៥ វិធី ដែលម្ដាយឪពុកអាចជួយឱ្យកូនក្លាយជាមនុស្សឯករាជ្យ

ការបណ្ដុះស្មារតីឯករាជ្យសម្រាប់កុមារ គឺជាកាតព្វកិច្ចរបស់ម្ដាយឳពុកគ្រប់រូប។ ស្មារតីនេះ គឺជាអំណោយដ៏មានតម្លៃ ដែលជួយឱ្យកុមារអាចអភិវឌ្ឍសមត្ថភាពបំណិនជីវិត ជំរុញការលូតលាស់បានល្អ និងក្លាយជាធនធានដ៏មានសក្តានុពលសម្រាប់សង្គម។ យោងតាម AWARENESS ACT បានបង្ហាញពីវិធីសាស្ត្រចិញ្ចឹមបីបាច់កូនចំនួន ៥ដែលអាចរួមចំណែកធ្វើឱ្យកុមារក្លាយជាបុគ្គលឯករាជ្យ។

. លើកទឹកចិត្តឱ្យហ៊ានសម្រេចចិត្ត និងដោះស្រាយបញ្ហា ៖ សមត្ថភាពក្នុងការសម្រេចចិត្ត និងដោះស្រាយបញ្ហាដោយស្វ័យភាព គឺជាមូលដ្ឋានគ្រឹះចម្បងក្នុងការបណ្ដុះឯករាជ្យភាព។ ម្ដាយឪពុកអាចលើកទឹកចិត្តឱ្យកូនៗហ្វឹកហាត់ដោះស្រាយបញ្ហា និងសម្រេចចិត្តជ្រើសរើសអ្វីដែលគេចង់បាន ដែលស្របទៅតាមវ័យរបស់ពួកគេ។ ទន្ទឹមនឹងនេះ ម្ដាយឪពុកអាចដើរតួជាអ្នកណែនាំ និងគាំទ្រនៅពេលចាំបាច់ ជាជាងជួយដោះស្រាយឱ្យពួកគេភ្លាមៗ ។ ការអនុវត្តវិធីសាស្ត្រនេះ នឹងផ្ដល់លទ្ធភាពឱ្យកុមារអភិវឌ្ឍជំនាញគិតបែបត្រិះរិះ អភិវឌ្ឍបញ្ញាស្មារតី និងមសនភាពជឿជាក់ក្នុងការប្រឈមមុខនឹងបញ្ហា។

. ជំរុញឱ្យហ្វឹកហាត់ទទួលខុសត្រូវ ៖ ការបណ្ដុះស្មារតីទទួលសុខត្រូវសម្រាប់កុមារ មានសារៈសំខាន់ខ្លាំងក្នុងការលើកកម្ពស់ឯករាជ្យភាពរបស់ពួកគេ។ ម្ដាយឪពុកអាចផ្ដល់កិច្ចការណាមួយ ដែលគិតថាសមស្របទៅនឹងវ័យរបស់គេឱ្យគេធ្វើ ដើម្បីហ្វឹកហាត់មានភាពជាម្ចាស់ការលើកការងារ និងបង្កើនស្មារតីទទួលខុសត្រូវ។ ការអនុវត្តវិធីសាស្ត្រនេះ ជួយឱ្យកូនលោកអ្នកយល់ពីសារៈសំខាន់នៃការចូលរួមចំណែកបំពេញការងារក្នុងគ្រួសារ និងធ្វើឱ្យពួកគេចេះពឹងផ្អែកខ្លួនឯង។ ការផ្ដល់ឱកាសឱ្យកុមារទទួលបានបទពិសោធន៍ពីលទ្ធផល នៃសកម្មភាពរបស់គេ ទាំងវិជ្ជមាន និងអវិជ្ជមាន គឺជាកត្តាសំខាន់ក្នុងការបង្រៀនពួកគេឱ្យចេះទទួលខុសត្រូវ និងធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង។

. បណ្ដុះផ្នត់គំនិតអភិវឌ្ឍខ្លួន ៖ ផ្នត់គំនិតអភិវឌ្ឍខ្លួន (Growth Mindset) គឺជាស្មារតីមួយ ដែលជឿថា សមត្ថភាព និងភាពវៃឆ្លាត គឺអាចអភិវឌ្ឍបានតាមរយៈការខំប្រឹងប្រែង ភាពអត់ធ្មត់ ការអនុវត្ត និងការរៀនសូត្រអំពីកំហុសជាប្រចាំ។ ម្ដាយឪពុក អាចបណ្ដុះផ្នត់គំនិតអភិវឌ្ឍខ្លួនដល់កូនៗ តាមរយៈការបង្ហាញពីតម្លៃនៃការប្រឹងប្រែង ភាពអត់ធ្មត់ និងការតស៊ូ រហូតទាល់តែសម្រេចបានលទ្ធផលអ្វីមួយ ។ ផ្នត់គំនិតនេះផ្តល់អំណាច និងថាមពលដល់កុមារឱ្យមានគំនិតផ្ដួចផ្ដើម ចេះកំណត់គោលដៅ និងហ៊ានដេញចាប់ក្ដីស្រមៃផ្ទាល់ខ្លួនឯង។

៤. ការផ្ដល់សេរីភាព និងព្រំដែននៃសេរីភាព ៖ ការកំណត់តុល្យភាពរវាងការផ្ដល់សេរីភាព​ សិទ្ធិផ្ទាល់ខ្លួន និងព្រំដែននៃសេរីភាពសម្រាប់កុមារ គឺពិតជាសំខាន់ណាស់ សម្រាប់ការបណ្ដុះស្មារតីឯករាជ្យភាព។ ការបង្កើតព្រំដែនសេរីភាពច្បាស់លាស់ និងមានហេតុផល ធ្វើឱ្យកុមារទទួលបាននូវអារម្មណ៍សុវត្ថិភាព និងយល់ថា គ្រួសារមានរចនាសម្ព័ន្ធត្រឹមត្រូវ។ យ៉ាងណាមិញ នៅក្នុងព្រំដែននោះ ម្ដាយឪពុកក៏គួរផ្ដល់នូវសេរីភាពក្នុងស្វែងយល់នូវអ្វីថ្មីៗ ការជ្រើសរើស និងការសម្រេចចិត្ត។ វិធីសាស្ត្រនេះ អាចធ្វើឱ្យកុមារដឹងពីដែនកំណត់សកម្មភាពរបស់ខ្លួន ព្រមទាំងធ្វើឱ្យពួកគេយល់ដឹងបន្ថែមពីការអភិវឌ្ឍស្មារតីស្វ័យភាព និងការគ្រប់គ្រងខ្លួនឯង។

៥. បង្កើតទំនាក់ទំនងបើកចំហ ៖ កុមារឯករាជ្យជាទូទៅពូកែទំនាក់ទំនង និងមានភាពឆ្លាតវៃផ្នែកអារម្មណ៍ ដែលធ្វើឱ្យពួកគេអាចបង្ហាញនូវតម្រូវការ គំនិត និងអារម្មណ៍បានល្អ។ ម្ដាយឪពុកអាចបណ្ដុះជំនាញនេះ ដោយបង្កើតបរិយាកាសក្នុងការប្រាស្រ័យទាក់ទងមួយ ដែលបើកចំហអារម្មណ៍សម្រាប់កុមារ និងធ្វើឱ្យពួកគេមានអារម្មណ៍ផាសុកភាពក្នុងការចែករំលែកគំនិត និងកង្វល់របស់ខ្លួន ដោយមិនភ័យខ្លាចការវិនិច្ឆ័យ ឬរិះគន់។ ការបង្ហាញអារម្មណ៍យល់ចិត្ត ការស្ដាប់ដោយយកចិត្តទុកដាក់ និងធ្វើឱ្យកូនទទួលអារម្មណ៍ផាសុកភាព ជាផ្នែកមួយដែលជួយឱ្យកូនអភិវឌ្ឍភាពឆ្លាតវៃផ្នែកអារម្មណ៍ ដែលជាមូលហេតុចម្បងធ្វើ​ឱ្យពួកគេងាយស្រួលបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី