សកម្មភាពខ្ចីសងសៀវភៅអានពីបណ្ណាល័យរបស់សិស្សម្នាក់ចាប់ផ្តើមកើនឡើងជាមធ្យម ៩ក្បាលក្នុងមួយឆមាស

សប្តាហ៍នេះអង្គការលើកកម្ពស់វិស័យអំណាន រូមធូរីដកម្ពុជា (RTR) បានរៀបចំវគ្គបំប៉នចំនួនពីរថ្ងៃជូនដល់លោកគ្រូអ្នកគ្រូនៅតាមសាលារៀនគោលដៅ អំពីវិធីសាស្ត្រអានអំណានប្រកបដោយប្រសិទ្ធភាព និងមានភាពទាក់ទាញសម្រាប់សិស្សានុសិស្ស ។ ផ្អែកតាមលទ្ធផលទទួលបានពីវគ្គបណ្តុះបណ្តាលរយៈពេលបីឆ្នាំនៃកម្មវិធីបណ្តុះបណ្តាលជាប្រចាំ ស្ថានភាពខ្ចីសងសៀវភៅអំណានរបស់សិស្សមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងចំណោមសាលារៀនគោលដៅចំនួន ២១១សាលារៀនទូទាំងប្រទេស ។ បច្ចុប្បន្នរយៈពេលមួយឆមាសសិស្សម្នាក់ខ្ចីសងសៀវភៅពីបណ្ណាល័យនៅសាលារៀនរបស់ខ្លួន គិតជាមធ្យមបានចំនួន ៩ក្បាល ។

លោក ហោ សុខៈ នាយកកម្មវិធីអំណានរបស់អង្គការរូមធូរីដកម្ពុជា មានប្រសាសន៍ថា ការបណ្តុះបណ្តាលជាបន្តបន្ទាប់អំពីសកម្មភាពអំណាននៅក្នុងបណ្ណាល័យបានចូលរួមចំណែកពង្រឹកចំណេះដឹងរបស់សិស្សានុសិស្សនៅកម្រិតបឋមសិក្សា និងលើកទឹកចិត្តលោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សឱ្យចូលចិត្តអំណាន។

លោក ហោ សុខៈ នាយកកម្មវិធីអំណានរបស់អង្គការរូមធូរីដកម្ពុជា មានប្រសាសន៍បន្តថា មុនដំណាក់កាលរីករាលដាលជំងឺផ្លូវដង្ហើមកូវីដ-១៩ អត្រាខ្ចីសងសៀវភៅពីបណ្ណាល័យ គិតជាមធ្យម ៣២,៩ក្បាលក្នុងមួយឆ្នាំសម្រាប់សិស្សម្នាក់ ។ ចំណែកបច្ចុប្បន្នរយៈពេលមួយឆមាសសិស្សម្នាក់ខ្ចីសងសៀវភៅពីបណ្ណាល័យ គិតជាមធ្យមបានចំនួន ៩ក្បាល ឬប៉ានប្រមាណស្មើនឹង ១៨ក្បាល់ក្នុងរយៈពេលមួយឆ្នាំ ហើយអត្រាខ្ចីសងនេះនឹងបន្តកើនឡើងជាបន្តបន្ទាប់ ។

នាយកកម្មវិធីអំណានរបស់អង្គការរូមធូរីដកម្ពុជា បានបញ្ជាក់បន្ថែមថា គោលបំណងវគ្គបណ្តុះបណ្តាលកម្មវិធីម៉ោងបណ្ណាល័យនេះ បានជួយរំលឹកលោកគ្រូអ្នកគ្រូឡើងវិញអំពីវិធីអានឱ្យកាន់តែប្រសើរឡើង ដើម្បីទាក់ទាញសិស្សឱ្យចូលចិត្តអំណាន ព្រមទាំងបង្កើនលទ្ធភាពខ្ចីសងសៀវភៅពីបណ្ណាល័យឱ្យបានកាន់តែច្រើន ។

ជាមួយគ្នានេះដែរ វគ្គបំប៉នស្ដីពីសកម្មភាពអំណាននៅក្នុងបណ្ណាល័យដល់លោកគ្រូអ្នកគ្រូនៅទូទាំងសាលាគោលដៅ ក៏បានបញ្ជ្រាបពីវិធីសាស្ត្របង្កើននិរន្តភាពបណ្ណាល័យដល់លោកគ្រូអ្នកគ្រូ និងរបៀបជួយសិស្សនៅថ្ងៃព្រហស្បតិ៍ ដើម្បីឱ្យពួកគេរៀនសូត្របន្តជាប់មធ្យមភាគ ។ ឆ្លងកាត់សកម្មភាពបណ្តុះបណ្តាលនៅសាលារៀនតំបន់គោលដៅ ជាលទ្ធផលគ្រូបង្រៀនប្រមាណជាង ៩៧ភាគរយបានដឹកនាំសិស្សចូលបណ្ណាល័យយ៉ាងទៀងទាត់ ។

សូមជម្រាបថា អង្គការរូមធូរីដកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងគុណភាពអំណានដល់លោកគ្រូអ្នកគ្រូនៅសាលារៀនគោលដៅនីមួយៗ មានរយៈពេល ៣ឆ្នាំជាប់ៗគ្នា ។ នាយក កម្មវិធីអំណាននៃអង្គការរូមធូរីដកម្ពុជា រំពឹងថា ស្ថានភាពខ្ចីសងសៀវភៅរបស់សិស្សនឹងបន្តកើនឡើងគួរឱ្យកត់សម្គាល់នឹងឈានទៅដល់អត្រាកំណើនខ្ចីសងដូចមុនការរីករាលដាលជំងឺកូវីដ-១៩ ។ សកម្មភាពខ្ចីសងសៀវភៅរបស់សិស្សកាន់តែច្រើនជាសញ្ញាវិជ្ជមានមួយបញ្ជាក់ថា សិស្សចាប់ផ្តើមស្រឡាញ់អំណាន ពង្រឹងគុណភាពអប់រំតាមរយៈអំណាន ព្រមទាំងបង្កើតទម្លាប់អានពេញមួយជីវិត ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...