៥វិធី ម្ដាយឪពុកអាចជួយកូនៗឱ្យចេញពីវិបត្តិថប់បារម្ភ

ភាពតានតឹង និងអារម្មណ៍ភ័យខ្លាច ជាចំណុចចាប់ផ្ដើមនៃជំងឺថប់បារម្ភដែលកើតឡើងចំពោះកុមារ ខណៈពួកគេស្ថិតក្នុងដំណាក់កាលវិវត្តន៍ និងលូតលាស់។ ករណីនេះ គឺជារឿងធម្មតាសម្រាប់កុមារ ប៉ុន្តែប្រសិនបើអាការនេះកើតឡើងជាប្រចាំ មិនមែនជារឿងល្អនោះទេ។ ជំងឺថប់បារម្ភ អាចរំខានដល់ការសិក្សា ទំនាក់ទំនងក្នុងសង្គម និងទំនាក់ទំនងក្នុងគ្រួសារ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) បានបង្ហាញថា កុមារជាង៩ ភាគរយ កំពុងរស់នៅជាមួយជំងឺថប់បារម្ភ និងការបាក់ទឹកចិត្ត ហើយនេះ ជាចំនួនមួយច្រើនគួរឱ្យកត់សម្គាល់ ដែលតម្រូវឱ្យម្ដាយឪពុកត្រូវចូលរួមដោះស្រាយ។

យ៉ាងណាក៏ដោយ ខាងក្រោម​នេះ យើងនឹងលើកឡើងពីវិធីចំនួន៥ ដែលម្ដាយឪពុកអាចជួយកូនៗរបស់ខ្លួនការពារ និងចាកចេញបីវិបត្តិថប់បារម្ភ៖

១. ថែសុខភាពខ្លួនឯងឱ្យបានល្អ ៖ វេជ្ជបណ្ឌិត Deborah Vinall អ្នកជំនាញចិត្តសាស្ត្រ លើកឡើងថា ដើម្បីជួយកូនរបស់អ្នក គ្រ​​ប់គ្រងលើជំងឺថប់បារម្ភ ដំបូងអ្នកត្រូវថែរក្សាសុខភាពខ្លួន​ឯងឱ្យបានល្អ។ ប្រសិនបើអ្នកជាអាណាព្យាបាលកំពុងប្រឈមមុខនឹងបញ្ហាថប់បារម្ភដែរ អ្នកជំនាញណែនាំថា គួរស្វែងរកឬសគល់ ដែលនាំឱ្យមានវិបត្តិនេះ បន្ទាប់មកព្យាបាលខ្លួនឯងឱ្យបានលឿន។ អ្នកចិត្តសាស្ត្រ Vinall បានបញ្ជាក់ថា ការមានអាណាព្យាបាល ដែលយកចិត្តទុកដាក់ពីផ្លូវចិត្តកូន ចេះយល់អារម្មណ៍ និង​​ចិត្តទូលាយ គឺជាគន្លឹះយ៉ាងសំខាន់ ដែលអាចជួយកុមារជៀសផុតពីបញ្ហាថប់បារម្ភ។

២. បង្រៀនគេឱ្យដកដង្ហើមវែងៗ ៖ មធ្យោបាយល្អបំផុតមួយ ដែលអាចបញ្ឈប់បញ្ហាថប់បារម្ភ គឺការដកដង្ហើមវែងៗ។ វិធីនេះនឹងធ្វើឱ្យប្រព័ន្ធប្រសាទរបស់អ្នកស្ងប់ តាមបែបធម្មជាតិ។ ដូច្នេះ អ្នកអាចអនុវត្តបច្ចេកទេសដកដង្ហើមវែងៗជាមួយកូនរបស់អ្នក ខណៈពេលដែលអ្នកដឹងថាពួកគេមានបញ្ហាថប់បារម្ភ។ ប្រសិនបើចង់ឱ្យសកម្មភាពនេះ កាន់តែសប្បាយរីករាយ អ្នកអាចលេងផ្លុំពពុះសាប៊ូជាមួយគេ ព្រោះសកម្មភាពនេះជាការអនុវត្តចលនាដង្ហើមដ៏រីករាយ និងមានប្រសិទ្ធភាពសម្រាប់កុមារ។

៣. ជំរុញឱ្យរាងគេមានភាពសកម្ម ៖ វិធីសាស្ត្រដ៏ល្អបំផុតមួយ ដើម្បីគ្រប់គ្រងបញ្ហាថប់បារម្ភ គឺការធ្វើលំហាត់ប្រាណជាប្រចាំ ហើយវិធីសាស្ត្រអាចអនុវត្តបានចំពោះមនុស្សគ្រប់វ័យ។ សម្រាប់កុមារ មិនថាការហាត់យូហ្គាសម្រាប់កុមារ ការរត់លេង ឬលេងល្បែងកំសាន្តផ្សេងៗនោះទេ សុទ្ធតែអាចជួយគេឱ្យចេញពីបញ្ហាថប់បារម្ភបាន។

៤. ពន្យល់ពីភាពធន់របស់គេ ៖ ជួនកាលកូនរបស់អ្នក អាចគិតថាពួកគេមិនមានសមត្ថភាពទប់ទល់នឹងស្ថានភាពលំបាកក្នុងជីវិតនោះទេ។ ហេតុនេះ យើងជាឪពុកម្ដាយត្រូវពន្យល់ប្រាប់គេ អំពីចំណុចខ្លាំងដែលគេមាន។ អ្នកអាចប្រាប់ពួកគេថា ការធ្វើរឿងខ្លះ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាពិបាក និងឈឺចាប់ ប៉ុន្តែរឿងទាំងនោះនឹងធ្វើ​ឱ្យពួកគេខ្លាំង និងធន់ជាងមុន។ បន្ទាប់មកអ្នកអាចលើកជាឧទារណ៍ ឬបង្ហាញពីភាពក្លាហានដែលគេធ្លាប់ធ្វើកន្លងមក។ លោកវេជ្ជបណ្ឌិត Lauren Cook លើកឡើងថា «អ្នកអាចរំឮកពួកគេថា ពួកគេកំពុងលូតលាស់ឆ្អឹង និងសាច់ដុំដ៏រឹងមាំ ហើយភាពធន់ផ្នែកអារម្មណ៍របស់គេក៏កំពុងតែវិវត្តន៍ដែរ។»

៥. លើកទឹកចិត្តឱ្យគេប្រឈមនឹងភាពភ័យខ្លាច ៖ ការអនុញ្ញាតឱ្យកូនរបស់អ្នកគេចវេះពីស្ថានភាព ដែលគេកំពុងភ័យខ្លាច នឹងធ្វើឱ្យពួកគេកាន់តែមានអារម្មណ៍ភ័យខ្លាច ហើយមិនហ៊ានប្រឈមនឹងស្ថានភាពលំបាកៗក្នុងជីវិត។ លោកវេជ្ជបណ្ឌិត Castro បានលើកឡើងថា ម្ដាយឪពុកគួរលើកទឹកចិត្តកូនៗ ដែលកំពុងមានបញ្ហាថប់បារម្ភ ធ្វើរឿងដែលពួកគេខ្លាច ក្នុងករណីដែលរឿងទាំងនោះមានសុវត្ថិភាព។ ឧទាហរណ៍៖ ការទៅសាលា ជិះជណ្ដើរយន្ត ឬនិយាយជាសាធារណៈជាដើម។

ប្រសិនបើការអនុវត្តវិធីទាំងនេះ មិនដំណើរការ អ្នកចាំបាច់ត្រូវនាំកូនរបស់អ្នក ទៅជួបអ្នកជំនាញ ដើម្បីពិគ្រោះយោបល់ និងព្យាបាលឱ្យបានរហ័ស។ ការនាំទៅជួបអ្នកជំនាញ គឺជាវិធីសាស្ត្រដែលគួរឱ្យទុកចិត្ត និងមានប្រសិទ្ធភាពបំផុត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។