ស្វែងយល់ពីរបៀបជួយការពារកុមារពីអាកាសធាតុក្តៅខ្លាំង

យោង​តាម​សេចក្តីជូនដំណឹង​ និង​ការព្យាករបស់​ក្រសួងធនធានទឹក និង​ឧតុនិយម រដូវប្រាំង​​នៅខែមេសា ខាងមុខ សីតុណ្ហភាពមធ្យម​អតិបរមា ​អាចនឹង​ឡើង​ដល់ ៣៨អង្សាសេ ដែលជា​កត្តាធ្វើ​ឱ្យ​អាកាសធាតុក្តៅខ្លាំង។ សីតុណ្ហភាពខ្ពស់នេះ អាចបង្កហានិភ័យដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ជាពិសេសអ្នកដែលងាយរងគ្រោះបំផុត ដូចជាទារក កុមារ និងមនុស្សចាស់។

ខាងក្រោមនេះ គឺជាគន្លឹះ​មួយ​ចំនួន ដែលណែនាំដោយ អង្គការយូណេនីសេហ្វ ​​ពីរបៀបការពារកុមារពីអាកាសធាតុក្តៅខ្លាំង ដែលមានដូចជា ៖

រឿងគួរធ្វើ

– ពិនិត្យ​កូនៗ​របស់អ្នក​ឱ្យ​បានទៀងទាត់ ប្រសិន​បើពួកគេ​ស្រេកទឹក បែកញើស មានអារម្មណ៍ក្តៅ ក្អួត មាត់ស្ងួត និង​ស្ទិត ឬឈឺក្បាលជាដើម។ ប្រសិនបើ​កូន​របស់អ្នក​មានអាការៈ​មិន​ស្រួល ក្តៅខ្លួនខ្លាំង វិលមុខ ឬដកដង្ហើម​ញាប់ សូម​យកពួកគេ​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់។

– ឱ្យ​កូន​របស់អ្នក​ស្លៀកពាក់​ខោអាវ​រលុង។ វាអាច​ជួយ​ការពារ​ការ​រលាក​ដោយ​កម្តៅ និង​ឡើង​កម្តៅ​បាន។

– ពិនិត្យ​មើលថា កូន​របស់អ្នកញ៉ាំទឹក​បានគ្រប់គ្រាន់​ហើយ​ឬនៅ។ ពួកគេ​ប្រហែល​ជាមិន​ដឹងថា ការ​ខ្វះជាតិទឹក និង​ការ​ឡើង​កម្តៅ​ក្នុង​ខ្លួន មានអារម្មណ៍​បែបណា​នោះទេ។ សូម​បំបៅ​កូន​ក្រោម​អាយុ​៦ខែ ដោយ​ទឹកដោះម្តាយ​តែមួយ​មុខ​គត់។ ម្តាយ​ដែល​បំបៅ​ដោះកូន គួរ​តែទទួល​ទានទឹក​ឱ្យ​បានច្រើន ព្រោះ​ការ​ខ្វះជាតិទឹក អាច​ប៉ះពាល់​ដល់​ការ​ផលិតទឹកដោះ។ កុមារ​ដែលមានអាយុ​ចាប់ពី ៦ខែឡើង គួរ​ញ៉ាំ​ទឹក​ឱ្យ​បានទៀងទាត់​ក្នុង​មួយថ្ងៃ។

រឿងមិនគួរធ្វើ

– កុំផ្តល់ថ្នាំ​ដល់ទារក ដោយ​មិន​បានពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត ប្រសិន​បើ​ពួក​គេ​មាន​អាការៈឡើងកម្តៅ។

– កុំទុក​ទារក និង​កុមារ​ក្នុង​កន្លែង​បិទជិ​តដោយ​គ្មាន​ខ្យល់​ចេញចូល ដូចជា​រថយន្ត ឬ​បន្ទប់​ដែលមានបង្អួចបិទជិត។

– កុំទុក​ឱ្យ​កុមារ​លេង​នៅ​ខាងក្រៅ​យូរពេក នៅពេល​អាកាសធាតុក្តៅ និង​មិន​បាន​នៅ​មើលពួកគេ ។ ឱ្យ​ពួកគេ​សម្រាក​រៀងរាល់ ៣០នាទីម្តង នៅពេល​ហាត់ប្រាណ ឬលេង​នៅ​ខាងក្រៅ ។ ការហាត់ប្រាណ ឬលេង​ក្រោម​សីតុណ្ហភាព​ក្តៅ អាច​នាំ​ឱ្យ​បាត់បង់​ជាតិទឹក និង​មានផលវិបាក​យ៉ាងធ្ងន់ធ្ងរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

ឱកាសសិក្សា! អាហារូបករណ៍ អ.ម.ត ១០៣៣ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សា ១៤ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

អាហារូបករណ៍ពេញថ្លៃផ្នែក «វេជ្ជសាស្ត្រ និងសុខាភិបាល» សិក្សា​នៅសហព័ន្ធរុស្ស៊ី ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2026

អាហារូបករណ៍ផ្នែកវេជ្ជសាស្ត្រ និងសុខាភិបាលសិក្សានៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំ២០២៦–២០២៧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០កន្លែង នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2026

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ