ជំងឺបាក់ស្បាត ត្រូវបានគេចាត់ទុកថា គឺជាប្រភេទជំងឺផ្លូវចិត្តមួយនៅក្នុងជំងឺថប់បារម្ភ ដោយរោគសញ្ញានៃជំងឺបាក់ស្បាតក្រោយការប៉ះទង្គិចផ្លូវចិត្ត (PTSD) អាចមានឥទ្ធិពលយ៉ាងខ្លាំងលើជីវិតប្រចាំថ្ងៃរបស់អ្នក។ លោកវេជ្ជបណ្ឌិត Chad Wetterneck អ្នកគ្រប់គ្រងសុខភាពអាកប្បកិរិយា នៃគ្លីនិក Rogers មានប្រសាសន៍ថា តាមរយៈការធ្វើរោគវិនិច្ឆ័យសុខភាពផ្លូវចិត្ត គេរកឃើញថា ជំងឺបាក់ស្បាត PTSD ត្រូវបានកំណត់ដោយព្រឹត្តិការណ៍ ឬរោគសញ្ញាចំនួនប្រាំ។
១. ការគំរាមកំហែងដល់អាយុជីវិត៖ ការគំរាមគំហែងនេះរួមបញ្ចូលទាំងព្រឹត្តិការណ៍គំរាមកំហែងអាយុជីវិតដែលបានកើតឡើង។ ទោះជាវាពិត ឬមិនពិត វាពិតជាកើតឡើងលើការយល់ឃើញរបស់អ្នកដែលបានជួបប្រទះ ឬឃើញព្រឹត្តិការណ៍ដែលវាអាចកើតឡើងចំពោះពួកគេម្ដងទៀត។ ការឃើញទិដ្ឋភាព នៃការគំរាម គំហែង ការស្លាប់របស់នរណាម្នាក់ វានឹងជាប់ដិតដាមចំពោះពួកគេ។
២. ការរំលឹកនៃរឿងដ៏ឈឺចាប់ ៖ វាគឺជាបញ្ហាដែលរំខានដល់មនុស្សម្នាក់ឱ្យមានអារម្មណ៍ដូចជាពួកគេស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិតម្តងទៀត ដូចជាពួកគេកំពុងមើលភាពយន្ត ឬឃើញអំពីការធ្វើបាបនរណាម្នាក់ដោយវាលាតត្រដាងនៅចំពោះមុខពួកគេ ហើយនោះវាប្រៀបបានដូចការពិតជាក់ស្ដែងសម្រាប់ពួកគេ។

៣. ជៀសវាងការរំលឹករឿងចាស់ម្ដងទៀត ៖ អ្នកដែលមានជំងឺ PTSD តែងតែធ្វើអ្វីដែលពួកគេអាចធ្វើបាន ដើម្បីកុំឱ្យគិតដល់អំពីហេតុការណ៍ដ៏តក់ស្លុត ឬអារម្មណ៍ដែលទាក់ទងជាមួយរឿងរ៉ាវដែលធ្លាប់ធ្វើឱ្យគេឈឺចាប់។ ពួកគេអាចគេចពីផ្លូវនានា ឬពួកគេអាចនឹងបដិសេធមិនបើកបរ ប្រសិនបើពួកគេជួបគ្រោះថ្នាក់ចរាចរណ៍ជាដើម។
៤. ការផ្លាស់ប្តូរស្ថានភាពថប់បារម្ភ ៖ ជំងឺបាក់ស្បាត PTSD អាចទុកឱ្យមនុស្សមានអារម្មណ៍ខ្លាច ហើយរកមើលគ្រោះថ្នាក់ទុកមុន (ការប្រុងប្រយ័ត្នខ្ពស់)។ វាពិតជាអ្វីដែលធ្វើឱ្យមនុស្សមានអារម្មណ៍ថប់បារម្ភជាងមុន។ អ្នកមានជំងឺបាក់ស្បាតតែងមានអាប្បកិរិយាដោយធ្វើសកម្មភាពលោត ឬមើលស្មារបស់ពួកគេញឹកញាប់។ វាជាសញ្ញារាងកាយ នៃជំងឺ PTSD និងប្រតិកម្មទៅនឹងការកើនឡើងនៃការថប់បារម្ភរបស់រាងកាយពួកគេ។

៥. ការផ្លាស់ប្តូរអារម្មណ៍ឬការគិត ៖ អ្នកដែលមានជំងឺបាក់ស្បាត (PTSD) អាចមើលឃើញពិភពលោកថា ជាកន្លែងដ៏គ្រោះថ្នាក់បំផុត។ ហើយដោយសារពួកគេផ្ដោតលើការការពារខ្លួនសម្រាប់ខ្លួនឯង ជាញឹកញាប់ពួកគេពិបាកក្នុងការចេញទៅទីសាធារណៈ។ ជាធម្មតា វាអាចធ្វើឱ្យមានភាពឯកោ និងអាចនាំទៅរកការធ្លាក់ទឹកចិត្តបានផងដែរ។ ក្នុងករណីនេះ អ្នកជំងឺអាចនឹងប្រថុយប្រថាន ឬអាចនាំឱ្យប៉ះពាល់កាន់តែច្រើន នៃការរស់នៅប្រចាំថ្ងៃ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/11/2025
ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួងចំនួន ៥នាក់ ឱ្យទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅប្រទេសកូរ៉េ ក្រោមកម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/05/2025
កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2025
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

អាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ DALI ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/07/2024
សាកលវិទ្យាល័យ DALI នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/01/2025
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































