អាហារូបករណ៍៖ កម្មវិធីអាហារូបករណ៍ប្រទេសអូស្រ្តាលី Australia Awards Scholarships សម្រាប់ការសិក្សាថ្នាក់បណ្ឌិត ចាប់ផ្ដើមបើកទទួលពាក្យពីថ្ងៃនេះរហូតដល់ថ្ងៃទី30 ខែមេសា ឆ្នាំ2021។
អត្ថប្រយោជន៍ដែលបេក្ខជនទទួលបាន អាហារូបករណ៍ផ្តល់ប្រាក់ឧបត្ថម្ភថ្លៃសិក្សាពេញលេញ
ថ្លៃធ្វើដំណើរត្រឡប់មកវិញតាមផ្លូវអាកាសប្រាក់ឧបត្ថម្ភស្នាក់នៅ សៀវភៅសិក្សា សម្ភារៈសិក្សា និង
ប្រាក់ឧបត្ថម្ភដល់ការរស់នៅ។
លក្ខខណ្ឌទទួលបានអាហារូបករណ៍ បេក្ខជននឹងត្រូវចុះកិច្ចសន្យាជាមួយសហព័ន្ធអូស្រ្តាលីដែលប្រកាសថាខ្លួននឹងគោរពតាមលក្ខខណ្ឌអាហារូបករណ៍។ និស្សិតដែលទទួលបានអាហារូបករណ៍នឹងតម្រូវឱ្យចាកចេញពីប្រទេសអូស្ត្រាលី ឬត្រឡប់មកប្រទេសកំណើតខ្លួនវិញ យ៉ាងតិចពីរឆ្នាំបន្ទាប់ពីបញ្ចប់ការសិក្សា។
សូមបញ្ជាក់ថា កម្មវិធីអាហារូបករណ៍ Australia Award ជាអាហារូបករណ៍ដែលគ្រប់គ្រងដោយនាយកដ្ឋានកិច្ចការបរទេសនិងពាណិជ្ជកម្មនៃប្រទេសអូស្ត្រាលី។ គោលបំណងអាហារូបករណ៍នេះ បង្កើតឡើងចូលរួមចំណែកជួយអភិវឌ្ឍធនធានមនុស្សនៅបណ្តាប្រទេសជាដៃគូរស្របតាមកិច្ចព្រមព្រៀងទ្វេភាគីនិងក្នុងតំបន់។
អាហារូបករណ៍ប្រទេសអូស្ត្រាលីនេះ ផ្តល់ឱកាសដល់ប្រជាជន និងនិស្សិតមកពីប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសបណ្តាប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីអនុវត្តការសិក្សាថ្នាក់បរិញ្ញាបត្រ ឬថ្នាក់ក្រោយឧត្តមសិក្សា ពេញម៉ោងនៅសាកលវិទ្យាល័យអូស្រ្តាលី ក៏ដូចជាស្ថាប័នបច្ចេកទេសនិងអប់រំបន្ថែម (TAFE) ។
ឱកាសសិក្សានិងស្រាវជ្រាវ ដែលផ្តល់ដោយអាហារូបករណ៍អូស្រ្តាលី ផ្តល់ការអភិវឌ្ឍជំនាញនិងចំណេះដឹងរបស់បុគ្គលដើម្បីជំរុញការផ្លាស់ប្តូរនិងចូលរួមចំណែកក្នុងការអភិវឌ្ឍនៅក្នុងប្រទេសរបស់ខ្លួន។
សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យស្នើ សូមចូលទៅកាន់គេហទំព័រផ្លូវការ https://www.dfat.gov.au/people-to-people/australia-awards/Pages/australia-awards-scholarships ។
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ពីកុមារីខ្មែរម្នាក់ដែលត្រូវភៀសខ្លួនចេញពីកម្ពុជាក្នុងវ័យត្រឹមតែ ១១ឆ្នាំ និងមកដល់សហរដ្ឋអាមេរិកដោយមិនចេះសូម្បីតែពាក្យអង់គ្លេស
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ក្រសួងអប់រំ យុវជន និងកីឡា បានអនុម័តដាក់ឱ្យប្រើប្រាស់ សៀវភៅណែនាំប្រតិបត្តិស្ដីពីការបង្រៀនសម្របតាមសមត្ថភាពសិស្ស (PTOM)
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍កិច្ចពិភាក្សាតុមូល ស្តីពីសំឡេងយុវជនដើម្បីសន្តិសុខទឹក រៀបចំដោយយុវជនអ្នកដឹកនាំកម្ពុជា (Cambodia Young Leader) និងអង្គការ WaterAid Cambodia
ចំណេះជីវិត, ព្រឹត្តិការណ៍មនុស្សជាច្រើនតែងយល់ថា ការហាត់ប្រាណដើម្បីទទួលបានសុខភាពល្អ ទាមទារឱ្យមានការបញ្ចេញកម្លាំងខ្លាំង រត់ឱ្យអស់ល្បឿន ឬធ្វើលំហាត់ប្រាណរហូត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ការរីកចម្រើនរបស់សិស្សកម្ពុជាតាមរយៈលទ្ធផល PISA-2025 មិនត្រឹមតែជាតួលេខប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាងបង្ហាញថា ប្រព័ន្ធអប់រំកម្ពុជា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គុណភាពគ្រូ គឺជាបេះដូងនៃការធ្វើកំណែទម្រង់វិស័យអប់រំ។
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើមតាមរយៈលទ្ធផលបាក់ឌុបកាលពីពេលកន្លងទៅ បង្ហាញឱ្យឃើញថា សិស្សានុសិស្សនៅតាមបណ្ដាខេត្តពិតជាមានសមត្ថភាពលេចធ្លោមិនចាញ់សិស្សនៅទីក្រុងឡើយ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍កម្មវិធីស្បៀងអាហារពិភពលោក (WFP) កំពុងបន្តគាំទ្រកម្មវិធីអាហារសាលាដល់កុមារជាង ១,៨០០នាក់
ចំណេះជីវិត, ព្រឹត្តិការណ៍នៅក្នុងយុគសម័យឌីជីថលដែលព័ត៌មានហូរហៀរ និងសម្ពាធសង្គមរុញច្រានឱ្យមនុស្សម្នាក់ៗខិតខំ «ធ្វើអ្វីៗគ្រប់យ៉ាង» មនុស្សជាច្រើនកំពុងធ្លាក់ចូលទៅក្នុងអន្ទាក់នៃភាពនឿយហត់រ៉ាំរ៉ៃ (Burnout)