អាហារូបករណ៍ សិក្សានៅ អូស្រ្តាលី Australia Award សម្រាប់ឆ្នាំសិក្សា 2022-2023 ចាប់បើកទទួលពាក្យហើយ

អាហារូបករណ៍៖ កម្មវិធីអាហារូបករណ៍ប្រទេសអូស្រ្តាលី Australia Awards Scholarships សម្រាប់ការសិក្សាថ្នាក់បណ្ឌិត ចាប់ផ្ដើមបើកទទួលពាក្យពីថ្ងៃនេះរហូតដល់ថ្ងៃទី30 ខែមេសា ឆ្នាំ2021។

អត្ថប្រយោជន៍ដែលបេក្ខជនទទួលបាន អាហារូបករណ៍ផ្តល់ប្រាក់ឧបត្ថម្ភថ្លៃសិក្សាពេញលេញ
ថ្លៃធ្វើដំណើរត្រឡប់មកវិញតាមផ្លូវអាកាសប្រាក់ឧបត្ថម្ភស្នាក់នៅ សៀវភៅសិក្សា សម្ភារៈសិក្សា និង
ប្រាក់ឧបត្ថម្ភដល់ការរស់នៅ។

លក្ខខណ្ឌទទួលបានអាហារូបករណ៍ បេក្ខជននឹងត្រូវចុះកិច្ចសន្យាជាមួយសហព័ន្ធអូស្រ្តាលីដែលប្រកាសថាខ្លួននឹងគោរពតាមលក្ខខណ្ឌអាហារូបករណ៍។ និស្សិតដែលទទួលបានអាហារូបករណ៍នឹងតម្រូវឱ្យចាកចេញពីប្រទេសអូស្ត្រាលី ឬត្រឡប់មកប្រទេសកំណើតខ្លួនវិញ យ៉ាងតិចពីរឆ្នាំបន្ទាប់ពីបញ្ចប់ការសិក្សា។

សូមបញ្ជាក់ថា កម្មវិធីអាហារូបករណ៍ Australia Award ជាអាហារូបករណ៍ដែលគ្រប់គ្រងដោយនាយកដ្ឋានកិច្ចការបរទេសនិងពាណិជ្ជកម្មនៃប្រទេសអូស្ត្រាលី។ គោលបំណងអាហារូបករណ៍នេះ បង្កើតឡើងចូលរួមចំណែកជួយអភិវឌ្ឍធនធានមនុស្សនៅបណ្តាប្រទេសជាដៃគូរស្របតាមកិច្ចព្រមព្រៀងទ្វេភាគីនិងក្នុងតំបន់។

អាហារូបករណ៍ប្រទេសអូស្ត្រាលីនេះ ផ្តល់ឱកាសដល់ប្រជាជន និងនិស្សិតមកពីប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសបណ្តាប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីអនុវត្តការសិក្សាថ្នាក់បរិញ្ញាបត្រ ឬថ្នាក់ក្រោយឧត្តមសិក្សា ពេញម៉ោងនៅសាកលវិទ្យាល័យអូស្រ្តាលី ក៏ដូចជាស្ថាប័នបច្ចេកទេសនិងអប់រំបន្ថែម (TAFE) ។

ឱកាសសិក្សានិងស្រាវជ្រាវ ដែលផ្តល់ដោយអាហារូបករណ៍អូស្រ្តាលី ផ្តល់ការអភិវឌ្ឍជំនាញនិងចំណេះដឹងរបស់បុគ្គលដើម្បីជំរុញការផ្លាស់ប្តូរនិងចូលរួមចំណែកក្នុងការអភិវឌ្ឍនៅក្នុងប្រទេសរបស់ខ្លួន។
សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យស្នើ សូមចូលទៅកាន់គេហទំព័រផ្លូវការ https://www.dfat.gov.au/people-to-people/australia-awards/Pages/australia-awards-scholarships ។


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អម្រឹត ចុះអនុស្សរណៈគាំទ្រពិព័រណ៍សៀវភៅ ក្នុងទិវាជាតិអំណាន រយៈពេល៣ឆ្នាំ ដើម្បីលើកកម្ពស់វប្បធម៌ នៃការអាននៅកម្ពុជា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីគាំទ្រការរៀបចំពិព័រណ៍សៀវភៅ ក្នុងឱកាសអបអរសាទរទិវាជាតិអំណាន
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

បេក្ខជនជាប់ការប្រឡងគ្រូកិច្ចព្រមព្រៀងប្តេជ្ញាធ្វើជាគ្រូបង្រៀនដ៏ល្អ ជួយ​សិស្សឱ្យ​ក្លាយ​ជាពលរដ្ឋល្អនៅក្នុងសង្គម

ក្រោយការប្រកាសលទ្ធផលប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតមធ្យមសិក្សា ផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា២០២៦-២០២៧ បេក្ខជនប្រឡងជាប់ទាំងអស់ បានមកបង្ហាញខ្លួន…
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

មិនគួរឱ្យជឿ ! យុវជនអាមេរិកមានសញ្ញាបត្របណ្ឌិត ដាក់ពាក្យរកការងារជាង ២៣០០ កន្លែង តែនៅតែគ្មានការងារធ្វើ

យុវជនអាមេរិកម្នាក់ ដែលមានសញ្ញាបត្របណ្ឌិតផ្នែកវិស្វកម្មគីមីពីសាកលវិទ្យាល័យ Princeton សហរដ្ឋអាមេរិកនិងមានស្នាដៃស្រាវជ្រាវត្រូវបានគណៈកម្មាធិការរង្វាន់ណូបែល
ចំណេះជីវិត, ព្រឹត្តិការណ៍

ភេសជ្ជៈ ៤ ប្រភេទដែលគួរកាត់បន្ថយ ឬចៀសវាង ដើម្បីការពារសុខភាពខួរក្បាល

ការជ្រើសរើសភេសជ្ជៈប្រចាំថ្ងៃមិនត្រឹមតែជះឥទ្ធិពលដល់ទម្ងន់ និងសុខភាពរាងកាយទូទៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ដើរតួនាទីយ៉ាងសំខាន់ចំពោះមុខងារខួរក្បាលផងដែរ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឱកាសអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ពីកម្មវិធី YSEALI Professional Exchange នៅអាមេរិក

ជាឱកាសដ៏ល្អមួយសម្រាប់អតីតនិស្សិត អ្នកជំនាញវ័យក្មេង និងសាធារណជនកម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ តាមរយៈកម្មវិធី YSEALI Professional Exchange
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

វិទ្យាល័យនេតយ៉ង់ បង្កើតសាលារៀនជំនាន់ថ្មីដំបូងគេនៅបាត់ដំបង ក្រោយកម្មវិធីទទួលបានការគាំទ្រពីអាណាព្យាបាល

បាត់ដំបង៖ វិទ្យាល័យនេតយ៉ង់ ត្រៀមដាក់ឱ្យដំណើរការកម្មវិធី «សាលារៀនជំនាន់ថ្មី» ជាលើកដំបូងក្នុងឆ្នាំសិក្សា ២០២៦-២០២៧ ដោយបើកចំនួន១០ថ្នាក់
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវសិស្សថ្នាក់ទី១១ មកពីខេត្តត្បូងឃ្មុំ ពោធិ៍សាត់ និងបាត់ដំបង ដណ្តើមបានជ័យលាភីឆ្នើមក្នុងកម្មវិធី «អាជីវកម្មខ្ញុំ» ឆ្នាំ២០២៦

បេក្ខជនជាសិស្សថ្នាក់ទី១១ ចំនួន ៣ក្រុម មកពីខេត្តត្បូងឃ្មុំ ពោធិ៍សាត់ និងបាត់ដំបង ទទួលបានជ័យលាភីឆ្នើមក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែង
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្មវិធីប្រកួតប្រជែងគណិតវិទ្យា និងអំណានថ្នាក់ដំបូង នៅបាត់ដំបង បេក្ខជន ១៧នាក់ ដណ្តើមបាននិទ្ទេស A

កុមារា និងកុមារីចំនួន ១៧នាក់ទទួលបាននិទ្ទេស A ក្នុងកម្មវិធីប្រកួតប្រជែងគណិតវិទ្យា និងអំណានថ្នាក់ដំបូង ដែលរៀបចំដោយ វេទិកានិងពិព័រណ៍អប់រំកម្ពុជា

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon