តើសិស្សានុសិស្សគួរសម្រេចចិត្តជ្រើសរើសជំនាញតាមចិត្តខ្លួនឯង ឬតាមគ្រួសារ? ក្រោយប្រឡងបាក់ឌុបរួច

ក្រោយ​បញ្ចប់ថ្នាក់វិទ្យាល័យ​ ការជ្រើសរើស​ជំនាញ អាចជារឿងពិបាកមួយ​សម្រាប់​សិស្សានុសិស្ស។ កន្លងទៅមានយុវជនខ្លះសម្រេចចិត្តជ្រើសរើស​ជំនាញដែលខ្លួនស្រឡាញ់ ប៉ុន្តែមានយុវជនខ្លះទៀត បែរជាសម្រេចចិត្តជ្រើសរើសជំនាញ​សិក្សាតាម​មិត្តភក្តិ ឬតាមឪពុកម្តាយរៀបចំទៅវិញ។ ដូច្នេះ តើការជ្រើសរើសជំនាញសិក្សាតាមចិត្តខ្លួនឯង ឬតាម​បំណង​អាណាព្យាបាល មួយណាជាជម្រើស​ដ៏ល្អ?

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា សម្រាប់ការជ្រើសរើសជំនាញសិក្សាបន្តនៅថ្នាក់មហាវិទ្យាល័យ សិស្សានុសិស្សគួរសម្រេចចិត្តជ្រើសរើសជំនាញដែលស្របតាមឧបនិស្ស័យខ្លួនឯង ដោយ​មានន័យថា ស្របតាមចំណង់ចំណូលចិត្ត និងទេពកោសល្យរបស់ខ្លួន។

លោកបណ្ឌិត យង់ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា 

បើតាមអគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បន្ថែមថា ពលរដ្ឋទាំងអស់ យុវជនទាំងអស់ទោះរៀនមុខជំនាញអ្វីក៏សំខាន់ដែរ ឱ្យតែស្របតាមឧបនិស្ស័យរបស់ខ្លួន ស្របនឹងសមត្ថភាពរបស់ខ្លួន ហើយប្រឹងរៀនឱ្យពូកែ នោះសង្គមមិនអាចបោះបង់អ្នកចេះទេ ហើយការងារនឹងរត់មករកមនុស្សដែលពូកែ។

“ការសិក្សារៀនសូត្រ ទៅលើមុខវិជ្ជានីមួយៗ ចាំបាច់ត្រូវរៀនឱ្យប្រាកដប្រជា រៀនឱ្យខ្លាំង មិនមែនរៀនឱ្យតែរួចខ្លួន យកតែសញ្ញាបត្រឱ្យតែចប់ឆ្នាំ នោះហើយជារឿងដែលខាតបង់”

លោកបណ្ឌិត យង់ ពៅ បន្ថែមថា ការជ្រើសរើសជំនាញសិក្សា ត្បិតតែត្រូវការតម្រង់ទិសពីអ្នកមានបទពិសោធន៍ ដូចជាគ្រួសារ ឪពុកម្ដាយ និងគ្រូបង្រៀន ប៉ុន្តែក៏​ត្រូវ​ការតម្រង់ទិសទាំងអស់នោះ ត្រូវតែស្របតាមឧបនិស្ស័យ និងសំណង់ចំណូលចិត្ត និងសមត្ថភាពរបស់មនុស្សម្នាក់ៗ។ លោកបណ្ឌិតលើកទឹកចិត្តសិស្សនុសិស្ស ត្រូវរៀននូវជំនាញដែលខ្លួនចង់រៀន រៀនឱ្យពូកែបំផុត មិនថាអ្នកណានិយាយអំពីជំនាញដូចម្ដេចក្តី ព្រោះពេលយើងពូកែ បើមិនមានការងារធ្វើ ក៏យើងអាចបង្កើតការងារធ្វើដោយខ្លួនឯងបានដែរ។

លោក ភាព សុភ័ក អតីតសិស្សនិទ្ទេស A និងជាអ្នកសរសេរសៀវភៅ និងផលិតមាតិកា

សម្រាប់ លោក ភាព សុភ័ក អនុបណ្ឌិតភាសាអង់គ្លេស និងជាអតីតសិស្សនិទ្ទេស A លើកឡើងថា សម្រាប់ការជ្រើសរើសជំនាញ សិស្សានុសិស្សត្រូវរៀនស្វែងយល់ពីខ្លួនឯងថា ស្រឡាញ់ជំនាញអ្វី ហើយចង់ធ្វើការបែបណា? បើតាមលោក សុភ័ក សិស្សានុសិស្សមិនត្រឹមតែគិតអំពីជំនាញដែលខ្លួនចង់រៀនប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតទៅដល់ការងារដែលខ្លួនចង់ធ្វើ មានន័យថា ក្រោយរៀនជំនាញចប់ ការអនុវត្តការងារជាក់ស្ដែងបែបណា។

ប៉ុន្តែបើករណីឪពុកម្ដាយរៀបចំឱ្យ​រៀនជំនាញណាមួយ ប៉ុន្តែខ្លួនមិនស្រឡាញ់​ បើតាម​លោក ភាព សុភ័ក ករណីនេះ យើងជាកូនត្រូវតែក្លាហានហ៊ានបើកចិត្តក្នុងការនិយាយប្រាប់ទៅឪពុកម្ដាយ ហើយឪពុកម្ដាយគួរតែស្ដាប់កូន នៅពេលកូនលើកហេតុផលសមស្រប។ ការធ្វើបែបនេះ ដើម្បីកុំឱ្យខាតពេលវេលា និងថវិកាឱ្យកូនរៀនជំនាញដែលមិនបានពេញចិត្ត៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]