗ ជាអ្នកដឹកនាំ សហគ្រិន និងអ្នកប្រើប្រាស់នៅក្នុងបរិបទសេដ្ឋកិច្ចដែលកំពុងរីកចម្រើន ប្រទេសទាំងមូលទទួលបានអត្ថប្រយោជន៍ បង្កើនល្បឿន សេរីភាព និងឯករាជ្យភាពសេដ្ឋកិច្ច និងផលប្រយោជន៍សេដ្ឋកិច្ចជាតិ។
“ថ្ងៃនេះ ខ្ញុំពិតជាមានមោទកភាពក្នុងការដឹកនាំគំនិតផ្តួចផ្តើមមួយ ដែលស្រ្តី និងក្មេងស្រីត្រូវបានបំផុសគំនិត និងផ្តល់សិទ្ធិអំណាចឱ្យក្លាយជាអ្នកដឹកនាំនាពេលអនាគត។ ខ្ញុំទន្ទឹងរង់ចាំមើលយុវតីកម្ពុជាជាច្រើនរូបទៀតបន្តជំរុញឱ្យមានការចូលរួមដោយសមភាពក្នុងសង្គមគ្រប់ផ្នែក និងអាចសម្រេចបាននូវអាជីពក្នុងក្តីស្រមៃរបស់ពួកគេ”
ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា

ក្នុងឱកាសនោះ កញ្ញា ការី មកពីខេត្តរតនគិរី មានក្តីសុបិនចង់ក្លាយជាអ្នកដឹកនាំដ៏សំខាន់ និងជាឯកអគ្គរាជទូតរបស់ស្ថានទូតមួយ។ នាងបានធ្វើការស្ម័គ្រចិត្ដ និងចូលរួមជាមួយ អង្គការភ្លែនអន្តរជាតិកម្ពុជា ដើម្បីដោះស្រាយបញ្ហាជាច្រើន រួមទាំងការរៀបការមុនអាយុ ការរៀបការដោយបង្ខំ និងការមានគភ៌ក្នុងចំណោមក្មេងស្រីជនជាតិដើមភាគតិច។
យុវតីវ័យ ១៨ឆ្នាំ កញ្ញា ការី និយាយថា នាងចង់លើកកម្ពស់ភាពក្លាហានរបស់ក្មេងស្រី ក៏ដូចជាស្វែងយល់ពីតួនាទីរបស់ឯកអគ្គរដ្ឋទូត និងអ្នកដឹកនាំសំខាន់ៗនៅក្នុងស្ថានទូត ដើម្បីស្វែងយល់ពីការទទួលខុសត្រូវរបស់ឯកអគ្គរដ្ឋទូតម្នាក់។
“ខ្ញុំចង់លើកទឹកចិត្តដល់ក្មេងស្រីជនជាតិដើមភាគតិច និងក្មេងស្រីដទៃទៀតក្នុងខេត្តរតនគិរី ឱ្យមានក្តីសុបិនធំ និងចក្ខុវិស័យទាក់ទងនឹងការដឹកនាំនៅក្នុងសហគមន៍ជនជាតិដើមភាគតិចរបស់ពួកគេ ហើយខ្ញុំចង់ជំរុញកុមារីឱ្យក្លាយជាអ្នកដឹកនាំនាពេលអនាគត”
កញ្ញា ការី
ក្នុងនាមជាឯកអគ្គរដ្ឋទូតមួយថ្ងៃ ការី បានចែករំលែកការបំផុសគំនិតរបស់នាងទៅកាន់ស្ថានទូតឥណ្ឌា និងសាធារណៈជនទូទៅថា នាងចាប់អារម្មណ៍ក្នុងការរៀបចំយុទ្ធនាការលើកកម្ពស់ការអប់រំរបស់ក្មេងស្រី និងក្តីសុបិនរបស់ក្មេងស្រីដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃអាពាហ៍ពិពាហ៍នៅក្មេងវ័យ ផ្លាស់ប្តូរផ្នត់គំនិតរបស់ឪពុកម្តាយ និងលើកកម្ពស់ការយល់ដឹងរបស់ស្ត្រីវ័យក្មេងអំពីសុខភាពបន្តពូជ។

ឯកអគ្គរដ្ឋទូត Devyani បញ្ជាក់បន្ថែមថា ឯកអគ្គរដ្ឋទូតមួយថ្ងៃគឺជាគំនិតផ្តួចផ្តើមដែលលើកទឹកចិត្តស្ត្រីវ័យក្មេងឱ្យក្លាយជាអ្នកដឹកនាំ និងជឿលើការផ្លាស់ប្តូរ។ លោកស្រី ជឿថាសារៈសំខាន់នៃការអប់រំសម្រាប់ស្ត្រី និងផ្នត់គំនិតឆ្ពោះទៅរកសមភាពគឺផ្តើមចេញពីគ្រួសារ។ ក្នុងនោះ ឥទ្ធិពលនៃការបង្ហាញភាពជាគំរូ គឺមានសារៈសំខាន់ខ្លាំងណាស់ ដែលស្ត្រីមិនត្រឹមតែត្រូវបានគេមើលឃើញថាជាអ្នកដឹកនាំក្នុងការផ្លាស់ប្តូរទេ តែជាអ្នកដឹកនាំតួនាទីជាច្រើនទៀត។
“ខ្ញុំមានមោទកភាពជាតំណាងឱ្យប្រទេសរបស់ខ្ញុំក្នុងនាមជាឯកអគ្គរដ្ឋទូតស្ត្រី និងការខិតខំប្រឹងប្រែងរបស់ខ្ញុំ ដែលស្ត្រីជាច្រើននាក់ទៀតគួរតែមានឱកាសទាំងនេះផងដែរ។ ខ្ញុំត្រូវបានបំផុសគំនិតដោយសម្រង់សម្តីរបស់មេដឹកនាំខ្ពស់បំផុតម្នាក់នៃប្រវត្តិសាស្ត្រឥណ្ឌា B.R. Ambedkar ដែលបាននិយាយថា “អ្នកអាចប្រាប់ពីស្ថានភាពនៃប្រទេសមួយដោយមើលស្ថានភាពរបស់ស្ត្រីក្នុងប្រទេសនោះ”
ឯកអគ្គរដ្ឋទូត Devyani

ដោយឡែក លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា មានប្រសាសន៍ថា គំនិតផ្តួចផ្តើម ឯកអគ្គរដ្ឋទូតមួយថ្ងៃនេះ គឺស្របគ្នានឹងកម្មវិធី ក្មេងស្រីកាន់តួនាទីជំនួស របស់អង្គការភ្លែនអន្តរជាតិ ដែលអ្នកដឹកនាំអនុញ្ញាតឱ្យក្មេងស្រី និងស្រ្តីវ័យក្មេងទទួលបន្ទុកការងារប្រចាំថ្ងៃ។ កម្មវិធីនេះ បង្កើតឱកាសសម្រាប់ក្មេងស្រីក្នុងការចែករំលែកគំនិត និងការអំពាវនាវរឱ្យធ្វើសកម្មភាពនៅកន្លែងដែលពួកគេកម្របានឃើញ ដើម្បីឱ្យក្មេងស្រីទាំងអស់អាចរៀនសូត្រ ដឹកនាំ សម្រេចចិត្ត និងអភិវឌ្ឍ។
“អង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជាមានសេចក្តីសោមនស្សរីករាយដែលបានសហការជាមួយឯកអគ្គរាជទូតអង់គ្លេស ធីណា រ៉េដស និងឯកអគ្គរដ្ឋទូតឥណ្ឌា Devyani Khobragade និងបានផ្តល់ឱកាសដល់យុវតីកម្ពុជាពីររូបដើម្បីធ្វើជាឯកអគ្គរដ្ឋទូតសម្រាប់ថ្ងៃនេះ”
លោកស្រី គ្វីននេត វ៉ង
គួរជម្រាបជូនថា ឯកអគ្គរដ្ឋទូតមួយថ្ងៃប្រចាំឆ្នាំ២០២២ គឺជាគំនិតផ្តួចផ្តើមដោយស្ថានទូតអង់គ្លេស និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។ ជាឱកាសសម្រាប់យុវតីកម្ពុជា ដើម្បីមើលឃើញពិភពលោកនៃវិជ្ជាជីវៈការទូតតាមរយៈក្រសែភ្នែករបស់ឯកអគ្គរាជទូតស្ត្រី និងសម្រាប់ឯកអគ្គរាជទូតដើម្បីទទួលបានការយល់ដឹងកាន់តែច្រើន និងការចូលរួមកោតសរសើរចំពោះទស្សនវិស័យរបស់យុវតីកម្ពុជា។ កម្មវិធីក៏មានគោលបំណងដើម្បីអបអរសាទរសមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងការបំពេញបេសកកម្មប្រចាំថ្ងៃរបស់ពួកគេ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/02/2026
ជាឱកាសសម្រាប់សាធារណៈជន ក៏ដូចជាបងប្អូនពលករចំណាកស្រុកដែលចង់បានជំនាញមួយពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តឧត្តរមានជ័យ បានប្រកាសពីការផ្តល់អាហារូបករណ៍១០០%

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/02/2026
ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2023
សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 30/09/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/09/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ (PIKT) ប្រកាសជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សាជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូតដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/04/2025
ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្រៅប្រទេស ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុងប្រកាសជ្រើសរើស...

ឱកាសសិក្សាឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2026
ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៦៣៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/11/2023
ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































