អ្នកជំនាញ ៖ ​កូនមិនតបត មិនមែនមានន័យថា កូន​យល់ស្របទាំងអស់នោះទេ

ភ្នំពេញ – ប្រសិនបើកកូនរបស់លោកអ្នកមានអកប្បកិរិយា​ស្លូតបូត ស្ងៀមស្ងាត់ ដំណើរនៃឬកពារមិនសូវប្រញាប់ប្រញាល់ ហើយ​នៅ​ពេលធ្វើការ​ស្តីបន្ទោស ភាគច្រើន​គេ​មិន​សូវតវ៉ាច្រើន នោះគឺបញ្ជាក់ថា កូនរបស់លោកអ្នក​មានចរិតប្រភេទនឹងធឹង (Steadiness) ឬចរិតប្រភេទ S ក្នុងចំណោមចរិតទាំង៤ DISC ។ បើ​តាម​អ្នកជំនាញ កុមារ​ដែលមានចរិតប្រភេទ​នេះ ត្បិតតែពួកគេ​មិន​សូវតវ៉ា ក៏​មិនប្រាកដថា គេយល់ស្របនោះ​ឡើយ ដូច្នេះ​ឪពុកម្តាយ​គួរតែរៀនយល់ពី​ពួក​គេឱ្យ​បានច្រើន​។

អ្នកស្រី យូ បូរី អ្នកជំនាញផ្នែកធនធានមនុស្ស និងជាស្ថាបនិកក្រុមហ៊ុន TEDP បានលើកឡើងថា មនុស្សប្រភេទនឹងធឹង ឬជាប្រភេទមនុស្ស​អក្សរ S ពួក​គេ​តែង​តែ​ធ្វើ​អ្វី​តាមឪពុកម្តាយ ពួក​គេ​ចូលចិត្តស្នាក់នៅផ្ទះ ហើយបរិយាកាសដែលពួកគេចូលចិត្តខ្លាំង គឺទីកន្លែងដែលមានសុវត្ថិភាព ហើយ​ជាទូទៅពួកគេមិនចូលចិត្តផ្លាស់ប្តូរទេ ។ ដូច្នេះការផ្លាស់ប្តូរសាលារៀនញឹកញាប់មិនមែនជាជម្រើសល្អសម្រាប់កូនប្រភេទនេះឡើយ ដោយវាអាចធ្វើ​ប៉ះពាល់អារម្មណ៍របស់ពួកគេ ។

ស្ថានភាពដែល​កាន់តែអាក្រក់ទៀតនោះ គឺការផ្លាស់ប្តូរកម្មវិធីសិក្សាដោយមិនសាកសួរ ឬមិនពិភាក្សាជាមួយពួកគេជាមុន, មិនត្រឹមតែផ្លាស់ប្តូរការសិក្សានោះទេសូម្បីតែការផ្លាស់ប្តូរទីលំនៅ ឬសកម្មភាពនានាផេ្សងទៀត ក៏​ត្រូវឱ្យកូនបានដឹងជាមុនដែរ ដើម្បីឱ្យពួកគេបានត្រៀមចិត្តត្រៀមកាយ ។ បើសិនជា​ឪពុកម្តាយ​មិន​បានផ្តល់ព័ត៌មានជាមុន​ទៅកាន់ពួកគេជាមុនទេ ពួកគេនឹងមានអារម្មណ៍ពោរពេញដោយមន្ទិលសង្ស័យ ដូច្នេះត្រូវចងចាំថា រាល់ការផ្លាស់ប្តូរការរស់នៅ ឬស្ថានភាពណាមួយឆាប់រហ័យពេក មិនមែនជាទីប្រាថ្នារបស់មនុស្សប្រភេទនឹងធឹង ឬមនុស្ស​ប្រភេទអក្សរ S នេះទេ ដោយ​វា​ធ្វើឱ្យពួកគេមានអារម្មណ៍ឯកោ មិនសប្បាយចិត្ត និងមានអារម្មណ៍ថា អសន្តិសុខផ្នែកផ្លូវចិត្តជាទម្ងន់  ។

អ្នកជំនាញ​ក៏​បាន​បញ្ជាក់ដែរថា ការបាត់បង់សុវត្ថិភាព គឺជាអ្វីដែលមនុស្សប្រភេទនេះបារម្ភខ្លាចបំផុត ហើយនៅពេលដែលស្ថិតនៅក្នុងស្ថានភាពមួយដែលមានសម្ពាធ គេនឹងស្ងាត់តែម្តង ដូចជានៅពេលដែលមានមនុស្សស្ដីបន្ទោស ពួកគេនឹងក្លាយជាមនុស្សដែលមើលទៅស្លូតបំផុត មិនមានសកម្មភាពតបតអ្វីឡើយ គឺក្លាយជាអ្នក​ស្ដាប់សុទ្ធសាទតែម្ដង ។ ប៉ុន្តែឪពុកម្តាយ ក៏​ត្រូវដឹងដែរថា ចំណុចនេះពួកគេមិនបានទទួលយកដោយសប្បាយចិត្តឡើយ ខណៈនោះក្នុងចិត្តរបស់គេអាចនឹងគិតរឿងអ្វីមួយ ។

អ្នកស្រី យូ បូរី ក៏​បានរំលេចដែរថា ដូច្នេះ​ឪពុកម្តាយនៅ​ពេលដែលឃើញកូនស្ងាត់ សូមកុំគិតឱ្យសោះថា ខ្លួនទទួលបានជ័យជម្នះ ឬកូននឹងទទួលយកគំនិតរបស់ខ្លួន ។ អាណាព្យាបាលត្រូវដឹងថា ពេលនេះ កូនគឺកំពុងមានវិបត្តិដោយមានអារម្មណ៍មិនល្អលេចឡើង ប្រការនេះវាមិនមែនជាបរិយាកាសល្អទៀតទេសម្រាប់ពួកគេ និងសម្រាប់គ្រួសារទាំងមូល ។  ដូច្នេះអ្វីដែលអាចធ្វើបានដើម្បីទាញស្ថានភាពនេះឱ្យប្រសើរឡើងវិញ គឺចាប់ផ្តើមនិយាយពីចំណុចល្អរបស់កូន ប៉ុន្តែត្រូវប្រាកដថាមិនមែនសរសើរតាមបែបបញ្ជោរនោះទេ ។ ការនិយាយពីចំណុចល្អគឺលើកនូវអ្វីដែលជាសកម្មភាពជាក់ស្ដែង ដូចជាសកម្មភាពវិជ្ជមានដែលកូនធ្លាប់ធ្វើពីមុនមក ការបង្កើតស្នាដៃអ្វីមួយដោយសមត្ថភាពពួកគេផ្ទាល់ និងធ្វើយ៉ាងណាបង្ហាញឱ្យពួកគេបានឃើញថា ខ្លួនគេផ្ទាល់ជាមនុស្សដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ។

អ្នកជំនាញបន្ថែមថា ដើម្បីចូលរួមជំរុញកូនដែលមានអកប្បកិរិយាស្ងៀមស្ងាត់ឱ្យគេចចេញពីចំណុចខ្សោយ និងមានការអភិវឌ្ឍបានលឿន គឺឪពុកម្តាយ ឬអាណាព្យាបាល​ត្រូវ​លើកទឹកចិត្ត និងផ្តល់ឱកាសឱ្យពួកគេនិយាយឱ្យបានច្រើន ជំរុញឱ្យគេរៀនឯករាជភាពក្នុងការសម្រេចចិត្តដោយខ្លួនឯងឱ្យបានច្រើន ។ បង្រៀនឱ្យគេហ៊ាននិយាយបកស្រាយតបតឱ្យបានច្រើនពេលមាននរណាម្នាក់ពិព័ណ៌នាអំពីអ្វីមួយទាំងដែលវាមិនមែនជាការពិត, បំផុសឱ្យមានការចូលរួមក្នុងសកម្មភាពនានាដូចជាការបញ្ចេញមតិយោបល់ជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2026

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...