៧ចំណុច ដែល​ឪពុកម្តាយត្រូវអនុវត្ត ក្នុងការ​កាត់បន្ថយ​ការ​លេង​ទូរស័ព្ទហួសហេតុរបស់កូនៗ

ក្នុងសម័យ​សង្គម​ឌីជីថល ទូរស័ព្ទដៃឆ្លាតវៃ បានកំពុង​តែក្លាយ​ទៅជាផ្នែកមួយ​នៃជីវិត​របស់​មនុស្ស​ទៅហើយ, ដោយសារតែវាបានផ្តល់នូវភាពងាយស្រួល មិន​ថាក្នុងការធ្វើទំនាក់ទំនង ការ​សិក្សាស្រាវជ្រាវ ព្រមទាំងការ​កម្សាន្តនោះទេ រហូត​ដល់គ្រួសារខ្លះអនុញ្ញាតឱ្យ​កូនៗប្រើប្រាស់ទូរស័ព្ទដៃឆ្លាតវៃ ដោយ​មិន​បានគិតពីឥទ្ធិពលអវិជ្ជមានរបស់វាឡើយ។ តាមការ​សិក្សា​គេ​បានរកឃើញថា កុមារ​ដែល​ចំណាយ​ពេល​មើល​អេក្រង់ច្រើនពេក គឺនឹងបណ្តាល​ឱ្យ​ប៉ះពាល់​ដល់ការផ្ចង់អារម្មណ៍របស់ពួកគេ និង​មានការ​យកចិត្តទុកដាក់ខ្លី ហើយ​មិន​សូវ​យល់ពីអារម្មណ៍​អ្នក​ដទៃ​ឡើយ។ ដូច្នេះ តើ​ឪពុកម្តាយ ឬអ្នក​អាណាព្យាបាល ត្រូវ​ធ្វើដូចម្តេចដើម្បីកាត់បន្ថយ​ការ​ប្រើប្រាស់ទូរស័ព្ទរបស់កូនៗ?

នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញពីរបៀបក្នុងការ​ហាមឃាត់ និង​កាត់បន្ថយ​ការ​លេងទូរស័ព្ទរបស់កូនៗ ៖

១. កំណត់រយៈពេលមើលទូរស័ព្ទ ៖ កំណត់​ពេលវេលាជាក់លាក់សម្រាប់កូន​លេងទូរស័ព្ទ ដោយកូន​អាច​លេង​ទូរស័ព្ទ​មួយរយៈពេល​កំណត់ (ដូចជា​មួយម៉ោង​ក្នុង​មួយថ្ងៃ) ហើយ​បន្ទាប់មក​ត្រូវ​បញ្ឈប់។ ផ្អែក​តាម​ការ​ណែនាំ ក្មេង​ដែល​អាយុ​ក្រោម១៨ខែ មិន​គួរ​ឱ្យ​ប៉ះពាល់​ជាមួយ​ទូរស័ព្ទទេ។ អាយុ​២ ដល់​៥ឆ្នាំ មិន​គួរ​ឱ្យ​លេង​ទូរស័ព្ទលើស១ម៉ោង។ រីឯក្មេង​អាយុលើស ៦ឆ្នាំឡើង ប៉ាម៉ាក់គួរ​កំណត់រយៈពេល​ដែលស័ក្តិសមសម្រាប់កូន។

២. លើកទឹកចិត្តកូនលេង ឬធ្វើសកម្មភាពផ្សេងៗ ៖ ឱ្យ​កូន​ធ្វើសកម្មភាព ឬលេង​អ្វីមួយ​ក្រៅពីទូរស័ព្ទដូចជា​លេង​នៅក្រៅផ្ទះ ជិះកង់ រុញឡាន អានសៀវភៅ លេងកីឡា ឬសកម្មភាព​ដែលកូន​ចូលចិត្ត ដើម្បី​កុំ​ឱ្យ​កូន​អផ្សុក​ហើយនឹកទូរស័ព្ទ។ ប្រសិន​ជាអ្នក​អាច​ចូលរួម​ធ្វើសកម្មភាព​នោះ​ជាមួយកូនបានទៀត គឺរឹតតែ​ធ្វើ​ឱ្យ​កូនរីករាយ ហើយ​សកម្មភាពនោះ​នឹង​កាន់តែសប្បាយ និង​ទាក់ទាញ។

៣. កំណត់ពេលវេលា ឬសកម្មភាព​ដែលមិន​មានទូរស័ព្ទ ៖ ព្យាយាម​កុំទុកទូរស័ព្ទ​ក្នុង​បន្ទប់​កូនគេង ដើម្បី​កុំ​ឱ្យ​ពួកគេ​មើលទូរស័ព្ទ​មុនគេង។ ពេលញ៉ាំបាយ ឬធ្វើកិច្ចការផ្ទះ ឬនៅទីសាធារណៈ ព្យាយាម​ឱ្យ​កូន​ផ្តោត​ធ្វើសកម្មភាពនីមួយៗ​ដោយ​មិន​មានទូរស័ព្ទ។ ទោះបីជាកូន​រក​រឿង​ខ្លាំង​ប៉ុណ្ណាក៏ដោយ អ្នក​មិន​គួរ​ឱ្យ​ទូរស័ព្ទកូនទេ ពីព្រោះអាចធ្វើ​ឱ្យ​កូនលែងខ្វល់​ពីវិន័យ​ដែលបានកំណត់។

៤. បង្កើតថ្ងៃដែលគ្មានទូរស័ព្ទ ៖ ប៉ាម៉ាក់​អាច​បង្កើត​សកម្មភាព​អ្វីមួយ​ដែលធ្វើ​រួមគ្នា ជាពិសេសថ្ងៃចុងសប្តាហ៍​ដូចជា​ការ​ចម្អិន​ម្ហូប ការលេងទឹក ឬសកម្មភាព​អ្វីមួយ​ដែល​គ្រួសារ​ទាំងមូល​អាច​ចូលរួម​ធ្វើជាមួយ​គ្នា ដើម្បីកាត់បន្ថយ​ការ​មើលទូរស័ព្ទ​របស់កូន ក៏​ដូចជា​បង្កើត​ការ​ចងចាំល្អៗ​ក្នុងគ្រួសារ។

៥. និយាយប្រាប់កូនពីហានិភ័យ នៃការលេង​ទូរស័ព្ទហួសហេតុ ៖ ចំណាយពេល​និយាយជាមួយ​កូន​ពីបញ្ហា​ដែល​អាច​កើត​មានពេលប្រើទូរស័ព្ទ​ហួសហេតុ​ដូចជា​អាច​ប៉ះពាល់​ដល់ភ្នែក ការគេង ការផ្តោតអារម្មណ៍ ឬការ​ប្រាស្រ័យ​ទាក់ទង។ ពន្យល់​ពួកគេ​ដោយ​ភាសាងាយៗ ឬភាសាបែបក្មេង ដើម្បី​ឱ្យ​កូន​យល់ មុន​នឹង​អ្នក​ដាក់វិន័យ​កំណត់​ណាមួយ។ ការ​កំណត់​វិន័យ​ដោយ​មិន​ឱ្យ​កូន​យល់ពីមូលហេតុ អាច​ធ្វើ​ឱ្យ​វិន័យ​នោះ​មិន​សូវមាន​ឥទ្ធិពល។

៦. ធ្វើជាគំរូកូន ៖ មុន​នឹង​ឱ្យ​កូន​ធ្វើតាមវិន័យ​របស់អ្នក ត្រូវ​ប្រាកដ​ថា អ្នក​បាន​ធ្វើ​ជាឧទាហរណ៍​ល្អ​ឱ្យ​កូន​ឃើញដែរ។ កូនរៀនពីអ្វី​ដែលពួកគេ​មើលឃើញ​ជាជាងការស្តាប់។ កំណត់​ពេលវេលា​ប្រើប្រាស់​ទូរស័ព្ទរបស់អ្នក។ ប្រសិន​ជាអ្នក​តម្រូវ​ឱ្យ​ប្រើប្រាស់ទូរស័ព្ទច្រើន ត្រូវ​បង្ហាញថា វាជាការងារ មិន​មែន​អ្នក​ប្រើទូរស័ព្ទ ដើម្បីបំបាត់​ភាពអផ្សុកទេ។

៧. អត់ធ្មត់ និងមិនបោះបង់ ៖ វាពិតជាលំបាកណាស់​ក្នុងការ​កាត់បន្ថយ​ការ​មើលទូរស័ព្ទរបស់កូន​ក្នុង​សម័យនេះ ដូច្នេះ​អ្នក​ត្រូវ​តែអត់ធ្មត់ និយាយជាមួយកូន ឱ្យ​កូន​យល់ពីផលអាក្រក់នៃការ​ប្រើទូរស័ព្ទ និង​ធ្វើ​ឱ្យ​កូន​រវល់​ជាមួយ​សកម្មភាពផ្សេងៗ​ដែលមិនទាក់ទង​នឹង​ទូរស័ព្ទ។ ប៉ាម៉ាក់ត្រូវព្យាយាម​ឱ្យ​កូន​ប្រកាន់​ខ្ជាប់វិន័យ​ដែលកំណត់ ហើយ​កុំ​បណ្តោយ​កូន​ឱ្យសោះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2026

ឱកាសសិក្សានៅបែលហ្ស៊ិក! KU Leuven ASEAN Scholarship ២០២៧–២០២៨ បើកទទួលពាក្យហើយ