ភរិយាប្រធានធិបតី អាមេរិកអ្នកស្រី Jill Biden ជាស្ត្រីមានប្រវត្តិសិក្សានិងការងារមិនធម្មតា

បរទេស៖ អ្នកស្រី Jill Biden ភរិយារបស់លោកប្រធានាធិបតីអាមេរិក Joe Biden ត្រូវបានសេតវិមានចាត់ទុកជាស្ត្រីទីមួយរបស់អាមេរិក (First Lady) ដែលមានប្រវត្តិសិក្សានិងការងារមិនធម្មតា។ អ្នកស្រីក៏ធ្លាប់មានឈ្មោះជាស្ត្រីទីពីររបស់អាមេរិកក្នុងអាណត្តិដែលលោក Joe Biden នៅជាអនុប្រធានាធិបតីនៅឆ្នាំ 2009 ដល់ឆ្នាំ 2017។ ក្នុងពេលស្វាមីបំពេញការងារជាអនុប្រធានាធិបតី អ្នកស្រី Jill Biden បានធ្វើកិច្ចការសំខាន់ៗជាច្រើនជួយជ្រោមជ្រែងស្វាមី។ ជាក់ស្តែងអ្នកស្រី Jill បានថ្លែងសុន្ទរកថាលើកតម្កើងចរិតនិងសមត្ថភាពរបស់លោក Joe ដើម្បីជួយស្តារប្រទេសដែលកំពុងប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណា ព្រមទាំងវិបត្តិនយោបាយអាមេរិកកន្លងទៅ។

អ្នកស្រី Jill Biden មានឈ្មោះដើមហៅថា Jill Tracy Jacobs Biden កើតនៅថ្ងៃទី03 ខែមិថុនា ឆ្នាំ1951 នៅរដ្ឋ New Jersey ។ អ្នកស្រីមានឪពុកឈ្មោះ Donald Carl Jacobs និងម្តាយឈ្មោះ Bonny Jean Godfrey Jacobs ជាកូនច្បងក្នុងចំណោមបងប្អូនទាំងប្រាំនាក់ ។ អ្នកស្រីធំធាត់ឡើងនៅ Pennsylvania ហើយបានបញ្ចប់ការសិក្សាពីវិទ្យាល័យ Upper Moreland នៅឆ្នាំ1969 និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រខាងផ្នែកអក្សរសាស្រ្តអង់គ្លេសនៅឆ្នាំ1975 ។

ក្រោយបញ្ចប់ការសិក្សាបានមួយឆ្នាំ អ្នកស្រី Jill ចាប់ផ្ដើមធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសនៅវិទ្យាល័យ St. Mark’s High School នៃរដ្ឋ Wilmington ។ ក្រោយមកគាត់ក៏ក្លាយជាអ្នកជំនាញផ្នែកអំណានវិទ្យាល័យ Claymont ស្របពេលដែលគាត់បន្តការសិក្សាថ្នាក់អនុបណ្ខិតខាងផ្នែកអំណានពីសាកលវិទ្យាល័យ West Chester នៅឆ្នាំ1981។

បណ្ឌិត Jill Biden
បណ្ឌិត Jill Biden ចាប់ដៃជាមួយសមាជិកកងកំលាំងប្រដាប់អាវុធនៅក្នុងព្រឹត្តិការណ៍ជួបជុំកងទ័ព។ រូបភាព : សេតវិមាន

អ្នកស្រី Jill បានជួបសមាជិកព្រឹទ្ធសភាអាមេរិក Joe Biden ដំបូងនៅឆ្នាំ 1975 ហើយក៏រៀបការ។ រយៈពេលពីរឆ្នាំចំណងដៃអាពាហ៍ពិពាហ៍អ្នកទាំងពីរបានកូនស្រីឈ្មោះ Ashley នៅឆ្នាំ1981 ។ មុនពេលរៀបការជាមួយនឹងលោក Joe Biden អ្នកស្រីធ្លាប់រៀបការម្តងរួចហើយជាមួយអតីតកីឡាករបាល់ទាត់របស់អាមេរិក Bill Stevenson ប៉ុន្តែបានចែកផ្លូវគ្នា។ រឿងរ៉ាវស្នេហានេះ អ្នកស្រី Jill បានស្គាល់លោក Joe តាមរយៈប្អូនប្រុស (ក្រោយពេលបីឆ្នាំ) បន្ទាប់ពីលោក Joe បានបាត់បង់ជីវិតប្រពន្ធនិងកូនស្រីរបស់គាត់នៅក្នុងឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយកាលពីឆ្នាំ1972 ។

អ្នកស្រី Jill Biden បានគ្រូបង្រៀនភាសាអង់គ្លេសនៅមន្ទីរពេទ្យចិត្តសាស្ត្រ Rockford Center ខណៈពេលដែលគាត់កំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសិល្បៈភាសាអង់គ្លេសពីសាកលវិទ្យាល័យ Villanova ។ ក្នុងឆ្នាំ 1993 អ្នកស្រីបានបម្រើការងារមហាវិទ្យាល័យ Delaware Technical Community College និងបញ្ចប់ការសិក្សាបណ្ឌិតផ្នែកវិទ្យាសាស្ត្រអប់រំ និងភាពជាអ្នកដឹកនាំ (Ed.D.) នៅសាកលវិទ្យាល័យ Delaware នេះតែម្តង។

បណ្ឌិត Jill Biden នៅតែបន្តកិច្ចការមួយចំនួនក្នុងមានជាភរិយារបស់ប្រធានាធិបតីអាមេរិក។ ទន្ទឹមគ្នានេះអ្នកស្រី បន្តការងារលើកកម្ពស់គុណភាពអប់រំកម្រិតមហាវិទ្យាល័យ ធ្វើការងារតស៊ូមតិសម្រាប់គ្រួសារយោធា និងលើកកម្ពស់ការយល់ដឹងពីបញ្ហាមហារីកសុដនទៅក្មេងស្រី និងស្រ្តីជុំវិញពិភពលោកថែមទៀតផងដែរ។ ស្ត្រីដែលមានសញ្ញាបត្រអនុបណ្ឌិតចំនួនពីរ និងសញ្ញាបត្របណ្ឌិតវិទ្យាសាស្ត្រអប់រំរូបនេះ នៅតែបន្តធ្វើជាសាស្ត្រាចារ្យផ្នែកសំណេរនៅមហាវិទ្យាល័យ Northern Virginia Community College រហូតមកដល់សព្វថ្ងៃ។ ក្នុងនាមជាអ្នកអប់រំ បណ្ឌិត Jill Biden បានបង្ហើរពាក្យផ្ទាល់មួយឃ្លាថា

“Teaching isn’t just what I do, it’s who I am.”៕

– អ្នកស្រី Jill Biden


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សាលារៀនប្រមាណ ២០០ មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា៦ម៉ោង ខណៈរដ្ឋាភិបាលគ្រោងពង្រីកទូទាំងប្រទេស

សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រត់ដើម្បីភាពយូរអង្វែង និងសុខុមាលភាពគ្រប់ជំនាន់ ៖ មេនូឡាយហ្វ៍ បន្តគាំទ្រយ៉ាងមុតមាំដល់ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត លើកទី៣១

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជា-កូរ៉េ បិទបញ្ចប់គម្រោងអប់រំ ICT រយៈពេល ៦ឆ្នាំ ក្រោមជំនួយ KOICA

គម្រោង​សហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមសិក្សា…
ចំណេះជីវិត, ព្រឹត្តិការណ៍

គន្លឹះ ៥ យកឈ្នះភាពខ្ជិល និងកសាងវិន័យលើខ្លួនឯង

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០កន្លែង នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

នាយករដ្ឋមន្ត្រី រំពឹងថា ឆ្នាំ២០២៧ សាលារៀនទូទាំងប្រទេស នឹងគ្មានសិស្សប្រើប្រាស់ទូរស័ព្ទដៃក្នុងថ្នាក់រៀនដោយគ្មានការអនុញ្ញាតពីគ្រូបង្រៀន

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

បេក្ខជនជាប់បម្រុងគ្រូកិច្ចព្រមព្រៀងការងារកម្រិតវិទ្យាល័យជាង ១ពាន់នាក់ ចូលរួមចាប់ប៉ុស្តិ៍ការងារ, ក្រសួងផ្តល់​ “ឱកាសទីពីរ” សម្រាប់បេក្ខជនមិនទទួលបានប៉ុស្តិ៍ ទៅកម្រិតអនុវិទ្យាល័យ

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ​ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ ១ ៧៦៤នាក់
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទោះបីបច្ចេកវិទ្យាឌីជីថលជឿនលឿន ក៏មិនត្រូវបោះបង់ការអានសៀវភៅក្រដាសឡើយ

ទោះបីជាការបង្រៀនតាមប្រព័ន្ធឌីជីថលមានភាពទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអាន និងការរៀនសូត្រតាមរយៈសៀវភៅនោះឡើយ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សំណងសមូហភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហម  ដាក់ឱ្យប្រើប្រាស់នៅខេត្តកំពត

សំណងសមូហភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហម បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងបរិវេណវត្តភ្នំឆ្មា

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon