ភ្នំពេញ– ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបង្កើតឱ្យមានស្នាដៃផ្ទាំងគំនូរ ឬការរចនារូបភាពសិល្បៈគ្រប់ប្រភេទ ក្រោមប្រធានបទ គ្រូបង្រៀនបានធ្វើឱ្យបំណងប្រាថ្នារបស់ខ្ញុំចាប់ពន្លកឡើង ដើម្បីចូលរួមអបអរសាទរទិវាគ្រូបង្រៀន០៥ ខែតុលា ឆ្នាំ ២០២១ ។ ទន្ទឹមនឹងនេះ ការបង្កើតស្នាដៃផ្ទាំងគំនូរ ឬការរចនារូបភាពសិល្បៈ ចូលរួមលើកតម្កើងគុណតម្លៃគ្រូបង្រៀន និងការយល់ដឹងជាសាធារណៈនៃទិវាគ្រូបង្រៀនឱ្យបានកាន់តែប្រសើរ ។ នេះបើតាមប្រសាសន៍ ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ។

ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដើម្បីលើកតម្កើងគុណតម្លៃ និងការយល់ដឹងជាសាធារណៈនៃទិវាគ្រូបង្រៀនឱ្យបានកាន់តែប្រសើរឡើង ក្រសួងអប់រំបានលើកទឹកចិត្តដល់សិស្សានុសិស្សដែលកំពុងសិក្សានៅគ្រឹះស្ថាន សិក្សាសាធារណៈនិងឯកជន អាយុមិនលើស ១៩ឆ្នាំ ចូលរួមរៀបចំបង្កើតស្នាដៃផ្ទាំងគំនូរ ឬការរចនារូបភាពសិល្បៈគ្រប់ប្រភេទ ក្រោមប្រធានបទ “គ្រូបង្រៀនបានធ្វើឱ្យបំណងប្រាថ្នារបស់ខ្ញុំចាប់ពន្លកឡើង” ដើម្បីចូលរួមអបអរសាទរទិវាគ្រូបង្រៀន០៥ តុលា ២០២១ ។
ឯកឧត្តមបន្តថា ស្នាដៃផ្ទាំងគំនូរ ឬការរចនារូបភាពសិល្បៈដែលមានលក្ខណៈពិសេសក្រសួងនឹងរៀបចំជាសាលពិព័រណ៍និម្មិត (Virtual Exhibition) ដោយ យកស្នាដៃផ្ទាំងគំនូរ ឬការរចនារូបភាពសិល្បៈ ដែលទទួលការវាយតម្លៃពីក្រសួងរួច នឹងដាក់បញ្ចូលក្នុងវេបសាយពិសេសមួយដោយមានភ្ជាប់ជាមួយបំណកស្រាយ និងការពន្យល់ទៅលើស្នាដៃទាំងនោះ ហើយទស្សនិកជនអាចចូលមើលស្នាដៃទាំងនោះដោយសេរីតាមរយៈប្រព័ន្ធអ៊ីនធឺណិត ។
គួររំលឹកថា ទិវាគ្រូបង្រៀននៅកម្ពុជាកើតឡើងក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ១៩៩៧ ដើម្បីបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្ស ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស ។
ផ្អែកតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ ការបង្កើតស្នាដៃផ្ទាំងគំនូរ ឬការរចនារូបភាពសិល្បៈតាមរយៈប្រធានបទ គ្រូបង្រៀនបានធ្វើឱ្យបំណងប្រាថ្នារបស់ខ្ញុំចាប់ពន្លកឡើង ផ្ដល់ឱកាសដល់សិស្សានុសិស្សអាចបង្ហាញពីអនុស្សាវរីយ៍ ឬការចងចាំ ឬសកម្មភាព ដែលគ្រូបង្រៀនបានធ្វើចំពោះខ្លួនដើម្បីធ្វើអោយបំណងប្រាថ្នាសម្រាប់ថ្ងៃអនាគតរបស់ខ្លួនបានកើតឡើង ដោយសារការខិតខំប្រឹងប្រែង ការបង្រៀន និងការណែនាំដាស់តឿនរបស់គ្រូបង្រៀន ។
គួរបញ្ជាក់ថា គ្រូបង្រៀនបានរួមចំណែកកសាងសិស្សានុសិស្សឱ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ដែលជាកំលាំងចលករនៃការអភិវឌ្ឍន៍សង្គមជាតិមិនអាចខ្វះបាន ។ ទន្ទឹមនឹងនេះ សិស្សានុសិស្សអាចបញ្ជូនផ្ទាំងគំនូរ និងរូបភាពរចនាសិល្បៈមកកាន់ក្រសួងអប់រំតាមរយៈសាលារៀនរបស់ខ្លួនឱ្យបានមុនថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ជាកំហិត ឬផ្ញើមកកាន់ទីស្តីការក្រសួងអប់រំ មានទីតាំងនៅមហាវិថីព្រះនរោត្តម ជិតអនុវិទ្យាល័យចតុមុខ ដោយចូលតាមច្រកទ្វារខាងជើងឱ្យបានមុនថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/02/2025
ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្ម និងការអភិវឌ្ឍសមត្ថភាព និងជំនាញថ្មីដល់យុវជន សិស្ស និស្សិត និងអ្នកបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ ជាពិសេសជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាសដល់អ្នកបម្រើការក្នុងវិស័យ...
ឱកាសអាហារូបករណ៍៥៥កន្លែងទៅសិក្សានៅប្រទេសថៃ ពីគម្រោងអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រី សិរិថន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/11/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះបានប្រកាសដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅព្រះរាជាណាចក្រថៃ ដោយពេលនេះ គម្រោងព្រះរាជូបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/02/2024
វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។
ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2023
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2024
តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែលនឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។
អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2024
ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/01/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/06/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។


























