វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ដែលមានទីតាំងស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ(២+២) និងថ្នាក់បរិញ្ញាបត្ររងចំនួន៣៦០កន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ត្រូវផ្ដល់ជូនចំនួន៣មុខជំនាញ រួមមានមានមុខជំនាញអនុភាពអគ្គិសនី វិទ្យាសាស្រ្តដំណាំ និងវិទ្យាសាស្ត្រសត្វ ។ សម្រាប់ថ្នាក់បរិញ្ញាបត្រ (២+២) ផ្ដល់ជូន៣មុខជំនាញដូចគ្នា រួមមានមាន ជំនាញអនុភាពអគ្គិសនី វិទ្យាសាស្ត្រដំណាំ និងវិទ្យាសាស្ត្រ ។ ដោយឡែកថ្នាក់បរិញ្ញាបត្ររងមាន៦មុខជំនាញ រួមមាន៖ អនុភាពអគ្គិសនី អេឡិចត្រូនិច កុំព្យូទ័រពាណិជ្ជកម្ម វិទ្យាសាស្ត្រដំណាំ វិទ្យាសាស្ត្រសត្វ និងគ្រប់គ្រងទេសចរណ៍ និងសណ្ឋាគារ ។

លក្ខខណ្ឌក្នុងការជ្រើសរើស សម្រាប់សិស្សរៀនថ្នាក់បរិញ្ញាបត្រ បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ ជាបេក្ខជនជាប់ជាស្ថានពរ ឬជាប់បំរុងក្នុងការជ្រើសរើសតាមប្រព័ន្ធកុំព្យូទ័ររបស់ក្រសួងអប់រំយុវជន និងកីឡា ។ សម្រាប់សិស្សដែលប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ត្រូវជាប់ក្នុងការប្រឡងជ្រើសរើសឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រ ។

សម្រាប់ថ្នាក់បរិញ្ញាបត្រ (២+២) បេក្ខជនត្រូវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររងដែលត្រូវជំនាញ ឬប្រហាក់ប្រហែល ។ ជាបេក្ខជនដែលជាប់ក្នុងការជ្រើសរើសឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រ(២+២) ។
ចំពោះថ្នាក់បរិញ្ញាបត្ររងវិញ បេក្ខជនជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, ជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជិវៈកម្រិត៣ ឬសញ្ញាបត្រមានតម្លៃស្មើ និងជាប់ការការប្រឡងជ្រើសរើសនិស្សិតឱ្យចូលរៀនថ្នាក់បរិញ្ញាបត្ររង ។
ដើម្បីសាកសួរព័ត៌មានបន្ថែម និងលម្ពិតសូមធ្វើការទាក់ទងទៅកាន់ការិយាល័យសិក្សា និងកិច្ចការសិស្ស និស្សិត តាមរយៈ ០៦៩/០៨៥ ៦០៦ ៣៦៣ និង ០១២ ៥៣០ ៣១២ ឬតាមរយៈ https://t.me/joinchat/o9cioepe2ml1MzU1 ឬ https://bit.ly2YXlepR ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ជ្រើសរើសសិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2023
ជាឱកាសសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់ឱកាសការងារនៅតាមរោងចក្រ សហគ្រាសនានា និងគ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិក្ខាកាម...
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...
អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/07/2023
ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/12/2023
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សារបស់រដ្ឋស្ថិតក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសជ្រើសរើសសិស្សចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1)...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/06/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/06/2023
កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/10/2025
នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦នេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសពីការផ្តល់អាហារូបករណ៍រហូតដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា។






























