ភ្នំពេញ – សិស្សម្នាក់ៗតែងតែមានវិធីសាស្រ្តរៀនខុសៗគ្នា ដើម្បីទទួលបានជោគជ័យនៅក្នុងការសិក្សា ។ ជាការកត់សម្គាល់ សិស្សដែលទទួលជោគជ័យនៅក្នុងការសិក្សាភាគច្រើន គឺមកពីកត្តាជីវសាស្ត្រ ឬបរិយាកាសជុំវិញខ្លួនគេ និងម្យ៉ាងទៀត គេចេះកំណត់គោលដៅសិក្សា និងចេះស្រាវជ្រាវ ។ ខាងក្រោមនេះ ជាវិធីសាស្រ្ត៥ចំណុច អាចជួយឱ្យសិស្សរៀនពូកែ ។

ទី១. ចេះប្រើយុទ្ធសាស្រ្តសិក្សាសម្បូណ៌បែប៖ សិស្សត្រូវចេះយុទ្ធសាស្ត្ររៀនសូត្រទូទៅផង និងត្រូវរិះរកយុទ្ធសាស្ត្ររៀនតាមមុខវិជ្ជានីមួយៗទៀតផង ដូចជា សង្ខេបមេរៀន ការគូសផែនទីគំនិត និងគូសក្រាហ្វជាដើម ។ ទន្ទឹមនឹងនេះ សិស្សត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថល អេបឌីជីថល ដើម្បីជួយសម្រួលដល់ការសិក្សា ។

ទី២. មានចំណេះដឹងស្វ័យគ្រប់គ្រង៖ សិស្សត្រូវចេះជ្រើសរើសយុទ្ធសាស្ត្រផ្សេងៗមកប្រើតាមកាលៈទេសៈ ដោយត្រូវដឹងថា នៅពេលណា មុខវិជ្ជាអ្វី និងហេតុអ្វីបានជាត្រូវប្រើយុទ្ធសាស្ត្រនីមួយៗ ។ ឧទាហរណ៍ ក្នុងការរៀនភាសាសិស្សត្រូវរៀនតាមបែបទន្ទេញចាំមាត់ ក្នុងការរៀនគណិតវិទ្យាសិស្សត្រូវធ្វើលំហាត់ឱ្យបានច្រើន ក្នុងការរៀនជីវវិទ្យាសិស្សត្រូវចេះសង្ខេបមេរៀន ចេះវិភាគ ដោយរៀបចំផែនទីគំនិត ក្នុងការរៀនគីមីវិទ្យាសិស្សត្រូវចេះថ្លឹងសមីការគីមី និងចេះធ្វើពិសោធន៍ជាក់ស្តែងជាដើម ។
ទី៣. ប្តេជ្ញាចិត្តសិក្សារៀនសូត្រ៖ ទោះបីជាសិស្សដឹងពេលវេលា និងវិធីប្រើយុទ្ធសាស្រ្តសិក្សាក៏ដោយ ប្រសិនបើគេគ្មានការប្តេជ្ញាចិត្ត និងការលើកទឹកចិត្ត (motivation) ពួកគេក៏មិនអាចសម្រេចបានតាមគោលដៅនៃការសិក្សាដែរ ។ លើសពីនេះ សិស្សត្រូវបណ្ដុះទម្លាប់រៀន និងការលើកកម្ពស់ការប្តេជ្ញាចិត្តក្នុងការសិក្សារៀនសូត្រ គឺជាកត្តាសំខាន់ដែលជួយសិស្សក្នុងការសិក្សា ។ ម៉្យាងវិញទៀត សិស្សត្រូវរកបុគ្គលឆ្នើមធ្វើជាគំរូដើម្បីជួយជំរុញទឹកចិត្តខិតខំសិក្សា និងមិនបោះបង់ការសិក្សាចោល ។
ទី៤. ជឿជាក់លើខ្លួនឯង និងរៀនចំណេះដឹងថ្មីៗ៖ សិស្សត្រូវមានជំនឿទុកចិត្តលើខ្លួនឯង និងរៀនសូត្រពីយុទ្ធសាស្រ្តសិក្សាថ្មីៗ ដើម្បីទទួលនូវចំណេះដឹងថ្មីៗបន្ថែមទៀត ។ លើសពីនេះ សិស្សត្រូវរៀនឱ្យយល់ និងយកអ្វីដែលរៀនបានមកអនុវត្តជាប្រចាំ ព្រមទាំងចែករំលែកចំណេះដឹងទាំងនេះដល់មនុស្សជុំវិញខ្លួនផងដែរ ។ ម៉្យាងវិញទៀត សិស្សត្រូវមានជំនឿចិត្ត និងរក្សាគោលជំហរសិក្សារៀនសូត្រពេញមួយជីវិតដើម្បីអភិវឌ្ឍចំណេះដឹងឱ្យកាន់តែប្រសើរ ។
ទី៥. មានចំណេះដឹងទូលំទូលាយ៖ នៅក្នុងការប្រើប្រាស់យុទ្ធសាស្រ្តសិក្សា សិស្សត្រូវមានចំណេះដឹងទូទៅទូលំទូលាយ និងចេះប្រើប្រាស់នូវចំណេះដឹងតាមផ្នែកនីមួយៗដើម្បីរកខ្លឹមសារ និងផ្នែកសំខាន់នៃមេរៀនដែលខ្លួនកំពុងសិក្សា ។ ទន្ទឹមនឹងនេះ សិស្សត្រូវអានឲ្យបានច្រើន ស្រាវជ្រាវឲ្យបានច្រើន ដើម្បីទទួលបានគំនិតថ្មីៗល្អៗបន្ថែមទៀតក្នុងការអភិវឌ្ឍសមត្ថភាពសិក្សាឱ្យកាន់តែមានប្រសិទ្ធភាព ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...
រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2026
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសពីការផ្តល់ជូនការបណ្តុះបណ្តាលជំនាញដូនតាដោយឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,
អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ United Arab Emirate ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/01/2025
ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...
ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2025
ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...
ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីងប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...
ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/07/2025
ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...
អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2025
ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។





























