ការកើនឡើង នៃវីដេអូ AI បែបតុក្តតាកំប្លែងនៅលើបណ្ដាញសង្គម កំពុងបង្កការបារម្ភចំពោះឥទ្ធិពលអវិជ្ជមានលើកុមារ

ការកើនឡើងនៃវីដេអូតុក្កតាបែប AI នៅលើបណ្ដាញសង្គម កំពុងបង្កការព្រួយបារម្ភជុំវិញការរីករាលដាលនៃខ្លឹមសាររើសអើងស្ត្រី និងឥទ្ធិពលអវិជ្ជមានលើកុមារ ខណៈអ្នកជំនាញព្រមានថា ខ្លឹមសារបែបនេះអាចធ្វើឱ្យ​កុមារតូចៗយល់ខុសអំពីតួនាទី និងភាពស្មើគ្នារវាងភេទនៅក្នុងសង្គម។

អ្នកអត្ថាធិប្បាយព័ត៌មានរបស់ទូរទស្សន៍ Channel News Asia បានលើកឡើងថា វីដេអូ AI ជាច្រើននៅលើ​បណ្តាញសង្គម TikTok និង YouTube នាពេលបច្ចុប្បន្ន មិនមែនគ្រាន់តែជាវីដេអូកំប្លែង ឬប្លែកៗប៉ុណ្ណោះទេ ប៉ុន្តែក៏លាក់បង្កប់សាររើសអើងស្ត្រីផងដែរ។ ខ្លឹមសារទាំងនោះតែងបង្ហាញតួអង្គស្រ្តីក្នុងលក្ខណៈមិនស្មោះត្រង់ ស្រឡាញ់តែលុយ ឬមានចរិតបោកប្រាស់ ដែលអាចជះឥទ្ធិពលដល់ការយល់ឃើញរបស់កុមារអំពីតួនាទី និងទំនាក់ទំនងក្នុងសង្គមជាក់ស្តែង។

អ្នកជំនាញក៏បានព្រមានថា បច្ចេកវិទ្យា AI បានធ្វើឱ្យ​ការផលិតវីដេអូបែបនេះកាន់តែងាយស្រួល និងលឿនជាងមុន។ បើប្រៀបធៀបទៅនឹងអតីតកាល ដែលការផលិតវីដេអូត្រូវការក្រុមការងារ និងពេលវេលាច្រើនថ្ងៃ បច្ចុប្បន្នមនុស្សម្នាក់អាចបង្កើតវីដេអូរាប់សិបក្នុងរយៈពេលតែប៉ុន្មាននាទី ដោយប្រើឧបករណ៍ AI។

ប្រភពដដែលបានបញ្ជាក់ថា ខ្លឹមសារ AI កំពុងកើនឡើងយ៉ាងខ្លាំងនៅលើ YouTube ដោយមានការប៉ាន់ស្មានថា វីដេអូ AI ទាំងនេះទទួលបានការទស្សនារាប់ពាន់លានដង និងបង្កើតចំណូលរាប់លានដុល្លារ។

ទូរទស្សន៍ Channel News Asia ក៏បានបង្ហាញក្តីបារម្ភថា វីដេអូមួយចំនួនត្រូវបានដាក់ស្លាកថាជាមាតិកាសម្រាប់កុមារ ដោយសាររូបភាពមានលក្ខណៈដូចគំនូរជីវចល ប៉ុន្តែនៅក្រោយរូបភាពគួរឱ្យ​ស្រឡាញ់ទាំងនោះ មានសារលាក់បង្កប់អំពីអ្នកណាគួរត្រូវស្តីបន្ទោស អ្នកណាគួរត្រូវទុកចិត្ត និងតួនាទីរបស់បុរស និងស្ត្រីក្នុងសង្គម ដែលអាចប៉ះពាល់ដល់ការយល់ឃើញរបស់កុមារតាំងពីវ័យតូច។

ដោយឡែកនៅកម្ពុជា ការផលិតវីដេអូតុក្កតាបែប AI ក៏កំពុងទទួលបានការពេញនិយមផងដែរ ហើយបច្ចុប្បន្នមានទាំងវគ្គបណ្តុះបណ្តាល និងការបង្រៀនផលិតវីដេអូប្រភេទនេះ។

លោក ហ៊ួត ឆាយយ៉ា អ្នកបង្រៀនផលិតមាតិកាវីដេអូ AI បានប្រាប់ AMS ថា បច្ចុប្បន្នការបង្កើតវីដេអូ 3D តាមរយៈ AI មានភាពងាយស្រួល និងផ្តល់គុណភាពរូបភាពល្អប្រសើរជាងមុន។ លោកបញ្ជាក់ថា ពីមុនការផលិតវីដេអូអាចធ្វើបានត្រឹមទម្រង់ 2D ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន AI អាចបង្កើតវីដេអូ 3D ដែលមានភាពរស់រវើក និងអាចបញ្ចូលភាសាខ្មែរបានផងដែរ។

លោកបានបន្ថែមថា វីដេអូបែប AI កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើ YouTube ជាពិសេសក្នុងចំណោមកុមារ។ ទោះយ៉ាងណា លោកក៏ទទួលស្គាល់ថា ខ្លឹមសារមួយចំនួនដែលមិនផ្តោតលើការអប់រំ អាចបង្កផលប៉ះពាល់អវិជ្ជមានដល់កុមារ។ «វីដេអូតុក្កតា AI មានទាំងផលល្អ និងផលអវិជ្ជមាន។ ប្រសិនបើអ្នកផលិតមិនផ្តោតលើខ្លឹមសារអប់រំ វាអាចប៉ះពាល់ដល់ការអភិវឌ្ឍ និងការយល់ឃើញរបស់កុមារ»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍​ ​Panasonic ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2026

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​បើក​ទទួល​ពាក្យសុំ ​អាហារូបករណ៍​ Panasonic ​Scholarsh​ip Program ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...