កម្មវិធីប្រកួតរចនាម៉ូដសុបិន្តស្រ្តីឆ្នាំ២០២៣ ផ្ដល់ឱកាសឱ្យក្មេងស្រីនិងស្រ្តីខ្មែរបង្ហាញក្ដីស្រមៃតាមរយៈស្នាដៃគំនូរ

ភ្នំពេញ- កម្មវិធីប្រកួតរចនាម៉ូដសុបិន្តស្រ្តីឆ្នាំ២០២៣ ប្រកាសជ្រើសរើសក្មេងស្រី និងស្រ្តីដែលមានសញ្ជាតិខ្មែរ អាយុចាប់ពី ១០ឆ្នាំ ដល់ ២៥ឆ្នាំចូលរួមបង្ហាញក្ដីស្រមៃរបស់ខ្លួនតាមរយៈស្នាដៃគំនូរ ដោយ​ចាប់ផ្តើម​ទទួលស្នាដៃពីថ្ងៃនេះ រហូត​ដល់​បំណាច់ខែកក្កដា។

កញ្ញា ហ៊ាង វត្តី អ្នកចាត់ការទូទៅក្នុងកម្មវិធីប្រកួតប្រជែងរចនាសុបិន្តស្រ្តី ឱ្យ​ដឹងថា កម្មវិធីប្រកួតប្រជែងរចនាសុបិន្តស្រ្តីនេះ រៀបចំឡើងក្នុងគោលបំណងលើកទឹកចិត្តដល់ក្មេងស្រី និងស្រ្តី ដែលមានក្ដីសុបិន្តច្រើន ប៉ុន្តែមិនអាចបញ្ចេញក្ដីសុបិន្តនោះជាសាធារណៈដោយសារភាពអៀនខ្មាស់ ឬភ័យខ្លាចច្រើនឱ្យនាំយកក្ដីសុបិន្តដែលដក់ក្នុងអារម្មណ៍ដាក់នៅក្នុងស្នាដៃគំនូររបស់ខ្លួន។

កញ្ញា ហ៊ាង វត្តី បញ្ជាក់បន្ថែមថា រូបនាងផ្ទាល់ធ្លាប់បានចូលរួមប្រកួតកម្មវិធីនេះលើកដំបូងនៅឆ្នាំ២០១០ ប៉ុន្តែមិនទទួលបានជ័យលាភី ប៉ុន្តែទោះជាយ៉ាងនេះក្ដីក៏កវត្តី មិនបោះបង់ ហើយបន្តដាក់ពាក្យប្រកួតរហូតដល់ឆ្នាំ២០១៣ ទើបបានជាប់ជ័យលាភីលេខ៣។  កញ្ញាបន្តថា នៅឆ្នាំ២០១៩ កញ្ញាក៏ក្លាយទៅជាអ្នករៀបចំកម្មវិធីប្រកួតរចនាម៉ូដសុបិន្តស្រ្តី ដោយសារតែស្រឡាញ់ខាងវិស័យគំនូរនេះ។

កញ្ញា ហ៊ាង វត្តី អ្នកចាត់ការទូទៅក្នុងកម្មវិធីប្រកួតប្រជែងរចនាសុបិន្តស្រ្តី

“ខ្ញុំលើកទឹកចិត្តក្មេងស្រី និងស្រ្តីទាំងអស់សូមកុំមានភាពភ័យខ្លាចថាដាក់ប្រកួតទៅធ្លាក់ គឺចាំបាច់ត្រូវជំនះភាពភ័យខ្លាច ហើយព្យាយាមខិតខំប្រឹងប្រែង លើកទី១ មិនជោគជ័យ នៅមានលើកទី២ និងលើកទី៣អាចជោគជ័យ ហើយធ្វើយ៉ាងណាកុំបោះបង់ក្ដីស្រមៃរបស់ខ្លួន គឺធ្វើដោយក្ដីស្រឡាញ់ ធ្វើដោយការស្ម័គ្រចិត្ត នោះនឹងជំរុញឱ្យក្ដីសុបិន្តស្រ្តីក្លាយជាការពិត”

អ្នកចាត់ការទូទៅក្នុងកម្មវិធីប្រកួតប្រជែងរចនាសុបិន្តស្រ្តី បន្ថែមថា ប្រសិនបេក្ខជនដែលដាក់ស្នាដៃគំនូរចូលរួមប្រកួតបានទទួលជ័យលាភីនឹងទទួលបានពានរង្វាន់។ ជាពិសេស ស្នាដៃគំនូរនឹងត្រូវយកទៅបោះពុម្ពសៀវភៅពណ៌សម្រាប់មនុស្សពេញវ័យ ឬប្រសិនមានអ្នកស្រឡាញ់ពេញចិត្តគំនូរគេអាចទិញ ហើយម្ចាស់ស្នាដៃនឹងទទួលបានថវិកាលើកទឹកចិត្តផ្សេងៗដែលកម្មវិធីរៀបចំជូន។ លើសពីនេះ ក៏មានការផ្ដល់កម្មសិទ្ធិបញ្ញាជូនម្ចាស់ស្នាដៃ និងប្រាប់ព័ត៌មានផ្សេងៗទៅម្ចាស់ស្នាដៃឱ្យបានដឹងផងដែរ។

សម្រាប់លក្ខខណ្ឌនៃការចូលរួមកម្មវិធី រួមមាន ទី១. បេក្ខនារីចូលរួមប្រកួតត្រូវតែជាអ្នកស្រឡាញ់វិស័យគំនូរ និងត្រូវគូសគំនូរដោយខ្លួនឯង ទី២.  ត្រូវគូសគំនូរឆ្លើយតបនឹងប្រធានបទ “អច្ឆរិយនៃប្រទេសកម្ពុជា” អ្វីដែលអ្នកចង់បង្ហាញ ឬមោទនភាពនៃប្រទេសរបស់អ្នកនៅកាន់ប្រជាជននៃពិភពលោក។  លើកទឹកចិត្ត និងផ្ដល់ពិន្ទុច្រើនជាងគេ លើការគូសគំនូរជារចនាបទបញ្ចូលគ្នា ឬជាគំនូរសហសម័យ ដែលអាចយកគំនូរទាំងនេះយកទៅបោះពុម្ពនៅលើក្រណាត់ ឬសម្ភារៈផ្សេងៗបាន។

របៀបក្នុងការរួមមាន ១. រៀបចំការរចនានៅលើទំហំក្រដាស A4, ២.សូមគូសបន្ទាត់ឱ្យដូចទៅនឹងគំរូ ទំហំគិតចាប់ពីខាងលើគឺ ២ស.ម, ៣. បំពេញព័ត៌មានរបស់អ្នកដែលមានគំរូឱ្យបានគ្រប់, ៤. គូសការរចនារបស់អ្នក អាចប្រើសម្ភារផ្សេងៗដូចជា ប៊ិកខ្មៅ កម្មវិធី Illustrator, Photoshop ជាដើម។

សម្រាប់អត្ថប្រយោជន៍ដែលទទួលបាន រាល់ស្នាដៃគំនូររចនារបស់បេក្ខនារីទាំងអស់នឹងត្រូវបានជ្រើសរើសដោយគណៈកម្មការ ដើម្បីចូលប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ព្រមទាំងមានការប្រគល់រង្វាន់នៅផ្សារទំនើបអ៊ីអនម៉ល៣។ ក្នុងនោះ បេក្ខនារីចំណាត់ថ្នាក់លេខ១ ទទួលបានទឹកប្រាក់ ១ពាន់ដុល្លារ, ចំណាត់ថ្នាក់លេខ២ ទទួលបានទឹកប្រាក់ ៣រយដុល្លារ និងចំណាត់ថ្នាក់លេខ៣ ទទួលបានទឹកប្រាក់ ១រយដុល្លារ។

សម្រាប់បេក្ខនារីដែលចាប់អារម្មណ៍ចូលរួមប្រកួតការរចនា និងគំនូរអាចចុះឈ្មោះតាមរយៈ https://forms.gle/inQkxP1a1dwzonKL8 ។ ការដាក់ស្នាដៃរចនា និងគំនូរចូលរួមប្រកួតតាមរយៈ Facebook.come/dreamgirlproject ឬ Dreamgirlscambodia@gmail.com ។ ឈប់ទទួលពាក្យនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...