ការរកស៊ីធ្លាក់ចុះតើត្រូវងើបឡើងបែបណា?

ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុននីមួយៗកំពុងតែខិតខំផ្សព្វផ្សាយពីអាជីវកម្មរបស់ខ្លួននៅលើប្រព័ន្ធឌីជីថល ស្របពេលជាមួយគ្នានេះដែរ Apsara Media Services ឬ AMS ដែលជាក្រុមហ៊ុនបណ្តាញសារព័ត៌មានមួយដ៏លេចធ្លោបានដើរតួនាទីយ៉ាងសំខាន់ដើម្បីផ្តល់ការប្រឹក្សាយោបល់លើការផ្សព្វផ្សាយដល់អតិថិជនទៅតាមជំនាញបច្ចេកទេសដែលខ្លួនមាន។ AMS បាននិងកំពុងផលិតវីដេអូកម្មវិធី ភាពយន្តភាគ រឿងខ្លីៗល្អៗពាក់ព័ន្ធនឹងការអប់រំ សេដ្ឋកិច្ច និងកម្សាន្ត ដែលសមិទ្ធផលទាំងអស់នេះបានឆក់យកបេះដូងរបស់អ្នកទស្សនាជាច្រើន ទើបធ្វើឱ្យ AMS ទទួលបានការទុកចិត្តទៅលើគុណភាពនៃមាតិកាដែលខ្លួនបានផលិត ជាពិសេសចំណាប់អារម្មណ៍ទៅលើការផ្សព្វផ្សាយលើវីដេអូទាំងអស់នោះ។


ឥឡូវនេះ ខ្ញុំសូមលើកយកដំណើររឿងរបស់កេសរ សម្រាប់ធ្វើជាគំនិតគួរពិចារណាក្នុងការប្រើប្រាស់យុទ្ធសាស្ត្រធ្វើទីផ្សារឌីជីថល ដោយប្រើប្រាស់វិធីសាស្ត្រផ្សព្វផ្សាយលើវីដេអូកម្មវិធី។

កេសរគឺជាមនុស្សដែលមានការតាំងចិត្តខ្ពស់ ហើយនាងគឺជាម្ចាស់ ហាងទំនិញមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ។ ដំណើររឿងរបស់នាង គឺជាភស្តុតាងដែលបញ្ជាក់ពីភាពតស៊ូមិនចេះរាថយក្នុងនាមជាសហគ្រិនវ័យក្មេងម្នាក់ ដោយនាងបានឈានជើងចេញពីភាពសោកសៅរហូតដល់សម្រេចភាពជោគជ័យដ៏គួរឱ្យរំភើបតាមរយៈការផ្តល់ដង្ហើមជីវិតថ្មីសម្រាប់អាជីវកម្មរបស់នាង។

ហាងទំនិញរបស់កេសរមានលក់ទំនិញជាច្រើនប្រភេទ ដូចជាអាហារ ភេសជ្ជៈ និងរបស់របរប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃផ្សេងៗទៀត។ នាងតែងតែស្រមៃឃើញហាងទំនិញរបស់នាងទទួលបានការគាំទ្រច្រើន និងក្លាយជាកន្លែងផ្គត់ផ្គង់មួយដ៏ល្បី។ ប៉ុន្តែ ស្ថានភាពជាក់ស្តែងខុសស្រឡះពីក្តីស្រមៃរបស់នាង។ កេសរកំពុងស្ថិតក្នុងការប្រកួតប្រជែងយ៉ាងខ្លាំង ដែលស្ថានភាពនៃការលក់របស់នាងកំពុងធ្លាក់ចុះ ដោយសារដៃគូប្រកួតប្រជែងរបស់នាងសុទ្ធតែហាងធំៗដែលឈរឈ្មោះច្រើនឆ្នាំមកហើយ។

ស្ថានភាពបែបនេះមិនមែនកើតឡើងលើតែកេសរ ឬវិស័យដែលកេសរធ្វើអាជីវកម្មប៉ុណ្ណោះទេ គឺលើម្ចាស់អាជីវកម្មដទៃទៀតជាច្រើន។ អតិថិជនមានការស្ទាក់ស្ទើរលើការផ្តល់ទំនុកចិត្តដល់ហាងរបស់នាង ទោះបីទំនិញក្នុងហាងនាងមានគុណភាពមិនចាញ់ទំនិញរបស់ហាងធំៗដទៃទៀតក៏ដោយ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏កេសរនៅតែមានចិត្តតស៊ូយ៉ាងមុតមាំ ដើម្បីរកវិធីសាស្ត្រសម្រេចក្តីស្រមៃរបស់នាង​ឱ្យបាន។

កេសរយល់ថា នៅក្នុងសម័យនេះឌីជីថលមានការវិវឌ្ឍលឿនណាស់ ដូច្នេះនាងជឿថាទីផ្សារឌីជីថលដើរតួនាទីយ៉ាងសំខាន់ក្នុងការកែប្រែជោគវាសនារបស់អាជីវកម្មនីមួយៗបាន។ នាងគិតថា បើនាងប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារឌីជីថល នោះនាងនឹងអាចទាក់ទាញចំណាប់អារម្មណ៍ និងទំនុកចិត្តពីអតិថិជននៅលើប្រព័ន្ធឌីជីថលជាមិនខាន។ ដូចគ្នាដែរ ប្រសិនបើនាងមិនកសាងកេរ្តិ៍ឱ្យរឹងមាំលើប្រព័ន្ធឌីជីថលទេ ក្តីស្រមៃរបស់នាងក៏នៅតែស្រពេចស្រពិលដដែល។

ដោយសារតែយល់ឃើញបែបនេះហើយ កេសរចាប់ផ្តើមស្វែងរកជំនួយដើម្បីផ្តល់ដង្ហើមជីវិតដល់អាជីវកម្មរបស់នាង ព្រមទាំងចាប់យកបេះដូង និងសេចក្តីទុកចិត្តពីអតិថិជនរបស់នាង។ចំពោះករណីរបស់កេសរ សេវាកម្មផ្សព្វផ្សាយលើវីដេអូកម្មវិធីរបស់ AMS គឺជាក្តីសង្ឃឹមមួយសម្រាប់នាងក្នុងការសម្រេចក្តីស្រមៃ។

តាមរយៈចំនួនអ្នកទស្សនាដ៏ច្រើន AMS អាចជួយកេសររៀបចំយុទ្ធសាស្ត្រ និងអនុវត្តវិធីសាស្ត្រផ្សព្វផ្សាយច្រើនជម្រើស ដើម្បីផ្លាស់ប្តូរស្ថានការណ៍របស់នាងបាន។ ការផ្សព្វផ្សាយលើ Top Logo ជាកន្លែងដែលបង្ហាញពីស្លាកសញ្ញារបស់អាជីវកម្ម។

ការផ្សព្វផ្សាយលើប្រអប់ Call-to-Action ជាកន្លែងដែលអាចបង្ហាញពីសារសំខាន់ខ្លីៗទៅកាន់អ្នកទស្សនា។ រីឯ In-stream ads គឺជាវីដេអូខ្លីដែលបង្ហាញលើវីដេអូកម្មវិធីរបស់ AMS បាន វាអាចរៀបរាប់បន្ថែមពីអាជីវកម្មរបស់កេសរទៅកាន់អ្នកទស្សនារបស់ AMS។ តាមរយៈវិធីសាស្ត្រផ្សព្វផ្សាយទាំងនេះ អាចផ្តល់ប្រសិទ្ធភាពខ្លាំងសម្រាប់កេសរក្នុងការពង្រីកកេរ្តិ៍ឈ្មោះ និងការទាក់ទាញទំនុកចិត្តពីអតិថិជនរបស់នាងបានចំគោលដៅ។

នៅពេលដែលកេសរប្រឡូកជ្រៅទៅៗ ទៅក្នុងពិភពទីផ្សារឌីជីថលដែលរៀបចំយុទ្ធសាស្ត្រដោយ AMS នាងមើលឃើញថា ការផ្សព្វផ្សាយពាណិជ្ជកម្មលើវីដេអូកម្មវិធីរបស់ AMS គឺជាដំណោះស្រាយ និងចម្លើយតែមួយគត់ដែលនាងតែងតែស្វែងរកពីមុនមក។ តាមរយៈការទទួលការប្រឹក្សាយោបល់ ប្រជាប្រិយភាពវីដេអូកម្មវិធី ភាពយន្ត និងរឿងខ្លីៗ ក៏ដូចជាករណីជោគជ័យនៃអតិថិជនរបស់ AMS កេសរទទួលស្គាល់ថាការសម្រេចចិត្តជ្រើសរើស AMS ជាដៃគូយុទ្ធសាស្ត្រគឺជារឿងត្រឹមត្រូវមួយដែលនាងបានធ្វើ។ ជាមួយនឹងក្តីរំភើបនៅក្នុងចិត្ត និងភាពទុកចិត្តលើ AMS នាងកំពុងរង់ចាំមើលលទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្ររបស់ AMS  ក្នុងការប្រែផ្លាស់ស្ថានភាពហាងលក់ផលិតផលរបស់នាង។

ពីមួយអាទិត្យទៅមួយអាទិត្យ ពីមួយខែទៅមួយខែ ហាងទំនិញរបស់កេសរបានប្រែប្រួលគួរឱ្យកត់សម្គាល់។ វិធីសាស្ត្រនៃការផ្សព្វផ្សាយរបស់ AMS បានផ្តល់ដង្ហើមជីវិតថ្មីដល់អាជីវកម្មរបស់នាង។ កេរ្តិ៍ឈ្មោះហាងរបស់នាងល្បី និងទទួលបានការគាំទ្រ ព្រមទាំងទំនុកចិត្តយ៉ាងខ្លាំង ដែលធ្វើឱ្យឈ្មោះហាងរបស់នាងបង្កប់អត្ថន័យស្មើនឹងពាក្យគុណភាព និងភាពទុកចិត្ត។

អតិថិជនជាច្រើនសុទ្ធសឹងតែជាទស្សនិកជនដែលបានមើលវីដេអូកម្មវិធីល្បីៗរបស់ AMS បាននាំគ្នាមកទិញទំនិញនៅហាងរបស់នាង។ ការលក់របស់នាងបានកើនឡើង ធ្វើឱ្យចំណូលរបស់នាងមានការប្រែប្រួលខ្លាំង កេសរកត់សម្គាល់ឃើញថាអតិថិជនប្រចាំរបស់នាងបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ការប្តេជ្ញាចិត្តរបស់ AMS ក្នុងការសម្រេចភាពជោគជ័យរបស់កេសរគឺលើសពីការផ្សព្វផ្សាយតែមួយមុខទៅទៀត។ ការផ្តល់ការប្រឹក្សារយោបល់លើអាជីវកម្ម ការដាក់ចេញយុទ្ធសាស្ត្រដោយអ្នកជំនាញ និងការអនុវត្តវិធីសាស្ត្ររបស់ AMS ចំពោះអាជីវកម្មរបស់កេសរ គឺមិនអាចកាត់ថ្លៃបាននោះទេ។ កេសរដែលធ្លាប់តែមិនសូវយល់ច្បាស់ពីការធ្វើទីផ្សារឌីជីថល បានប្រែក្លាយជាសហគ្រិនដែលមានភាពជឿជាក់វិញ ក៏ដោយសារតែមាន AMS ជួយគាំទ្រជានិច្ច។ មិនត្រឹមតែប៉ុណ្ណេះ AMS ក៏មានសេវាកម្មថែទាំ ដើម្បីធានាថាអាជីវកម្មរបស់កេសរនៅតែដើរបានដោយមិនមានឧបសគ្គរាំងស្ទះទៀតនោះទេ។

នៅក្នុងសាច់រឿងរបស់កេសរ និងហាងទំនិញរបស់នាង យើងមើលឃើញពីឥទ្ធិពលនៃការធ្វើទីផ្សារឌីជីថល ដោយប្រើប្រាស់វិធីសាស្ត្រនៃការផ្សព្វផ្សាយសេវាកម្មលើវីដេអូកម្មវិធីរបស់ AMS ដើម្បីសម្រេចគោលដៅអាជីវកម្ម។ AMS តែងតែប្រកាន់ខ្ជាប់នូវគោលជំហររបស់ខ្លួនដោយដើរតួជាអ្នកត្រួសត្រាយផ្លូវដើម្បីសម្រេចក្តីស្រមៃ ផ្តល់អ្នកជំនាញដើម្បីប្រឹក្សាយោបល់ និងសិក្សាពីគោលដៅអាជីវកម្មរបស់អ្នក។

តាមរយៈរឿងដែលផ្តល់ជាគំនិតគួរពិចារណាមួយនេះ ម្ចាស់អាជីវកម្មទាំងអស់គួរសិក្សាពីស្ថានភាព និងគោលដៅអាជីវកម្មរបស់ខ្លួនឡើងវិញ ដើម្បីស្វែងរកដំណោះស្រាយតាមរយៈការប្រឹក្សាយោបល់ជាមួយ AMS។ ធ្វើជាដៃគូយុទ្ធសាស្ត្រជាមួយ AMS ដើម្បីផ្សព្វផ្សាយសេវាកម្មលោកអ្នកលើវីដេអូកម្មវិធី ភាពយន្ត រឿងខ្លីៗពាក់ព័ន្ធនឹងការអប់រំ សេដ្ឋកិច្ច និងកម្សាន្ត ដើម្បីឈានជើងពីស្ថានការណ៍សោកសៅរហូតដល់សម្រេចភាពជោគជ័យដ៏គួរឱ្យរំភើប តាមរយៈការផ្តល់ដង្ហើមជីវិតថ្មីសម្រាប់អាជីវកម្មរបស់លោកអ្នក។




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ផ្តល់​អាហារូបករណ៍​៤០០កន្លែង សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​ក្លាយ​ជា​មន្រ្តី​នគរបាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

ក្រសួង​មហាផ្ទៃ​កាលពី​ពេលថ្មីៗ​នេះ​បាន​ប្រកាស​ដល់​សាធារណជន ក៏​ដូចជា​សិស្ស និស្សិត ដែល​មាន​បំណង​ក្លាយ​ជា​នាយ​នគរបាល និង​នាយ​នគរបាល​រង​បន្តវេន ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តី​នគរបាលជាតិ សូម​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់ពាក្យ​ប្រឡង​ប្រជែង​ទទួល​យក​អាហារូបករណ៍...

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...